Search Khmer Pali Blog

Breaking News
recent

អដ្ឋកថាធម្មបទភាគ ២ រឿងនាងសាមាវតី


ចូរប្រែប្រយោគខាងក្រោមនេះដោយលោតប្រយោគ
អថ នំ(ខុជ្ជុត្តរំ) សត្ថា " ឯតទគ្គំ ភិក្ខវេ មម សាវិកានំ ឧបាសិកានំ ធម្មកថិកានំ យទិទំ ខុជ្ជុត្តរាតិ (វចនេន) ឯតទគ្គេ ឋបេសិ.
  ប្រែដោយសទ្ទត្ថន័យ
អថ គ្រានោះ សត្ថា រីព្រះសាស្តា ឋបេសិ ទ្រង់តាំងហើយ នំ ខុជ្ជុត្តរំ នូវខុជ្ជុត្តរានោះ ឯតទគ្គេ ក្នុងតំណែងឯតទគ្គៈ វចនេន ដោយព្រះតម្រាស់ថា
ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ យំ ឥទំ ខន្ធបញ្ចកំ រីខន្ធបញ្ចកៈ នេះ ឯណា ខុជ្ជុត្តរា គឺ រីនាងខុជ្ជុត្តរា ឯតំ ខន្ធបញ្ចកំ រីខន្ធបញ្ចកៈនុះ ហោតិ រមែងជា អគ្គំ ជាកំពូល ឧបាសិកានំ នៃឧបាសិកាទ. មម សាវិកានំ ដែលជាសាវិការបស់យើង ធម្មកថិកានំ អ្នកថ្លែងនូវធម៌
ឬថា
ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ យំ ឥទំ ខន្ធបញ្ចកំ រីខន្ធបញ្ចកៈ នេះ ឯណា ខុជ្ជុត្តរា គឺ រីនាងខុជ្ជុត្តរា ឯតំ ខន្ធបញ្ចកំ រីខន្ធបញ្ចកៈនុះ ហោតិ រមែងជា អគ្គំ ជាអ្នកឆ្នើម ឧបាសិកានំ ជាងឧបាសិកាទ.  មម សាវិកានំ អ្នកជាសាវិការបស់យើង ធម្មកថិកានំ អ្នកថ្លែងនូវធម៌
ប្រែដោយវោហារត្ថន័យ
គ្រានោះ ព្រះបរមសាស្តាទ្រង់តាំងនាងខុជ្ជុត្តរានោះក្នុងតំណែងឯតទគ្គៈដោយព្រះតម្រាស់ថា ភិក្ខុទាំងឡាយ ! នាងខុជ្ជុត្តរា​ជា​កំពូលនៃពួកឧបាសិកាជាធម្មកថិកដែលជាសាវិការបស់យើង ។
វាក្យសម្ពន្ធ
អថ កាលសត្តមី ក្នុង ឋបេសិ សត្ថា សយកត្តា ក្នុង ឋបេសិ ៗ អាខ្យាតបទ កត្តុវាចក នំ វិសេសន របស់ ខុជ្ជុត្តរំ ៗ អវុត្តកម្ម ក្នុង ឋបេសិ ភិក្ខវេ អាលបន យំ ក្តី ឥទំ ក្តី វិសេសន របស់ ខន្ធបញ្ចកំលិង្គត្ថ យំ ឥទំ ខន្ធបញ្ចកំ សរូប ក្នុង ខុជ្ជុត្តរា ៗ លិង្គត្ថ ឯតំ វិសេសន របស់ ខន្ធបញ្ចកំ ៗ សយកត្តា ក្នុង ហោតិ ៗ អាខ្យាតបទ កត្តុវាចក អគ្គំ វិកតិកត្តា ក្នុង ហោតិ មម សាមីសម្ពន្ធ ក្នុង សាវិកានំ ឧបាសិកានំ ក្តី ធម្មកថិកានំ ក្តី វិសេសន របស់ សាវិកានំ ៗ សាមីសម្ពន្ធ ក្នុង អគ្គំ ឥតិ សព្ទ សរូប ក្នុង វចនេន ៗ ករណ ក្នុង ឋបេសិ ឯតទគ្គេ អាធារ ក្នុង ឋបេសិ.
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.