Search Khmer Pali Blog

Breaking News
recent

វិធីប្រែប្រយោគ យ-ត ៣


សាធនៈ បានដល់ សព្ទដែលសម្រេចមកពីរូបវិគ្គហៈ ។
កុម្ភំ ករោតីតិ កុម្ភការោកុម្ភំ ករោតីតិ ហៅថា រូបវិគ្គហៈ និង កុម្ភការោ ហៅថា សាធនៈ
ម្យ៉ាងទៀត កុម្ភំ ករោតិ ហៅថា កត្តុរូប ព្រោះប្រយោគនេះជាកត្តុវាចក និង ហៅ កុម្ភការោ ថា កត្តុសាធនៈ ព្រោះសព្ទសម្រេចជាកត្តុ គឺ អ្នកសម្រេចអំពើខ្លួនឯង ចំណែកខាង ឥតិ ជាសព្ទខណ្ឌរវាងកត្តុរូប និង​ កត្តុសាធនៈ ។ កត្តុសាធនៈ កំណត់ឲ្យប្រែថា អ្នក  
យោ បុគ្គលោ រីបុគ្គលណា ករោតិ រមែងធ្វើ កុម្ភំ នូវឆ្នាំង ឥតិ ព្រោះហេតុនោះ សោ បុគ្គលោ រីបុគ្គលនោះ កុម្ភការោ ឈ្មោះថា កុម្ភការៈ (អ្នកធ្វើនូវឆ្នាំង) 
យើងអាចញែករូបវិគ្គហៈនោះជាប្រយោគ យ ហើយសាធនៈ​ជាប្រយោគ ត បាន ដោយកាត់ ឥតិ ចេញ ។
យោ កុម្ភំ ករោតិ សោ កុម្ភការោ ហោតិ. He who makes pot is pot-maker.
ប្រែដោយសទ្ទត្ថន័យ
យោ បុគ្គលោ រីបុគ្គលណា ករោតិ រមែងធ្វើ កុម្ភំ នូវឆ្នាំង សោ បុគ្គលោ រីបុគ្គលនោះ ហោតិ រមែងជា កុម្ភការោ ជាអ្នកធ្វើនូវឆ្នាំង ។
ប្រែដោយវោហារត្ថន័យ
បុគ្គលដែលធ្វើឆ្នាំង គឺ ស្មូនឆ្នាំង ។
បិយេតិ យន្តិ បិយោបិយេតិ យន្តិ ជា កត្តុរូប និង បិយោ ជាកម្មសាធនៈ ។
រីបិតា តែងស្រឡាញ់ នូវបុត្រ ណា ព្រោះហេតុនោះ រីបុត្រ នោះ ឈ្មោះថា ជាទីស្រឡាញ់  ។
បិតា យំ បុត្តំ បិយេតិ សោ បិយោ ហោតិ.
បិតា រីបិតា បិយេតិ តែងស្រឡាញ់ យំ បុត្តំ នូវបុត្រ ណា   សោ បុត្តោ រីបុត្រ នោះ បិយោ ហោតិ រមែងជា ជាទីស្រឡាញ់ ។
ចូរប្រែប្រយោគខាងក្រោម
ទិយ្យតេតិ ទានំ ។ យំ វត្ថុ រីវត្ថុណា​ ទាយកេន គឺទាយក ទិយ្យតេ តែងឲ្យ ឥតិ ព្រោះហេតុនោះ តំ វត្ថុ​ រីវត្ថុនោះ ទានំ ឈ្មោះថា ទាន (អំណោយ) ។ ឈ្មោះថា ទាន ព្រោះវិគ្គហៈថា វត្ថុដែលទាយកឲ្យ ។
យំ ទិយ្យតេ តំ ទានំ ហោតិ ។ something that is given is a gift.
ទាតព្វន្តិ ទានំ ។ something that should be given is a gift.
យំ ទាតព្វំ តំ ទានំ ហោតិ ។ something that should be given is a gift.


Pdach Mok

Pdach Mok

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.