Search Khmer Pali Blog

Breaking News
recent

វចនានុក្រមកិរិយាកិតកៈ(1)

វចនានុក្រមកិរិយាកិតកៈ


អន្ត-បច្ច័យ​ ខណៈកំពុង,កំពុងតែ,កាល,កាលនឹង,នៅពេល,កំលុង



អកោបេន្ត[ន+កុប+ណេ+អន្ត] មិនញ៉ាំង....ឲ្យកម្រើក

អក្កមន្ត  [អា+កម្ រស្សៈ អា ជា អ តម្រួត ក្] កំពុង់ជាន់

អក្កោសន្ត  [អា+កុស+​វុទ្ធិ ឧ ជា ឱ តម្រួត ក្] កំពុង់ជេរ

អខមាបេន្ត  [ន+ខម្+ណាបេ] មិនញ៉ាំង....ឲ្យសុំទោស

 ឬមិនញ៉ាំង...ឲ្យខមាទោស

អគច្ឆន្ត  [ន+គម្+ផ្លាស់ គម្ ជា គច្ឆ] មិនបានទៅ ឬមិនទៅ

អគណ្ហន្ត  [ន+គហ្+ណ្ហា]​ មិនបានកាន់យក ឬមិនកាន់យក

អឃាតយន្ត​  [ន+ហន្+ណ្យ ផ្លាស់ ហន ជា ឃាត] មិនញ៉ាំងអោយសម្លាប់

អជាគរន្ត  [ន+ជាគរ្] មិនបានក្រោក ឬមិនក្រោក

អជានន្ត  [ន+ញា+នា ផ្លាស់ ញា ជា ជា] មិនបានដឹង ឬមិនដឹង

អជាបយន្ត  [ន+ញា (ធាតុក្នុងអត្ថថាសម្លាប់)+ណាបយ] មិនញ៉ាំង....អោយតស៊ូ

 ឬមិនញ៉ាំង....អោយតតាំង,មិនញ៉ាំង....អោយសម្លាប់

អជិនន្ត  [ន+ជិ+នា] មិនបានតតាំង ឬមិនបានឈ្នះ

អជ្ឈោត្ថរន្ត  [អធិ+ឱ+ថរ (អាទេសអធិ ជាអជ្ឈ តម្រួត ត្)] កំពុង់តែគ្របសង្កត់

 ឬគ្របសង្កត់

អឈាយន្ត  [ន+ឈេ អាទេស អេ ជា អាយ)]

អឈាបេន្ត  [ន+ឈេ+ណាបយ] មិនញ៉ាំង....អោយភ្លឺ ឬមិនញ៉ាំងអោយឆេះ

អតិក្កមន្ត  [អតិ+កម្ តម្រួត ក្]  ឬធ្លាក់ចុះ ,ប្រព្រឹត្តល្មើស

អតិចិរាយន្ត  [អតិ+ចិរ ស័ព្ទ +អាយ] ប្រព្រឹត្តយឺតយាវ,យឺតយូរ

អទទន្ត [ន+ទា (ទ្វេភាវៈ ទា រស្សៈ អា ជា អ) ] មិនឲ្យ,មិនប្រគេន

អទុស្សន្ត [ន+ទុស (តម្រួត ស្ ) ] មិនបានប្រទុស្ដរាយ

អទេន្ត [ន+ទា+ឯ (ឬមានការអាទេស អា ជា ឯ ក៏មាន) ] មិនឲ្យ,មិនប្រគេន

អទេសេន្ត [ន+ទិស្+ណេ] មិនសម្ដែង,មិនប្រាកដ

អធិដ្ឋហន្ត [អធិ+ឋា+ (អាទេស ឋា ជា ឋហ) ] កំពុង់អធិដ្ឋាន

អនគ្ឃន្ត [ ន+អគ្ឃ] មិនបានដល់តម្លៃ, មិនសមគួរដល់តម្លៃ

អនាចិក្ខន្ត [ន+អា+ចិក្ខ] មិនបានប្រាប់

អនាវជ្ជន្ត [ន+អា+វជ្ជ] មិនបាននឹកគិត,មិនបានរំពៃទុក,គិតស្មានមិនដកល់

អនិក្ខមន្ត [ន+និ+កម្ (អាទេស ក្ ជា ខ្ តម្រួត ក្) ] មិនចេញ

អនិគ្គណ្ហន្ត [ន+និ+គហ្+ណ្ហា (លុបទីបំផុតធាតុចេញ) ]

មិនគ្របសង្កត់,មិនមាក់ងាយ,មិនបានគំរាមកំហែង

អនិទ្ទយន្ត [ន+និទ្ទា+អាយ ] មិនបានដេកលក់,មិនបានប្រព្រឹត្តលក់

អនិព្វិសន្ត [ន+វិស្+ (វិ ជា ពិ តម្រួត ព្ )] មិនប្រសពឃើញ,មិនឃើញ

អនុគច្ឆន្ត [អនុ+គម្+ (អាទេស គម្ ជា គច្ឆ ) ] ដើរតាម ,ទៅតាម

អនុគ្គច្ឆន្ត [ន+ឧ+គម្+ (អាទេស គម្ ជា គច្ឆ តម្រួត គ្) ] មិនបានទៅតាម

អនុដ្ឋហន្ត [ន+ឧ+ឋា (អាទេស ឋា ជា ឋហ្) ] មិនតាំងនៅ,មិនក្រោកឈរ

អនុដ្ឋាបេន្ត [ន+ឧ+ឋា+ណាបេ ] មិនញ៉ាំង....ឲ្យតម្កល់ឡើង

អនុត្ថុនន្ត [ អនុ+ថុ+នា (តម្រួត ត្) ] កំពុង់ដកខ្យល់,ដកដង្ហើមធំ

អនុបនយ្ហន្ត [ន+ឧប+នហ្+យ (ត្រឡប់ យ ទៅនៅមុខ ហ) ]

មិនចូលទៅចងទុក

អនុបវត្តេន្ត  [អនុ+ប+វត្ត្+ណេ] ញ៉ាំង...ឲ្យជាប់តាម ឬញ៉ាំង....ឲ្យបណ្ដោយតាម

អនុបសង្កមន្ត [ន+ឧប+សំ+កម្] មិនចូលទៅជិត ឬមិនចូលទៅកៀកកិត

អនុបស្សន្ត,អនុប្បស្សន្ត [អនុ+ទិស្ (ផ្លាស់ ទិស ជា បស្ស) ]

តាមឃើញ,យល់តាម ឬឃើញជារឿយ ៗ

អនុបាទិយន្ត [ន+ឧប+ទា+យ] មិនចូលទៅកាន់យក ឬមិនប្រកាន់មាំ

អនុប្បាទេន្ត [ន+ឧ+បទ្+ណេ] មិនញ៉ាំង....ឲ្យកើត ឬមិនញ៉ាំង....ឲ្យប្រសូត្រ

អនុពន្ធន្ត [អនុ+ពន្ធ] ជាប់ជាមួយគ្នា ឬជាប់តាម

អនុភវន្ត [​អនុ+ភូ​ (វុទ្ធិ ឩ ជា ឱ ផ្លាស ឱ ជា អវ)] បានទទួល,ជួបប្រសព្វ ឬសោយ

អនុយុញ្ជន្ត [អនុ+យុជ] តាមប្រកប ឬក្របករឿយៗ

អនុវិចរន្ត [អនុ+វិ+ចរ្] ដើរតាម,ជាប់តាម ឬត្រាច់ចរទៅតាមលំដាប់

អនុវិចិន្តយន្ត [អនុ+វិ+ចិន្ត្+ណយ] តាមត្រិះរិះ,តាមរំពៃគិត,ឬតាមពិចារណា

អនុសាសន្ត [អនុ+សាស្] តាមបង្រៀន,បង្ហាត់បង្រៀនរឿយៗ ឬណែនាំ

អនុសិក្ខន្ត [​អនុ+សិក្ខ] សិក្សាតាម ឬតាមសិក្សា

អនុសោចន្ត [អនុ+សុច្ (វុទ្ធិ ឧ ជា ឱ)] សោកសៅតាម

 ឬកំពុង់សោកសៅ

អនុស្សរន្ត [អនុ+សរ្] រឭកតាម ឬតាមរឭកដល់

អនោក្កមន្ត [ន+ឱ+កម្] មិនឈានចុះ,មិនប្រព្រឹត្តល្មើស

ឬមិនលើកជើងឈានចុះក្រោម

អនោតរន្ត [ន+ឱ+តរ្] មិនឆ្លង, មិនឈានជើង ឬមិនកន្លងជើង

អនោលោកេន្ត [ ន+ឱ+លោក្+ឯ] មិនមើល​ ឬមិនក្រឡេកមើល

អបកឌ្ឍន្ត [​ អប+កឌ្ឍ្] ទាញ ឬកន្រ្តាក់

អបច្ចាសឹសន្ត [ ន+បតិ+សិស្+ំ (ផ្លាស បតិ ជា បច្ច) ] មិនសង្ឃឹម

អបត្ថេន្ត [ ន+បត្ថ+ណេ ] មិនប្រាថ្នា ឬមិនត្រូវការ

អបទិសន្ត [អប+ទិស្] សម្ដែងអាង ឬចង្អុយបញ្ជាក់

អបព្វជន្ត [ន+ប+វជ្ (ផ្លាស វ ជា ព តម្រួត ព្) ] មិនបួស

អបរិយុបសន្ត [​ ន+បរិ+ឧប+អាស្+យ្ អាគម​] មិនចូលទៅអង្គុយជិត

អបរជ្ឈន្ត [ អប+រធ្+យ (ផ្លាស ធ្យ ជា ជ្ឈ) ] ប្រទុស្ដរាយ

អបលាយន្ត [ ន+បល្+ណ្យ ] មិនគេច ឬមិនរត់គេច

អបស្សន្ត [ ន+ទិស្+(ផ្លាស ទិស្ ជា បស្ស) ] មិនឃើញ ឬមិនមើល

អបហរន្ត [ អប+ហរ្ ] នាំចេញ ឬនាំគេចចេញទៅ

អបហិណន្ត [ ន+ប+ហិ+ណា ] មិនផ្ញើទៅ

បដិវិជ្ឈន្ត [ ន+បដិ+វិធ្+យ (ផ្លាស ធ្យ ជា ជ្ឈ) ] មិនចាក់ទន្លុុះ,មិនចាក់ធ្លុះ

 ឬមិនត្រាស់ដឹង

អប្បវត្តន្ត [ ន+ប+វត្ត្ ]

អប្បហោន្ត [ ន+ប+ហូ (វុទ្ធិ ឩ ជា ឱ តម្រួត ប្) ] មិនសម្យល្មម

អព្ភាចិក្ខន្ត [ អភិ+អា+ចិក្ខ្ (ផ្លាស អភិ ជា អព្ភ) ]

និយាយគ្របសង្កត់,និយាយគំរាម ឬនិយាយកុហក

អព្ភានុមោទន្ត [ អភិ+អនុ+មុទ្ ]

