Search Khmer Pali Blog

Breaking News
recent

វិធីប្រែប្រយោគ យ-ត ១


ការប្រែប្រយោគ យ-ត ដោយសទ្ទត្ថន័យ(តាមតួសព្ទ) និង ដោយវោហារត្ថន័យ(រៀងសេចក្តី) មានគោលសង្កេត ដូចតទៅនេះ
១.សព្ទ ប្រកបដោយវិភត្តិជាគ្រឿងសម្គាល់សាធនៈណាមួយ ចំណែកខាង សព្ទ ជាវិភត្តិអ្វីក៏បាន យ-ត ត្រូវយោគនាមដូចគ្នា ។
២. ប្រែប្រយោគ មុន កាលប្រែបទនាមដែល យោគឡើងជាបទណា កាលប្រែបទនាមក្នុងប្រយោគ យ ក៏យោគបទនាមនោះដែរ  ។
៣. មុនប្រែ ត្រូវធ្វើប្រយោគ ឲ្យជា​វិសេសនរបស់ សព្ទ
៤.សង្កេតប្រយោគ ជាលក្ខណរូប និង​ សាធនៈ ណា ឲ្យប្រែកិរិយាប្រយោគ ថា អ្នក,ដែល, គឺគេ ដែលគេ, ជាទី ។ល។ 
៥.កាលប្រែទៅ សេចក្តីមិនច្បាស់លាស់ មិនត្រូវប្រែទទួល យ-ត ទេ ។
 តួយ៉ាងប្រែទទួល យ-ត 
១. យោ ធម្មំ បស្សតិ សោ មំ បស្សតិ
ប្រែតាមគោលទី ១ យោ បុគ្គលោ រីបុគ្គលណា បស្សតិ រមែងឃើញ ធម្មំ នូវធម៌ សោ បុគ្គលោ រីបុគ្គល នោះ បស្សតិ រមែងឃើញ មំ នូវតថាគត ។ យោ ធម្មំ បស្សតិ ហៅថា ប្រយោគ យ និង សោ មំ បស្សតិ ហៅថា ប្រយោគ ត ។ យោ យោគបទនាម បុគ្គលោ ហើយ ក៏យោគបទនាម បុគ្គលោ ដែរ ។ 
ប្រែដោយវោហារត្ថន័យ យ-ត ណា-នោះ ប្រែត្រឹមតែ អ្នកដែល បឋមាវិភត្តិ ដែលប្រែថា រី ឬ ទុតិយាវិភត្តិ ដែលប្រែដោយសទ្ទត្ថន័យថា នូវ កាន់ និយមកាត់ចោល
បុគ្គលអ្នកឃើញធម៌ ឈ្មោះថា ឃើញតថាគត ឬថា បុគ្គលដែលឃើញធម៌ ឈ្មោះថា ឃើញតថាគត ឬថា អ្នកឃើញធម៌ ឈ្មោះថា ឃើញតថាគត ។  យោ ប្រែថា អ្នកដែល  
ប្រែតាមគោលទី ៣ ធ្វើប្រយោគ យ ឲ្យជាវិសេសន របស់ ប្រយោគ ត 
ធម្មំ បស្សន្តោ មំ បស្សតិ បុគ្គលោ រីបុគ្គល បស្សន្តោ អ្នកកាលឃើញ ធម្មំ នូវធម៌ បស្សតិ ឈ្មោះថា ឃើញ មំ នូវតថាគត ។ ឬថា ធម្មំ បស្សី មំ បស្សតិ ធម្មំ បស្សី រីអ្នកឃើញនូវធម៌ មំ បស្សតិ ឈ្មោះថា រមែងឃើញ នូវតថាគត ។ យោ ធម្មំ បស្សតិ ហៅថា វិសេសនវាក្យ និង សោ មំ បស្សតិ ហៅថា មុខ្យវាក្យ ។ យោ ធម្មំ បស្សតិ សោ មំ បស្សតិ ហៅថា សង្ករវាក្យ (Complex Sentence) He who sees the Doctrine sees me. Who sees the Doctrine ហៅថា Subordinate clause (វិសេសនវាក្យ) និង He sees me. ហៅថា main clause (មុខ្យវាក្យ) ។ ប្រែអង់គ្លេសដោយសទ្ទត្ថន័យថា Who រីបុគ្គលណា sees រមែងឃើញ the Doctrine នូវធម៌ He រីបុគ្គលនោះ sees រមែងឃើញ me នូវតថាគត ។ ប្រែដោយវោហារត្ថន័យថា បុគ្គលដែលឃើញធម៌ឃើញតថាគត ។   






Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.