Search Khmer Pali Blog

Breaking News
recent

សម្ពន្ធញែកធាតុ(១)


និមន្តរៀនសម្ពន្ធញែកធាតុជាមួយខ្ញុំក្នុងគាថាធម្មបទភាគ ៥ ត វគ្គទី ១៣ ទណ្ឌវគ្គ រឿងទី ២ ឆព្វគ្គិយវត្ថុ
គាថា  
សព្វេ តសន្តិ ទណ្ឌស្ស    សព្វេសំ ជីវិតំ បិយំ 
អត្តានំ ឧបមំ កត្វា      ន ហនេយ្យ ន ឃាតយេ

សម្ពន្ធញែកធាតុ

បាទទី ១ 
សព្វេ វិសេសន នៃ សត្តា ៗ សញ្ជ-ធាតុចុះក្នុងអត្ថថា ជាប់ចំពាក់ ត-បច្ច័យ អ-ការន្តបុំលិង្គ យោបឋមាវិភត្តិ ពហុវចនៈ សយកត្តា ក្នុង តសន្តិ ៗ តស-ធាតុចុះក្នុងអត្ថថា តក់ស្លុត អ-បច្ច័យ អន្តិ-វត្តមានាវិភត្តិ បរស្សបទ បឋមបុរិស ពហុវចន បច្ចុប្បន្នកាល អាខ្យាតបទកត្តុវាចក នៃ សត្តា ទណ្ឌស្ស ទណ្ឌ-ធាតុចុះក្នុងអត្ថថា ធ្វើទោស អ-បច្ច័យ អ-ការន្តបុំលិង្គ ស-ចតុត្ថីវិភត្តិ ឯកវចនៈ សម្បទាន ក្នុង តសន្តិ
បាទទី ២ 
សព្វេសំ សព្វ-សព្វនាម អនិយម ចុះ នំ-ឆដ្ឋីវិភ័ត្តិ ពហុវចនៈ វិសេសន នៃ សត្តានំ ៗ សញ្ជ-ធាតុ ចុះក្នុងអត្ថថា ជាប់ចំពាក់ ត-បច្ច័យ អ-ការន្តបុំលិង្គនំឆដ្ឋីវិភត្តិ ពហុវចនៈ សាមីសម្ពន្ធ ក្នង បិយំ, ជីវិតំ ៗ  ជីវ-ធាតុចុះក្នុងអត្ថថា រស់ ឥ-អាគម ត-បច្ច័យ អ-ការន្ត នបុំសកលិង្គ ចុះ សិ-បឋមាវិភត្តិ ឯកវចនៈ សយកត្តា ក្នុង (ហោតិ ៗ ហុ-ធាតុ ចុះក្នុងអត្ថថា ជា អ-បច្ច័យ តិ-វត្តមានាវិភត្តិ បច្ចុប្បន្នកាល បរស្សបទ ឯកវចនៈ បឋមបុរិស អាខ្យាតបទ កត្តុវាចក) នៃ ជីវិតំ, បិយំ ៗ បិ-ធាតុចុះក្នុងអត្ថថា ស្រឡាញ់ យ-បច្ច័យ បកតិគុណនាម សិ-បឋមមាវិភត្តិ ឯកវចនៈ វិកតិកត្តា ក្នុង ហោតិ
បាទទី ៣
បុគ្គលោ បូតិ-សទ្ទុបបទ គល-ធាតុចុះក្នុងអត្ថថា លេបស៊ី អ-បច្ច័យ អ-ការន្ត បុំលិង្គ សិ-បឋមាវិភត្តិ ឯកវចនៈ សយកត្តា ក្នុង ន ហនេយ្យ និង ជាហេតុកត្តា ក្នុង ន ឃាតយេ, អត្តានំ អវុត្តកម្ម ក្នុង កត្វា, ឧបមំ វិកតិកម្ម ក្នុង កត្វា ៗ ករ-ធាតុចុះក្នុងអត្ថថា ធ្វើ ឥ-អាគម ត្វា-បច្ច័យ បុព្វកាលកិរិយា ក្នុង ន ហនេយ្យ នឹង ន ឃាតយេ  
បាទទី ៤ 
 ន-សព្ទ បដិសេធ ក្នុង ហនេយ្យ ៗ ហន-ធាតុចុះក្នុងអត្ថថា សម្លាប់ អ-បច្ច័យ ឯយ្យ-សត្តមីវិភត្តិ បរស្សបទ បឋមបុរិស ឯកវចនៈ អនុត្តកាល បរិកប្បត្ថៈ អាខ្យាតបទ កត្តុវាចក នៃ បុគ្គលោ ន-សព្ទ បដិសេធ ក្នុង ឃាតយេ ៗ ហន-ធាតុចុះក្នុងអត្ថថា សម្លាប់ ណយ-បច្ច័យ ឯយ្យ-សត្តមីវិភត្តិ បរស្សបទ បឋមបុរិស ឯកវចនៈ អនុត្តកាល បរិកប្បត្ថៈ អាខ្យាតបទ ហេតុកត្តុវាចក នៃ បុគ្គលោ ។
២៦ តុលា ២០១៥ ក្រុងសមុទ្រប្រាការ ខេត្តសមុទ្រប្រាការ រៀនសម្ពន្ធដោយអ្នករៀនប្រយោគ ៦ ព្រះមហា ឆុង សុង  
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.