អភាសន្ត [ ន+ភាស្ ] មិនពោ

អភិនិក្ខមន្ត [ អភិ+និ+កមុ (ផ្លាស ក ជា ខ តម្រួត ក្) ]

ចាកចេញដើម្បីគុណដ៏ប្រសើរ

អភិរូហន្ត [ អភិ+រុហ្ (ទីឃៈ ឧ ជា ឩ ] ដុះឡើង

អភិសំករោន្ត,អភិសង្ករោន្ត [ អភិ+សំ+ករ្+ឱ ] តុកតែង,ជួសជុល ឬធ្វើព្រមៗគ្នា

អយោជន្ត,អយោជេន្ត [ ន+យុជ្+អ,ឯ ] មិនប្រកប

អរជ្ជន្ត [ ន+រជ្+យ (ផ្លាស់ ជ្យ ជា ជ្ជ) ] មិនត្រេកត្រអាល ឬមិនមានតណ្ហា

អវត្ថរន្ត [ អវ+ថរ្ (តម្រួត ត្ ) ] មិនគ្របសង្កត់សង្កិន

អវស្សន្ត [ ន+វស្ស ] មិនធ្លាក់ ឬមិនធ្លាក់ភ្លៀង

អវិនាសេន្ត [ ន+វិ+នស្+ណេ ] មិនញ៉ាំង....ឱ្យខូចខាត ឬមិនញ៉ាំង...ឱ្យវិនាស

អវិន្ទន្ត [ ន+វិទិ+ំ ] មិនជួប ឬមិនប្រសពជួប

អវិរូហន្ត [ ន+វិ+រុហ្ ] មិនចម្រើន ឬមិនលូតលាស់

អវិសហន្ត [ ន+វិ+សហ្ ] មិនអាច ឬមិនហ៊ាន

អសក្កោន្ត [ ន+សក្ក+ឱ ] មិនអាច

អសជ្ឈាយន្ត [ ន+សំ+ឈេ (ផ្លាស់ ឯ ជា អាយ) ] មិនទញ្ទេញ ឬមិនសូធ្យ

អសជ្ឈានន្ត [ ន+សំ+ញា+នា (ផ្លាស ញា ជា ជា) ] មិនដឹងព្រម ឬចាំមិនបាន

អសដ្ឋហន្ត [ ន+សំ+ឋា (ផ្លាស ឋា ជា ឋហ លុប ំ តម្រួត ដ្) ]

