Search Khmer Pali Blog

Breaking News
recent

បានទទួលគម្ពីរ ១៦ ក្បាល សោឡសគន្ថា បដិគ្គណ្ហិតា


បណ្ណរសសំវច្ឆរុត្តរទ្វេសំវច្ឆរសហស្សកាលេ ហិ អស្សយុជមាសស្ស ឆព្វីសតិមទិនេ មហាភិរម្មោ នាម អហំ ច មហាសុមន្តោ នាម ភិក្ខុ ច (Wat Saket)កេសសរវិហារមគច្ឆិម្ហា ។ កេសសរវិហារោ កិរ មហាប៉ាន នាម ភិក្ខុនា វុត្ថបុព្វោ អហោសិ ។ សាយណ្ហសមយេ មយំ ភូមិពលោភិក្ខុ នាម មូលនិធ្យាលយំ គន្ត្វា បាលិគន្ថវិចយសម្ពន្ធីភូតំ លេខកំ អបស្សិម្ហា ។ តស្មឹ ខណេ សទ្ធាសម្បន្នា ឧបាសិកាយោ សោឡសវិសុទ្ធិមគ្គមហាដីកាយោ អម្ហាកមទំសុ ។  តេ គន្ថា វាមបស្សេ បាឡិភាសាយ លិខិតា ច  ទក្ខិណបស្សេ ច ស្យាមភាសាយ បរិវត្តិតា ។ មយំ តាសំ ធម្មទានំ អនុមោទាម ។ យំ យំ​ បុញ្ញំ  យាហិ កតំ ហោតិ តំ តំ យថិច្ឆិតមេវ សំសារេ សំសរន្តីនំ តាសំ ខិប្បមេវ សមិជ្ឈតុ ។

ក៏នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ ខ្ញុំព្រះមហាភិរម្យ និង ព្រះមហាសុមន្តបានធ្វើដំណើរទៅវត្តស្រះកែះ ។ សូមជម្រាបថា វត្តស្រះកែះធ្លាប់បានព្រះមហាប៉ានរស់នៅ ។ នៅថ្ងៃរសៀល ពួកយើងបានធ្វើដំណើរទៅ​ដល់​ការិយាល័យមូលនិធិភូមិពលោភិក្ខុ បានជួបនឹងលេខាធិការដែលធ្វើការទាក់ទងនឹងការងារស្រាវជ្រាវ​គម្ពីរក្បួន​ច្បាប់ភាសាបាលី ។ នៅខណៈនោះ ឧបាសិកាអ្នកដល់ព្រមដោយសទ្ធាបានប្រគេនគម្ពីរមហាដីកាវិសុទ្ធិមគ្គ ១៦ ក្បាល ។
គម្ពីរទាំងនោះសរសេរជាភាសាបាលីនៅខាងឆ្វេង និង បកប្រែជាភាសាសៀមនៅខាងស្តាំ ។
យើងសូម​អនុមោទនា​​ធម្មទានរបស់ឧបាសិកាទាំងនោះ ។ បុណ្យណា ៗដែលពួកគាត់បានធ្វើទុកហើយ សូមបុណ្យនោះ ៗ សម្រេចឆាប់រហ័សដល់ពួកគាត់ដែលអន្ទោលទៅក្នុងសង្សារតាមសេចក្តីប្រាថ្នានុះឯង ។




Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.