Search Khmer Pali Blog

Breaking News
recent

New Pali Words 1

ឥតិហាសា = ប្រវត្តិសាស្រ្ត
សក្ក = ធ្លក
ថល = គោក
នគរ = នគរ
សក្កថលនគរំ = នគរគោកធ្លក
មានគេសួរថា
I love you បាលីថា ម៉េច?
បាលីថា ត្វំ មយ្ហំ បិយោសិ. អ្នកជាទីស្រឡាញ់របស់ខ្ញុំ មានន័យថា ខ្ញុំស្រឡាញ់អ្នក ។ ត្វំ អ្នក អសិ រមែងជា បិយោ ជាទីស្រឡាញ់ មយ្ហំ របស់ខ្ញុំ ។ ខ្ញុំស្រឡាញ់ព្រះរាជា រាជា មយ្ហំ បិយោ ហោតិ. ខ្ញុំស្រឡាញ់ស្រីម្នាក់ ឯកា ឥត្ថី មយ្ហំ បិយា ហោតិ. ខ្ញុំស្រឡាញ់ប្រទេសជាតិរបស់ខ្ញុំ មម រដ្ឋំ មយ្ហំ បិយំ ហោតិ. ។ល។
កតិកាវត្តំ = កិច្ចព្រមព្រៀង agreement
សន្តិភាវោ = សន្តិភាព peace
បារិសបុរំ = ទីក្រុងប៉ារិស
បារិសបុរកតំ សន្តិភាវស្ស កតិកាវត្តំ = កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារិស Peace Agreement done in Paris or Paris Peace Agreement
ការិយាលយោ = ទីស្តីការ office
រដ្ឋមន្តីនំ គណោ = គណៈរដ្ឋមន្រ្តី cabinet
រដ្ឋមន្តីនំ គណស្ស ការិយាលយោ = ទីស្តីការគណៈរដ្ឋមន្រ្តី The Cabinet's Office
ការិយំសោ = ក្រសួង Ministry
កសិកម្មំ = កសិកម្ម Agriculture
កសិកម្មស្ស ការិយំសោ = ក្រសួងកសិកម្ម Ministry of Agriculture
វប្បធម្មោ = វប្បធម៌ culture
វិចិត្តសិប្បំ = វិចិត្តសិល្បៈ fine art
វប្បធម្មស្ស ច វិចិត្តសិប្បស្ស ច ការិយំសោ = ក្រសួងវប្បធម៌និងវិចិត្តសិល្បៈ Ministry of Culture and Fine Art.
ឃោសនាយន្តុបករណំ គ្រឿងឧគ្ឃោសនសព្ទ loudspeaker
យន្តរថោ រថយន្ត car
គមិកវាហនភូតោ យន្តរថោ រថយន្តដឹកអ្នកដំណើរ ឡានក្រុង bus
ភណ្ឌវាហនភូតោ យន្តរថោ រថយន្តដឹកទំនិញ truck
កសនយន្តរថោ រថយន្តភ្ជួរ ឡានភ្ជួរ ត្រាក់ទ័រ tractor
ទ្វេចក្កយានំ កង់ bike
តិចក្កយានំ ស៊ីក្លូ
ទ្វេចក្កយន្តយានំ ម៉ូតូ motorbike
ទារកា ទ្វេចក្កយានេហិ បាឋសាលំ គច្ឆន្តិ.
ក្មេង ៗធ្វើដំណើរទៅសាលារៀនដោយកង់ ឬថា ក្មេង ៗធាក់កង់ទៅសាលារៀន ។
children go to school by bikes.
ភូមិចិត្តំ = ផែនទី map
អាយាចតិ = ស្នើសុំ requests
សហបជាជាតិយា វិន្យាសោ = អង្គការសហប្រជាជាតិ United Nations Organization
រដ្ឋមន្តីនាយកោ = នាយករដ្ឋមន្រ្តី prime minister
កម្ពុជារដ្ឋស្ស រដ្ឋមន្តីនាយកោ = នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា Prime Minister of Cambodia
កម្ពុជារដ្ឋស្ស រដ្ឋមន្តីនាយកោ សហបជាជាតិយា វិន្យាសំ ភូមិចិត្តំ អាយាចិ. នាយករដ្ឋមន្រ្តីប្រទេសកម្ពូជាបានស្នើសុំផែនទីចំពោះអង្គការសហប្រជាជាតិ ។
The Prime Minister of Cambodia requested the map to the United Nations Organization.
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.