មិនតម្រុង់នៅចំពោះ, មិនតាំងនៅដោយល្អ ឬគ្មានលំដាប់

អសទ្ទហន្ត  [ន+សំ+ធា (ផ្លាស ធា ជា ទហ លុប ំ តម្រួត ទ្) ] មិនជឿ

អសន្ត  [ ន+អស្ (លុបដើមធាតុ) ] មិនមាន ឬមិនកើតកើន

អសម្បដិច្ឆន្ត  [ ន+សំ+បដិ+ឥស្ (ផ្លាស ស្ ជា ច្ឆ) ] មិនទទួលដោយចំពោះ

 ឬមិនទទួលព្រម

អសហន្ត  [ ន+សហ្ ] មិនអត់ធន់ ឬមិនអត់ធ្មត់

អសោចន្ត [ ន+សុច្+ (វុទ្ធិ ឧ ជា ឱ ) ] មិនសៅសោក

អស្សន្ត [ អា+ស្ស (រស្សៈ អា ជា អ តម្រួត ស្) ] ដកដង្ហើម

អស្សាទេន្ត [ ​អា+សទ្+ណេ ] ត្រកអរ ឬឱ្យត្រេកអរ

អហេឋយន្ត [ ន+ហេឋ្+ឯ+យ្ (អាគម) ] មិនបៀតបៀន

អហេឋេន្ត [ ន+ហេឋ្+ឯ ] មិនបៀតបៀន ឬមិនរំខានឆាឆៅ

អហេឋេន្ត [ ន+ហេឋ្+ណេ ] មិនញ៉ាំង....ឱ្យបៀតបៀន ឬមិនញ៉ាំង....ឱ្យលំបាក

អកង្ខន្ត [ អា+កខិ+ំ (អាគម) ] រំពឹង,រំពៃគិត,ប្រាថ្នា ឬសង្ឃឹម

អាកឌ្ឍន្ត [ អា+កឌ្ឍ ] ទាញ,កន្ត្រាក់

អាកោដយន្ត [ អា+កុដ្+ណយ ] គោះ,វាយ ឬសំពង

អាគមេន្ត [ អា+គម្+ណេ ] ញ៉ាំង....ឱ្យមកដល់

អាចិក្ខន្ត [ អា+ចិក្ខ ] ប្រាប់,ពោល ឬនិយាយ

អារភន្ត [ អា+រភ្ ] ប្រារព្ភ,ចាប់ផ្ដើម ឬព្យាយាម

អារោចេន្ត [ អា+រុច្+ណេ ] ប្រាប់,ជម្រាប ឬចូលចិត្ត,ពេញចិត្ត

អារោបេន្ត [ អា+រុប្+ណេ ] លើកឡើង

អារោបេន្ត [ អា+រុប្+ណេ ] ញ៉ាំង....ឱ្យលើកឡើង

អាលបន្ត [ អា+លប្ ] ហៅ,ប្រកូកហៅ ឬរាក់ទាក់

អាវជ្ជេន្ត [ អា+វជ្ជ្+ណេ ] នឹកគិត,រំពៃគិត,វៀរចាក,លះបង់

អាវសន្ត [ អា+វស្ ] គ្រប់គ្រង

អាវហន្ត [ អា+វហ្ ] នាំចូលមក,ចម្រើនរុង់រឿង

អាវិករោន្ត  [ អាវិ+ករ្+ឱ ] ធ្វើឱ្យជ្រះស្រឡះ ឬធ្វើឱ្យភ្លឺស្វាង

អាសិញ្ចន្ត [ អា+សិច្+ំ ] បន្តក់ (ទឹក) ឬស្រោច

អាសេវន្ត [ អា+សេវុ,ស្វេ ] សេពគប់,សេពច្រើន ឬគប់រក

ឥច្ឆន្ត [ ឥស្ (ផ្លាស់ ស្ ជា ច្ឆ) ] ប្រាថ្នា ឬត្រូវការ

ឧក្ខិបន្ត [ ឧ+ខិប្ ] ក្រវែងទៅខាងលើ ឬលើកឡើងលើ

ឧគ្គច្ឆន្ត  [ ឧ+គម្ (ផ្លាស់ គម្ ជា គច្ឆ) ] ឡើងទៅខាងលើ

ឧគ្គណ្ហន្ត  [ ឧ+គហ្+ណ្ហា (លុប ហ្) ] រៀន ឬសិក្សា

ឧគ្គរន្ត [ ឧ+គរ្ ] ហូរឡើងលើ ឬហូរចូល

ឧគ្ឃោសេន្ត  [ ឧ+ឃុស្+ណេ ] ធ្វើឱ្យឮរំពង ឬឃោសនា

ឧជ្ជលន្ត [ ឧ+ជល្ ] ឆេះឡើង ឬរុង់រឿង

ឧជ្ឈាយន្ត [ ឧ+ណេ ] ឃោសនា,លើកទោស ឬពោលទោស

ឧដ្ឋហន្ត [ ឧ+ឋា (ផ្លាស់ ឋា ជា ឋហ តម្រួត ដ្) ] តាំងនៅ ឬតម្កល់នៅ

ឧទយន្ត [ ឧ+ទយ្ ] ឧទ័យ ឬកើតឡើង

ឧបគច្ឆន្ត  [ ឧប+គម្+ (ផ្លាស់ គម្ ជា គច្ឆ) ] ចូលជិត ឬចូលទៅរក

ឧបបជ្ជន្ត [ ឧប+បជ្ជ ] ចូលជិត

ឧបដ្ឋហន្ត [ ឧប+ឋា (ផ្លាស់ ជា​ ឋហ ឬរស្សៈ អា ជា អ ចុះ ហ្ អាគម តម្រួត

ដ្) ] ចូលទៅតាំងទុកនៅ ឬចូលទៅតម្កល់ទុក

ឧបធារេន្ត [ ឧប+ធារ្+ណេ ] ទ្រទ្រង់,ចូលទៅទ្រទ្រង់,ត្រួតពិនិត្យ ឬរិះគិត

ឧបនយ្ហន្ត [ ឧប+នហ្+យ (ផ្ដូរ យ ទៅខាងមុខ ហ្) ] ចង,ចូលទៅប្រកាន់ផ្ជាប់

ឧបនេន្ត  [​ ឧប+និ (វិការៈ (ផ្លាស់រូប) ឥ ជា ឯ) ] នាំចូលទៅ

ឧបសង្កមន្ត [ ឧប+សំ+កម្ ] ចូលជិត ឬចូលទៅជិត

ឧបសេវន្ត [ ឧប+សេវុ ] ចូលទៅសេពគប់ ឬចូលទៅសេព

ឧបហនន្ត [ ឧប+ហន្ ] ចូលទៅបៀតបៀន

ឧប្បជ្ជន្ត [ ឧប+បជ្ជ ឬ បទ+យ (ផ្លាស់ ទ្យ ជា ជ្ជ តម្រួត ប្) ] កើតឡើង

