Search Khmer Pali Blog

Breaking News
recent

ប្រែគាថាអដ្ឋកថាធម្មបទភាគ ៥ រឿងកុក្កុដមិត្ត


បុព្វេវ សន្និវាសេន     បច្ចុប្បន្នហិតេន វា
ឯវន្តំ ជាយតេ បេមំ    ឧប្បលំវ យថោទកេ.

សរសេរជាប្រយោគធម្មតា
ឯវំ តំ បេមំ បុព្វេ សន្និវាសេន វា បច្ចុប្បន្នហិតេន វា ទ្វីហិ ការណេហិ ជាយតេ, យថា ឧប្បលំ វា សេសំ ជលជបុប្ផំ វា ឧទកំ ច កលលំ ច ទ្វេ ការណានិ និស្សាយ ឧទកេ ជាយតេ ។
ប្រែដោយសទ្ទត្ថន័យ
ឧប្បលំ វា រីរំចង់ ឬ សេសំ ជលជបុប្ផំ វា  ឬថា រីផ្កាដែលដុះក្នុងទឹក ដទៃ ជាយតេ តែងដុះ ឧទកេ ក្នុងទឹក និស្សាយ ព្រោះអាស្រ័យ ទ្វេ ការណានិ នូវហេតុទ. ពីរ  ឧទកំ ច គឺ នូវទឹក ១ កលលំ ច គឺនូវភក់ ១ យថា យ៉ាងណាមិញ តំ បេមំ រីសេចក្តីស្រឡាញ់នោះ ជាយតេ តែងកើត ទ្វីហិ ការណេហិ ដោយហេតុទ. ពីរ បុព្វេ សន្និវាសេន វា គឺដោយការរួមរស់ជាមួយគ្នាក្នុងកាលមុន ឬ បច្ចុប្បន្នហិតេន វា ឬថា គឺដោយការជ្រោមជ្រែងគ្នាក្នុងបច្ចុប្បន្ន ឯវំ យ៉ាងនោះ ។
ប្រែដោយវោហារត្ថន័យ
សេចក្តីស្នេហានោះតែងកើតដោយហេតុ ២ យ៉ាង គឺ ដោយការធ្លាប់រួមរស់ជាមួយគ្នា ឬ ដោយការជ្រោមជ្រែងគ្នាក្នុង បច្ចុប្បន្នគួរនាដូចជារំចង់ឬជលជាតិដទៃតែងដុះក្នុងទឹកព្រោះអាស្រ័យហេតុ ២ យ៉ាង គឺ ទឹក និង ភក់ ដូច្នោះ
វាក្យសម្ពន្ធ
តំ វិសេសន របស់ បេមំ ៗ សយកត្តាក្នុង ជាយតេ ៗ អាខ្យាតបទ កត្តុវាចក ឯវំ-សព្ទ ឧបមាជោតក បុព្វេ កាលសត្តមីក្នុងសន្និវាសេន សន្និវាសេន ក្តី បច្ចុប្បន្នហិតេន ក្តី សរូបក្នុង ទ្វីហិ ការណេហិ  វា ពីរសព្ទ បទវិកប្បត្ថចូលនឹង បុព្វេ សន្និវាសេន និង បច្ចុប្បន្នហិតេន ទ្វីហិ វិសេសន របស់ ការណេហិ ៗ ករណក្នុងជាយតេ
ឧប្បលំ ក្តី ជលជបុប្ផំ ក្តី សយកត្តា ក្នុង ជាយតេ ៗ អាខ្យាតបទ កត្តុវាចក សេសំ វិសេសន របស់ ជលជបុប្ផំ វា ពីរសព្ទ បទវិកប្បត្ថ ចូលនឹង ឧប្បលំ និង សេសំ ជលជបុប្ផំ យថា-សព្ទ ឧបមាជោតក ពីរសព្ទ បទសមុច្ចយត្ថ ចូលនឹងឧទកំ និង កលលំ ឧទកំ ក្តី កលលំ ក្តី សរូបក្នុង ទ្វេ ការណានិ ទ្វេ វិសេសន របស់ ការណានិ ៗ អវុត្តកម្ម ក្នុងនិស្សាយ ៗ ហេតុ ក្នុង ជាយតេ ឧទកេ វិសយាធារ ក្នុងជាយតេ

Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.