Search Khmer Pali Blog

Breaking News
recent

វិធីប្រែបាលីជាខ្មែរបែបរៀងសេចក្តី (២)



សំនួននិយម 

១. វុត្តញ្ហេតំ, វុត្តម្បិ ចេតំ សមពិតដូចព្រះតម្រាស់ដែលព្រះមានព្រះភាគជាម្ចាស់ត្រាស់ទុកដូច្នេះថា....
២. យថាហ សមដូចដែលព្រះធម្មសង្គាហកាចារ្យពោលទុកថា....
៣. ឥទំ វុត្តំ ហោតិ មានពាក្យអធិប្បាយដែលព្រះមានព្រះភាគជាម្ចាស់ត្រាស់ទុកដូច្នេះថា.....
៤. តស្សត្ថោ បណ្ឌិតគប្បីជ្រាបសេចក្តីនៃពាក្យដែលជាព្រះគាថានោះថា.....
៥. វ, ឯវ សព្ទ ប្រែថា ដោយពិត, មែនទែន, នុះឯង, ប៉ុណ្ណោះ ។ 
៦.បើមាន សូម្បី  ត្រូវមាន ក៏ ដូចជា អដ្ឋកថាយម្បិ វុត្តំ សូម្បីក្នុងអដ្ឋកថា ព្រះអដ្ឋកថាចារ្យក៏​ពោលទុកថា.....
៧.បើមាន ព្រោះ ត្រូវមាន ទើប ដូចជា តេន វុត្តំ ព្រោះហេតុនោះ ព្រះគន្ថរចនាចារ្យទើបពោលទុកថា....
៨. យស្មា ប្រែថា ព្រោះ តស្មា ប្រែថា ដូច្នោះហេតុនោះ ដូចជា យស្មា ឧបាសកោ បុញ្ញមកាសិ តស្មា សោ សុខំ បដិលភតិ ព្រោះឧបាសកបានធ្វើបុណ្យទុក ហេតុនោះ គាត់ទើបបានទទួលសេចក្តីសុខ ។ យស្មា សោ គិលានោ ហោតិ តស្មា សោ បាឋសាលំ គន្តុំ នាសក្ខិ ព្រោះគាត់ឈឺ ហេតុនោះ គាត់ទើប​មិិន​អាចទៅសាលារៀនបាន ។ ធៀបនឹងអង់គ្លេស យស្មា-តស្មា = because, ex. He could not go to school because he was sick.
៩. បន សព្ទ បទប្រធានរបស់ប្រយោគមុខ និង ប្រយោគក្រោយជាបទតែមួយ ឲ្យប្រែថា ប៉ុន្តែ ដូចជា សេដ្ឋី មហាភោគោ ហោតិ សោ បន បុញ្ញំ នាករិ ។ សេដ្ឋីជាអ្នកមានទ្រព្យច្រើន​ ប៉ុន្តែគាត់មិនបាន​ធ្វើ​បុណ្យ​​ទុកទេ ។
បើបទប្រធានរបស់ប្រយោគមុខនិងប្រយោគក្រោយមិនដូចគ្នា ឲ្យប្រែថា ចំណែកឯ ដូចជា សេដ្ឋី សទ្ធោ ហោតិ តស្ស បន បុត្តោ អស្សទ្ធោ ។ សេដ្ឋីជាអ្នកមានសទ្ធា ចំណែកឯបុត្ររបស់គាត់ជាអ្នក​មិនមាន​សទ្ធា ។
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.