ឬធ្វើឱ្យកើតឡើង

ឧយ្យោជេន្ត [ ឧ+យុជ្+ណេ (តម្រួត យ្) ] ផ្ញើទៅ

ឧល្លង្ឃន្ត  [ ឧ+លង្ឃ ឬ លឃិ (តម្រួត ល្) ] លោតឡើង

ឱលោកេន្ត [ ឧ+លោក្+ណេ ] សម្លឹងមើល,រំពៃមើល ឬត្រួតពិនិត្យមើល

ឧសូយន្ត  [ ឧសូយ ] ឫស្យា ឬឥច្ឆាឫស្យា

ឧស្សិញ្ចន្ត  [ ឧ+សិច្+ំ (តម្រួត ស្) ] បាចឡើង ឬសាចឡើង

ឱក្កមន្ត [ ឱ+កម្ (តម្រួត ក្ ) ] ឈានចុះក្រោម

ឱគាហន្ត [ ឱ+គហ្ (ទីឃៈដើមធាតុ) ] ធ្លាក់ចុះក្រោម

ឱចិនន្ត [ ឱ+ចិ+នា ] រួបរួម ឬរើសប្រមូលផ្គុុំ

ឱតរន្ត [ ឱ+តរ្ ] ឆ្លង ឬចុះក្រោម

ឱត្ថរន្ត [ ឱ+ថរ្ (តម្រួត ត្) ] គ្របសង្កត់ ឬលាតគ្របពីលើ

ឱបុញ្ឆន្ត [ ឱ+បុញ្ឆ្ ] ជូតសម្អាត ឬបុស់ជ្រះ

ឱភាសេន្ត [ ឱ+ភាស្+ណេ ] ធ្វើឱ្យភ្លឺ

ឱរោហន្ត [ ឱ+រុហ្ ] ចុះក្រោម

ឱលុម្ពន្ត [ ឱ+លពិ+ំ ] ព្យួរចុះក្រោម

ឱវទន្ត [ ឱ+វទ្ ] ពោលតាស់តឿន

ក-ឃ អក្សរ

កឌ្ឍន្ត [ កឌ្ឍ្ ] ទាញទៅ ឬកន្រ្តាក់ទៅ

កណ្ឌុវន្ត [ កឌ្ឍូវ្ (រស្សៈ ឩ ជ ឧ) ] អេះ ឬមាស់

កថេន្ត,កថយន្ត [ កថ្+ណេ,ណ្យ ] ពោល,សម្ដែង,ពន្យល់ ឬអធិប្បាយ

កន្ទន្ត [ កទ្+ំ ] កន្ទួគកន្ទេញ ឬទួញយំសោកសៅ

កប្បេន្ត [ កប្ប្+ណេ ] ត្រិះរិះ,គិតគូ,សម្រេច,កំណត់ កាត់

កយិរន្ត [ ករ្+យិរ ] ធ្វើ

ករិស្សំ [ ករ្+សសំ+ឥ ] នឹងធ្វើ

ករិស្សន្ត [ ករ្+សសំ+ឥ ] នឹងធ្វើ

ករោន្ត [ ករ្+ឱ ] ធ្វើ

កាមយន្ត [ កម្+ណយ ] ពិចារណា,ប្រាថ្នា,ត្រិះរិះ ឬចង់បាន

ការេន្ត ,ការយន្ត, ការាបយន្ត,ការាបេន្ត [ ករ្+ណេ,ណ្យ,ណាបយ,ណាបេ ]

ញ៉ាំង....ឱ្យធ្វើ

កិត្តេន្ត,កិត្តយន្ត [ កិត្ត+ណេ,ណយ ] សម្ដែង,ប្រៀបធៀប,លើកតម្កើង,សរសើរ

 ឬប្រកូកប្រកាស

កិលមន្ត [ កិលម្ ] លំបាក,ហត់នឿយ,ឈឹ ឬមានជម្ងឺ

កីឡន្ត [ កីឡ្ ] លេងកម្សាន្ត ឬលេង

កុជ្ឈន្ត [ កុធ្+យ ] ក្រោធ ឬអាក់អន់ចិត្

កុព្ពន្ត [ ករ្+ឱ ] ធ្វើ

កោដ្ដន្ត,កោដ្ដេន្ត,កោដ្ដយន្ត [ កោដ្ដ+អ,ណេ,ណយ ] វាយបំបែក,កិន ឬកាត់

ខនន្ត [ ខន្ ] ជីក,ចោះ ឬខៃ

ខព្ពន្ត [ ខព្វ ] ក្អេងក្អាង ឬទ្រនង់ខ្លួន

ខម្ភន្ត [ ខភិ+ំ ] សង្កត់ទុក ឬទាញទុក

ខាទន្ត [ ខាទ្ ] បរិភោគ ឬស៊ី

ខិបន្ត [ ខិប្ ] ក្រវែងទៅ

ខីណន្ត [ ខី+ណា ] អស់ទៅ ឬខ្សោយចុះ

ខីយន្ត [ ខី+យ ] អាស្រ័យនៅ,ក្រោធ,តិះដៀល ឬបៀតបៀន

ខុំសេន្ត,ខុំសយន្ត [ ខុសិ+ណេ,ណយ+ំ ] ជេប្រទេច់

ខេបេន្ត,ខេបយន្ត [ ខិប្+ណេ,ណយ ] កិន

គច្ឆន្ត [ គម្ ] ដំណើរទៅ,ដើរទៅ,ប្រព្រឹត្តទៅ ឬទៅ

គជ្ជន្ត [ គជ្ជ ] ស្រែក ឬថ្ងូរ

គណេន្ត,គណយន្ត [ គណ្+ណេ,ណយ ] រាប់លេខ រាប់ចំនួន ឬប៉ាន់ស្មាន

គណាបេន្ត [ គណ្+ណាបេ ] ញ៉ាំង....ឱ្យរាប់

គណ្ហន្ត [ គហ្+ណ្ហា ] កាន់យក,ចាប់យក ឬទាញយក

គវេសេន្ត [ គវេសុ ] ស្វែងរក

គាយន្ត [ គេ (អាទេស ឯ ជា អាយ) ] ប្រគុំ ឬច្រៀងប្រគុំ

គិរន្ត [ គិរ្ ] ខ្ជាក់ចេញ ឬហូរចេញ

គិលយន្ត [ គិលេ (អាទេស ឯ ជា អាយ) ] គ្រុន ឬមិនស្រួលខ្លួន

គុណ្ឋេន្ត,គុណ្ឋយន្ត [ គុណ្ឋ +ណេ​,ណយ ] គ្រប់គ្រង,បិទបាំង,ជួត រុំព័ទ្ធ

គុឡន្ត [ គុឡ្ ] រក្សាទុក,កាពារទុក,ចងទុក ឬបង្វិលជុំ

គោបន្ត [ គុប្ ] គ្រប់គ្រងថែរក្សា ឬមើលថែ,រក្សា

គោផន្ត [ គុផ្ ]

