Search Khmer Pali Blog

Breaking News
recent

សម្ពន្ធញែកធាតុ(៣)


និមន្តរៀនសម្ពន្ធញែកធាតុក្នុងគាថាធម្មបទភាគ៥ វគ្គទី១៣ រឿងឧបោសថកម្មទី៥នឹងខ្ញុំ

ទណ្ឌវគ្គទី១៣

ទី៥រឿងឧបោសថកម្ម

( ប្រារព្ភពួកស្ត្រីដែលរក្សាឧបោសថ )

គតិតឿនចិត្ត

មនុស្សយើងធ្វើបុណ្យដូចគ្នាតែប្រាថ្នាខុសគ្នា
ជាពិសេស ក្រមុំៗ ប្រាថ្នាឲ្យឆាប់បានប្ដី ទាន់នៅក្មេង ពុទ្ធោ!ធ្វើបុណ្យចង់ប្ដី មានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ចុះសម័យនេះ ( មិនបាច់និយាយល្អជាង បាលីថា បគេវ ឬ កិមង្គំ បន )

គាថា

យថា ទណ្ឌេន គោបាលោ គាវោ បាជេតិ គោចរំ
ឯវំ ជរា ច មច្ចុ ច អាយុំ បាជេន្តិ បាណិនំ ។

សម្ពន្ធញែកធាតុ

យថា-សព្ទ យ ចុះក្នុងអត្ថថា ណា អនិយម វិសេសនសព្វនាម ថា-បច្ច័យ ចុះក្នុងអត្ថថា បការត្ថ ឧបមាជោតក
គោបាលោ គោ-សទ្ទុបបទ បាល-ធាតុ ចុះក្នុងអត្ថថា ឃ្វាល,រក្សា អ-បច្ច័យ អការន្ត បុំលិង្គ សិ-បឋមាវិភត្តិឯកវចន សយកត្តា ក្នុងបាជេតិ ៗ បជ-ធាតុ ចុះក្នុងអត្ថថា កៀង,បរ ណ-បច្ច័យ តិ-វត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទ ឯកវចន បឋមបុរិស អាខ្យាតបទ កត្តុវាចក នៃគោបាលោ
ទណ្ឌេន ទណ្ឌ-ធាតុ ចុះក្នងអត្ថថា ធ្វើទោស អ-បច្ច័យ អ-ការន្ត បុំលិង្គ នា-តតិយាវិភត្តិ ឯកវចន ករណក្នុងបាជេតិ គាវោ គមុ-ធាតុ ចុះក្នុងអត្ថថា ទៅ រ-បច្ច័យ យោ-ទុតិយាវិភត្តិ ពហុវចន អវុត្តកម្ម ក្នុងបាជេតិ គោចរំ គោ-សទ្ទុបបទ ចរ-ធាតុ ចុះក្នុងអត្ថថា ដើរទៅ អ-បច្ច័យ អំ-ទុតិយាវិភត្តិ សម្បាបុណិយកម្មក្នុងបាជេតិ ឯវំ-សព្ទ ឧបមេយ្យជោតក ច-ពីរសព្ទ បទសមុច្ចយត្ថ ចូលនឹង ជរា និង មច្ចុ
ជរា ជរ-ធាតុ ចុះក្នុងអត្ថថា ចាស់ អ-បច្ច័យ អា-បច្ច័យ ក្ដី មច្ចុ មរ-ធាតុ ចុះក្នុងអត្ថថា ស្លាប់ ចុ-បច្ច័យ ក្តី ចុះសិ-បឋមាវិភត្តិ ឯកវចន សយកត្តា ក្នុង បាជេន្តិ ៗ បជ-ធាតុ ចុះក្នុងអត្ថថា កៀង,បរ ណ-បច្ច័យ អន្តិ-វត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទ ពហុវចន បឋមបុរិស អាខ្យាតបទ កត្តុវាចកនៃ ជរា ផង នៃមច្ចុផង អាយុំ អា-បុព្វបទ យុ-ធាតុ ចុះក្នុងអត្ថថា ប្រព្រឹត្តទៅ អ-បច្ច័យ អំ-ទុតិយាវិភត្តិ ឯកវចន អវុត្តកម្មក្នុងបាជេន្តិ បាណិនំ ប-បុព្វបទ អន-ធាតុ ចុះក្នុងអត្ថថា ដកដង្ហើម ណី-បច្ច័យ ឦ-ការន្ត បុំលិង្គ នំ-ឆដ្ឋីវិភត្តិ ពហុវចន សាមីសម្ពន្ធក្នុងអាយុំ ។

ធាតុក្នុងគាថានេះមាន

បាលោ បាល-ធាតុ
គោ គមុ-រ ឬ ក្វិ គមុ-ធាតុ ផ្លាស់ជាគោ
បាជេន្តិ បជ-ណេ បរទៅកៀងទៅ
គោចរំ ចរ
ជរា ជរ-អ-អា ចាស់ គ្រាំគ្រា
អាយុំ អា-យុ ប្រព្រឹត្តទៅ
បាណិនំ ប-អន រស់ មានជីវិត ដកដង្ហើម ណី
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.