Search Khmer Pali Blog

Breaking News
recent

មម រដ្ឋំ,មម មរណំ ប្រទេសខ្ញុំ មរណៈខ្ញុំ


មម រដ្ឋំ, មម យវសុរា, បរស្ស ច យវសុរា ។ ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ និង ស្រាបៀរគេ ។
មម ភយំ, មម មរណំ, មម ច កុលំ ។ គ្រោះថ្នាក់ខ្ញុំ មរណៈខ្ញុំ និង គ្រួសារខ្ញុំ។
មយំ ខេមរេ បិយេម ។ យើងស្រឡាញ់ខ្មែរ ។
កត្តុវាចក សកម្មធាតុ : អន្ត-បច្ច័យ សូទោ ឱទនំ បចន្តោ ចុងភៅកំពុងចម្អិនបាយ ។ មាន-បច្ច័យ សូទោ ឱទនំ បចមានោ ចុងភៅកំពុងចម្អិនបាយ ។ សម្ពហុលា កម្ពោជិកា ទយ្យរដ្ឋេ អាវសន្តា ប្រជាជនខ្មែរជាច្រើន កំពុងរស់​នៅក្នុងប្រទេសថៃ ។ តេ កម្ពុជារដ្ឋេ មនុស្សា វិយ ឆន្ទកបត្តានិ ទាតុំ អសក្កោន្តា ពួកគេគ្មានសិទ្ធិបោះ​ឆ្នោត​ដូច​ប្រជាជន​ខ្មែរក្នុងប្រទេសទេ ។ ត្វា-បច្ច័យ សូទោ ឱទនំ បចិត្វា ចុងភៅចម្អិនបាយហើយ ។ សម្ពហុលា ជនា យវសុរាវសេន មរិត្វា មនុស្សជាច្រើនស្លាប់ដោយសារស្រា​បៀរ ។ ឯកច្ចេ មនុស្សា យវសុរំ បិវិត្វា វីថិតលេ មរិត្វា បមាទេន បរលោកំ គន្ត្វា មនុស្សខ្លះ​ផឹក​ស្រាបៀរ ស្លាប់លើទ្រូងផ្លូវ ហើយទៅកាន់បរលោកដោយសេចក្តីប្រមាទ ។   ឥត្ថិយោ ភត្តគ្គេ ឱទនំ បចន្តិយោ ស្រី ៗកំពុងចម្អិនបាយ​ក្នុងរោងបាយ ។ កត្តុវាចក អកម្មធាតុ មនុស្សា វិហារំ គច្ឆន្តា មនុស្សទាំងឡាយកំពុងទៅវត្ត ។ ឯកា ឥត្ថី នទឹ គច្ឆន្តី ស្រ្តីម្នាក់កំពុងដើរទៅកាន់ស្ទឹង ។  សោ នហានតិត្ថំ គន្ត្វា នហាត្វា អាគច្ឆមានោ គាត់ទៅកំពង់ងូតទឹក ងូតទឹកហើយកំពុងដើរមក ។ ​ បឋមភូមិកា ពុទ្ធិកបាឋសាលា ។

Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.