ឃដេន្ត,ឃដយន្ត [ ឃដ្+ណេ,ណយ ] ព្យាយាម ឬឧស្សាហ៍

ឃាតាបេន្ត [ ហន្+ណេ (អាទេស ហន្ ជា ឃាត) ] ញ៉ាំង.....ឱ្យសម្លាប់

ឃម្មន្ត [ គម្ (អាទេស គម្ ជា ឃម្ម ) ] ធ្វើដំណើរទៅ ឬដើរទៅ

ច-ឌ អក្សរ


ចង្ខមន្ត [ កម្​ ] ឈានទៅ

ចង្ខន្ត [ ចក្ខ ] ពោល ឬនិយាយ

ចជន្ត [ ចជ្ ] លះបង់,ឱ្យទាន ឬសាបរលាប

ចដន្ត [ ចដ្ ] ជេប្រទិច

ចដេន្ត,ចដយន្ត [ ចដ្+ណេ,ណ្យ ] បែកធ្លាយ

ចណ្ឌន្ត [ ចឌិ+ំ ]  ក្រោធ, ខឹងក្រោធ ឬ សាហាវ

ចន្ទន្ត [ ចទិ+ំ ] ជាសុខ,ចែងចាំង ឬស្អាតល្អ

ចបន្ត [ ចប្ ]

ចបលាយន្ត [ ចុប្+អាយ ] រំជួយ ឬរង្គើរ

ចរន្ត [ ចរ្ ] ត្រាច់ចរ,ប្រព្រឹត្ត ឬបរិភោគ

ចលន្ត  [ ចល្ ] រំជួយ,រង្គើរ, ញ័រ

ចាលេន្ត [ ចល្+ណេ ] ញ៉ាំង....ឱ្យរង្គើរ,ញ៉ាំង....ឱ្យរំជួយញ័រ

ចិន្តេន្ត,ចិន្តយន្ត  [ ចិន្ត+ណេ,ណ្យ ] នឹកគិត

ចិនន្ត  [ ចិ+នា ] សន្សំ ឬប្រមូលផ្សំទុក

ចុម្ពន្ត [ ចុម្ព ] ប៊ឺត ឬជញ្ជក់

ចេដេន្ត [ ចេដ+ឯ ] ផ្ញើទៅ ឬប្រើទៅ

ចោរេន្ត,ចោរយន្ត  [ ចុរ្+ណេ,ណ្យ ]

ឆឌ្ឌេន្ត,ឆឌ្ឌយន្ត  [ ឆឌ្ឌ្+ណេ,ណយ ] បោះចោល ឬចាក់ចោល

ឆទន្ត  [ ឆទិ ] លើកលែងទោស ឬឃោសនា

ឆទ្ទេន្ត,ឆទ្ទយន្ត [ ឆទ្ទ+ណេ,ណយ ] ក្អួត ឬចង្អោរ

ឆាទេន្ត,ឆាទយន្ត  [ ឆទ្+ណេ,ណយ ] បិទបាំង,បិទ ឬប្រក់,គ្រប

ឆាទេន្ត,ឆាទយន្ត  [ ឆទី ] ប្រាថ្នា,ចង់បាន ឬចូលចិត្ត

ឆិន្ទន្ត [ ឆិទ្ ] កាត់ផ្ដាច់

ឆុដន្ត [ ឆុដ្ ] កាត់

ឆុបន្ត [ ឆុប្ ] ពាល់ត្រូវ ឬប៉ះផ្ទប់

ជក្ខន្ត [ ជក្ខ ] សើច ឬបរិភោគ

ជគ្ឃន្ត [ ជគ្ឃ ] សើច

ជច្ចន្ត [ ជច្ច ] ជេប្រទិច,វៀរលែង ឬវៀរចាក

ជដន្ត [ ជដ្ ] ស្រម៉េះស្រម៉ុះ ឬរញ៉េរញ៉ៃ (ឧ.បន្ទប់រញ៉េរញ៉ៃ

ឬបន្ទប់ចង្អៀតមិនជារបៀប)

