Search Khmer Pali Blog

Breaking News
recent

សម្ពន្ធញែកធាតុ(2)


សម្ពន្ធញែកធាតុគាថាធម្មបទ


វគ្គទី ១៣

ទណ្ឌវគ្គរឿង

ទី៤ កោណ្ឌធាន

គាថា

                       មាវោច ផរុសំ កញ្ចិ     វុត្តា បដិវទេយ្យុ តំ
                       ទុក្ខា ហិ សារម្ភកថា     បដិទណ្ឌា ផុស្សេយ្យុ តំ ។
                       សចេ នេរេសិ អត្តានំ    កំសោ ឧបហដោ យថា
                       ឯស បត្តោសិ និព្វានំ     សារម្ភោ តេ ន វិជ្ជតិ


សម្ពន្ធញែកធាតុ


ត្វំ តុម្ហ-សព្ទ បុរិសសព្វនាម មជ្ឈិមបុរិស សិ-បឋមាវិភត្តិ ឯកវចន សយកត្តា ក្នុង មា អវោច
មា-សព្ទ បដិសេធ ក្នុង អវោចៗ វច-ធាតុ ចុះក្នុងអត្ថថា ពោល អ-អាគម អ-បច្ច័យ ឱ-ហិយ្យត្តនីវិភត្តិ អតីតកាល បរស្សបទ ឯកវចន មជ្ឈិមបុរិស អាខ្យាតបទ កត្តុវាចក
ផរុសំ បរ-បុព្វបទ ឧស-ធាតុ ចុះក្នុងអត្ថថា បៀតបៀន អ-បច្ច័យ អ-ការន្ត ទ្វេលិង្គិកៈជាបុំលិង្គ និង នបុំសកលិង្គ ឯកវចន អវុត្តកម្មក្នុង មា អវោច កិញ្ចិ វិសេសន នៃ ផរុសំ ជនា ជន-ធាតុ ចុះក្នុងអត្ថថា កើត អ-បច្ច័យ អ-ការន្ត បុំលិង្គ យោ-បឋមាវិភត្តិ ពហុវចន សយកត្តា ក្នុង បដិវទេយ្យុំៗ បដិ-បុព្វបទ វទ-ធាតុ ចុះក្នុងអត្ថថា ពោល,ស្ដី អ-បច្ច័យ ឯយ្យុំ-សត្តមី អនុត្តកាល បរិកប្បត្ថ បរស្សបទ បឋមបុរស ពហុវចន អាខ្យាតបទកត្តុវាចក វុត្តា វច-ធាតុ ចុះក្នងអត្ថថា ពោល ត-បច្ច័យ វិសេសន នៃ ជនា តំ តុម្ហ-សព្ទ មជ្ឈិមបុរិស អំ-ទុតិយាវិភត្ត ឯកវចន អកថិតកម្ម ក្នុង បដិវទេយ្យុំ ហិ-សព្ទ ទឡ្ហីករណជោតក
សារម្ភកថា សាររម្ភ-សទ្ទុបបទ កថ-ធាតុ ចុះក្នុងអត្ថថា ពោល អ-បច្ច័យ អា-បច្ច័យ អា-ការន្ត ឥត្ថីលិង្គ សិ-បឋមាវិភត្តិ ឯកវចន សយកត្តា ក្នុង ហោតិ ៗ ហុ-ធាតុ ចុះក្នុងអត្ថថា ជា អ-បច្ច័យ តិ-វត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទ បឋមបុរិស ឯកវចន អាខ្យាតបទ កត្តុវាចក ទុក្ខា ទុ-បុព្វបទ ខម-ធាតុ ក្វិ-បច្ច័យ អា-ការន្ត ឥត្ថីលិង្គ វិកតិកត្តា ក្នុង ហោតិ បដិទណ្ឌា បដិ-បុព្វបទ ទណ្ឌ-ធាតុ ចុះក្នុងអត្ថថា បៀតបៀន អ-បច្ច័យ យោ-បឋមាវិភត្តិ ពហុវចនៈ សយកត្តា ក្នុង បដិវទេយ្យុំ ៗ បដិ-បុព្វបទ វទ-ធាតុ ចុះក្នុងអត្ថថា ពោល,ស្ដី អ-បច្ច័យ ឯយ្យុំ-សត្តមី អនុត្តកាល បរិកប្បត្ថ បរស្សបទ បឋមបុរិស ពហុវចន អាខ្យាតបទកត្តុវាចក តំ តុម្ហ-សព្ទ មជ្ឈិមបុរិស អំ-ទុតិយាវិភត្តិ ឯកវចន អកថិតកម្ម ក្នុង បដិវទេយ្យុំ សចេ-សព្ទ បរិកប្បត្ថ ត្វំ តុម្ហ-បុរិសព្វនាម មជ្ឈិមបុរិស សិ-បឋមាវិភត្តិ ឯកវចន ហេតុកត្តា ក្នុង ន ឯរេសិ អត្តានំ អទ-ធាតុ ចុះក្នុងអត្ថថា សោយ,ស៊ី ត-បច្ច័យ អ-ការន្ត បុំលិង្គ អំ-ទុតិយាវិភត្តិ ឯកវចន ការិតកម្ម ក្នុង ន ឯរេសិ ន-សព្ទ បដិសេធ ក្នុង ឯរេសិ ៗ ឦរ-ធាតុ ចុះក្នុងអត្ថថា ញាប់ញ័រ ណេ-បច្ច័យ សិ-វត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទ មជ្ឈិមបុរិស ឯកវចន អាខ្យាតបទ ហេតុត្តុវាចក នៃ ត្វំ ឧបហតោ ឧប-បុព្វបទ ហន-ធាតុ ចុះក្នុងអត្ថថា បៀតបៀន ត-បច្ច័យ សិ-បឋមាវិភត្តិ ឯកវចន វិសេសន នៃ កំសោ ៗ កន-ធាតុចុះក្នុងអត្ថថា ប្រាថ្នា ស-បច្ច័យ សិ-បឋមាវិភត្តិ ឯកវចន ឧបមាលិង្គត្ថ យថា-សព្ទ យ-វិសេសនសព្វនាម ថា-បច្ច័យ ចុះក្នុងអត្ថថា បការត្ថ ឧបមាជោតកៈ ចូលក្នុង កំសោ ឧបហដោ ឯសោ ឯត-និយម ក្ដី បត្តោ បទ-ធាតុ ចុះក្នុង​អត្ថ​ថា​លុះ ត-បច្ច័យ ក្ដី វិសេសន នៃ ត្វំ ៗ តុម្ហ-បុរិសសព្វនាម មជ្ឈិមបុរិស សិ-បឋមាវិភត្តិ ឯកវចន សយកត្តា ក្នុង អសិ ៗ អស-ធាតុ ចុះក្នុងអត្ថថា ជា អ-បច្ច័យ សិ-វត្តមានាវិភត្តិ បច្ចុន្នកាល បរស្សបទ​បឋមបុរិស​ អាខ្យាតបទ កត្តុវាចក និព្វានំ និ-បុព្វបទចុះក្នុងអត្ថថា ចេញចាក វា-ធាតុ ចុះក្នុងអត្ថថា ដោតក្រង យុ-បច្ច័យ អ-ការន្ត នបុំសកលិង្គ អំ-ទុតិយាវិភត្ត អវុត្តកម្ម ក្នុង បត្តោ សារម្ភោ សហ-បុព្វបទ អា-បុព្វបទ រភ-ធាតុ ចុះក្នុងអត្ថថា ប្រារព្ធ និគ្គហិត-អាគម អ-បច្ច័យ អ-ការន្ត បុំលិង្គ សិ-បឋមាវិភត្តិ ឯកវចន សយកត្តា ក្នុង ន វិជ្ជតិ ន-សព្ទ បដិសេធ ក្នុង វិជ្ជតិ ៗ វិទ-ធាតុ ចុះក្នុងអត្ថថា ដឹង យ-បច្ច័យ តិ-វត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទ បឋមបុរិស ឯកវចន អាខ្យាតបទ កត្តុវាចក នៃសារម្ភោ ។
ខេត្តសមុទ្រប្រាការ ក្រុងសមុទ្រប្រាការ វត្តព្រែកសា ព្រះមហា ៥ ប្រយោគ
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.