ជនេន្ត [ ជន្+ណេ ] ញ៉ាំង.....ឱ្យកើត ឬញ៉ាំង.....ឱ្យមានកំណើត

ជហន្ត [ ហា (ទ្វេភាវៈ ហា ផ្លាស់ ហ ជា ជ្ ) ] លះកាត់ ឬលះបង់

ជរយន្ត [ ជរ្+ណយ ] កាលចាស់ជរា ឬទ្រុតទ្រោម

ជលន្ត [ ជល្ ] ភ្លឺស្វាង,រុងរឿង ឬភ្លឺចិញ្ចាចចិញ្ចែង

ជាគរន្ត [ ជាគរ្ ] ភ្ញាក់រឭក

ជានន្ត [ ញា+នា (ផ្លាស់ ញា ជា ជា) ] ដឹង ឬត្រាស់ដឹង

ជាយន្ត [ ជន្+យ ] កើត

ជាលេន្ត [ ជល្+ ណេ ] ឱ្យភ្លឺស្វាង

ជយន្ត,ជិនន្ត [ ជិ​+នា ]  ឈ្នះ

ជិនន្ត [ ជិ ] សាបរលាប

ជិវន្ត,ជីវន្ត [ ជីវ្ ] មានជីវិតរស់នៅ

ជវន្ត [ ជុ ] ឆ្ពោះទៅមុខយ៉ាងលឿន

ជុតន្ត [ ជុត្ ] រុងរឿង ឬភ្លឺស្វាង

ជុហន្ត [ ហុ (ទ្វេភាវៈហុ ផ្លាស់ ឧ ជា អ ផ្លាស់ ហុ ជា ជុ) ] បូជា

ឈជ្ឈន្ត [ ឈជ្ឈ ] ជេប្រទិច

ឈដន្ត [ ឈដ្ ] បៀតបៀន

ឈបន្ត[ ឈប្ ] ដុត ឬឆេះ

ឈាយន្ត [ ឈេ,ឈាប្+អ,ណយ ] ដុត ឬឆេះ

ដង្កន្ត [ ដំក្ ,ដង្ក្ ] បំផ្លាញ ឬកំទិច

ដលន្ត [ ដល្ ] យឺតយូរ ឬយឺត

ឋបេន្ត​,ឋបយន្ត [ ថប្ ណេ,ណយ ] តាំងនៅ ,ស្ថិតនៅ ឬលើកទុកដាក់

ឌយ្ហន្ត [ ឌហ្ +យ ] ឆេះ ,ឆាបឆេះ ឬដុត

ឌហន្ត [ ឌហ្ ឬទហ្ ] ដុត ឬឆេះ

ឋស្សន្ត [ ឋា​+ស្សំ ] ឈរ ឬនឹងឈរ

ត-ម អក្សរ

តកន្ត [ តក្ ] សើច

តក្កេន្ត,តក្កយន្ត [ តក្ក+ណេ,ណយ ] ត្រិះរិះពិចារណា,គិត ឬពោល

តក្ខន្ត [ តក្ខ ] កាពារ

តង្កន្ត [ តកិ ] លំបាក

តច្ចន្ត [ តច្ច្ ] បៀតបៀន ឬលំបាក

តច្ឆន្ត [ តច្ឆ្ ] ឈុស់ ឬសិត

តជ្ជេន្ត,តជ្ជយន្ត [ តជ្ជ+ណេ,ណយ ] គំរាម ឬគំហ៊ក

តដន្ត [ តដ្ ] ឡើងខ្ពស់ ឬជាថ្នាក់ ជាថ្នាក់

តដតដាយន្ត [ តដតដ ស័ព្ទ +អាយ ] ធ្វើសម្លេងថា តដៈ ៗ

តបន្ត [ តប្ ] ភ្លឺស្វាង,ដុតកិលេស,តក់ស្លត់ ឬភ្ញាក់រឭក

តប្បន្ត [ តប្+យ ] ដុតកំលោច

តរន្ត [ តរ្ ] អណ្ដែត,រសាត់អណ្ដែត,ឆ្លង ឬរមៀលទៅមុខ

តស្សន្ត [ តស្+យ ] ស្រេកឃ្លាន

តសន្ត [ តស្ ] ភ័យខ្លាច ឬតក់ស្លុតចិត្ត

តស្សេន្ត,តស្សយន្ត [ តស្ស+ណេ,ណយ ] គំរាមកំហែង

តាបេន្ត [ តប្+ណាបេ ] ញ៉ាំង....ឱ្យក្ដៅ ,ឱ្យអាំងកំដៅ ឬឱ្យដុតកំដៅកិលេស

តារយន្ត [ តរ្+ណយ ] ញ៉ាំង....ឱ្យឆ្លងទៅ ឬឱ្យអណ្ដែតទៅ

តាឡេន្ត,តាឡយន្ត [ តាឡ្+ណេ,ណយ ] ញ៉ាំង....ឱ្យវាយ ឬឱ្យសំពង

តិដ្ឋន្ត [ ឋា (ផ្លាស់ជា តិដ្ឋ ) ] ស្ថិតនៅ ឬឈរនៅមួយកន្លែង
តិរន្ត [ តិរ្ ] ទៅខាងក្រោម ឬទៅដោយទទឺងទិស

តិតិក្ខន្ត [តិជ្+ខ ] អតធន់ ឬអត់ទ្រាំ

តុណ្ឌន្ត [ តុឌិ+ំ ] ច្របាច់ ឬគៀប

តុប្បន្ត [ តុប្+អ ] បៀតបៀន

តម្ពន្ត [ តុពិ+ំ ] ទទឹក ឬសើម

តុសន្ត [ តុស្ ] ស្រែកប្រកូក

តុស្សន្ត [តុស្ស ] ត្រែកអរ ឬញញឺមញញែម,រីករាយ

ថកេន្ត,ថកយន្ត [ ថក្+ណេ,ណយ ] បិទបាំង

ថនេន្ត,ថនយន្ត [ ថន្+ណ,ណយ ] ក្រហ៊ឹម ឬខ្ទរ

ថបេន្ត,ថបយន្ត [ ថប្+ណេ,ណយ ] តាំងទុក ឬតម្កល់ទុក

ថម្ភន្ត [ ថភិ+ំ ] ហាមឃាត់ ឬជំទាស់

ថមន្ត [ ថម្ ] យឺតយារ

ថរន្ត [ ថរ្ ] លាតត្រដាង ​ឬក្រាលកម្រាល

ថលន្ត [ ថល្ ] តម្កល់នៅ ឬឈរនៅមួយកន្លែង

ថវន្ត [ ថុ ] សរសើរ ឬលើកតម្កើងយសស័ក្ដិ

ថុនន្ត [ ថុ+នា ] សរសើរ ទលើកតម្កើង

ថុព្ពន្ត [ ថុព្ព ] បៀតបៀន

ថូបេន្ត,ថូបយន្ត [ ថុប្+ណេ,ណយ ] លើកឡើងលើ ឬបូកឡើងលើ

ថូលេន្ត,ថូលយន្ត [ ថូល្+ណេ,ណយ ] ចម្រើនឡើង ឬធាត់ឡើង

ថេនេន្ត,ថេនយន្ត [ ថេន្+ណេ,ណយ ] លួច

ថោមេន្ត,ថោមយន្ត [ ថោម្+ណេ,ណយ ] សរសើរ ឬលើកតម្កើង

ទក្ខន្ត [ ទក្ខ ] ចម្រើនឡើង ឬរុងរឿង ,ឆ្លាតរវាស់រវៃ

ទណ្ឌេន្ត,ទណ្ឌយន្ត [ ទណ្ឌ្ ] ដាក់ទោស,វាយសំពង ឬដាក់អាជ្ញា

ទទន្ត [ ទា ] ឱ្យ

ទជ្ជន្ត [ ទា ] ឱ្យ

ទក្ខន្ត [ ទិស្ ] ឃើញ,មើល,ទស្សនា

ទស្សេន្ត [ ទិស្+ឯ ] សម្ដែង

ទិព្ពន្ត [ ទិវុ+យ ] ប្រាថ្នា ឬលេងសើច

ទុដ្ឋបេន្ត [ ទុ+ថប្+ណេ ] តាំងនៅមិនល្អ

ទេសេន្ត,ទេសយន្ត [ ទិស្+ណេ,ណយ ] សម្ដែង

ទេន្ត [ ទា ] ឱ្យ

ទោផន្ត [ ទុផ្ ] សៅហ្មង ឬប្រឡាក់ប្រឡុុស់

ធរន្ត [ ធរ្ ] ទ្រទ្រង់,តាំងនៅ ឬកំណត់ចុះ ,ចងទុក

ធាខន្ត [ ធាខ្ ] ហាមប្រាម,ហួតហែង ឬបដិសេធ

ធារេន្ត,ធារយន្ត [ ធារ្+ណេ,ណយ ] ទ្រទ្រង់នៅ

ធាវន្ត [ ធាវ្ ឬធាវុ ] រត់ ,បោលទៅ,ជម្រះ ឬចម្រើន

ធាសេន្ត,ធារយន្ត [ ធស្+ណេ,ណយ ] ស្វែងរក

ធិក្ខន្ត [ ធិក្ខ ] សៅហ្មង,សម្ដែង

ធុនន្ត [ ធុ+នា ] សំពះ,រង្គើរ ឬរញ្ជួយ

ធូបន្ត [ ធូប្ ] អប់ផ្សែង ឬរ៊ោលផ្សែង

ធូមាយន្ត [ ធូម្+អាយ ] ប្រព្រឹត្តអប់ផ្សែង ឬរ៊ោលផ្សែង

ធោវន្ត [ ធោវុ ] លាងជម្រះ

នក្កេន្ត,នក្កយន្ត  [ នក្ក+ណេ,ណយ ] វិនាស ឬធ្វើឱ្យវិនាស

នក្ខន្ត [ នក្ខ ] ទៅ,ដល់ ឬកំពុង់ដំណើរការទៅ

នច្ចន្ត [ នត្+យ ] រាំរែក

នដេន្ត​,នដយន្ត [ នដ្+ណេ,ណយ ] រាំរបាំ

នទន្ត [ នទ្ ] ស្រែក ឬប្រកូក

នន្ទន្ត [ នន្ទ ] រីករាយ

នន្ធន្ត [ នន្ធ ] ចងចំណង

នមស្សន្ត [ នមស្ស ឬនមុ+អស្ស ] នមស្សការ,គោរពថ្វាយបង្គំ

នយន្ត [ នយ្ ] ទៅ ,រក្សា ឬប្រព្រឹត្តទៅ

នរន្ត [ នរ្ ] នាំទៅ

ន្ហាបេន្ត [ ន្ហា+ណាបេ ] ញ៉ាំង....ឱ្យងូត ឬឱ្យងូត

នយ្ហន្ត [ នហ្+យ ] ចងចំណង

និក្ខមន្ត [ និ+កមុ ] ចេញទៅ

និគ្គណ្ហន្ត [ និ+គហ្+ណ្ហា ] កាន់យកដោយមិនមានសល់ ឬគំរាម

និច្ឆារេន្ត [ ឆរ្+ណេ+ឯ ] បញ្ចេញសម្លេង

និត្ថុនន្ត [ និ+ថុ+នា ] ដកដង្ហើមធំ

និទ្ទយន្ត,និទ្ទាយន្ត [ និទ្ទា ស័ព្ទ+អាយ ] ប្រព្រឹត្តដេកលក់

និទ្ទិសន្ត [ និ+ទិស្ ] សម្ដែងអាង ឬចង្អុលបញ្ជាក់

និន្ទន្ត [ និន្ទិ ] តិដៀល ឬនិន្ទា

និបជ្ជន្ត [ និ+បទ្+យ ] ដេក

និព្ពិន្ទន្ត [ និ+វិទ្ ] ធុញទ្រាន់

និមុជ្ជន្ត [ និ+មុជ្ជ ] ច្រមុជចុះ ឬលិចចូលទឹក

និយ្យាទេន្ត [ និ+យត្+ណេ ] ប្រគល់ឱ្យ

និវត្តន្ត [ និ+វត្ត ] ត្រឡប់

និវារេន្ត,និវារយន្ត [ និ+វរ្+ណេ,ណយ ] គ្រប់ដណ្ដប់

និវាសន្ត [ និវាស្ ] ស្លៀកដណ្ដប់

និវាសេន្ត,និវារយន្ត [ និ+វស្ ឬនិវាស្+ណេ,ណយ ] ស្លៀកដណ្ដប់

និសីទន្ត [ និ+សិទ្ ] អង្គុយ

និស្សរន្ត [ និ+សរ្ ] ប្រាស់ចេញ ឬរត់ចេញ

និហរន្ត,នីហរន្ត [ និ,នី+ហរ្ ] នាំចេញ

នេន្ត [ និ ] នាំចេញ

នេសន្ត [ នេសុ ] ដល់ ឬប្រព្រឹត្តទៅ

បកាសេន្ត [ ប+កាស្+ឯ ] ប្រកូកប្រកាស ឬស្រែកប្រកាស
20 (ម.សំណាង ចប់ហើយ)


Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.