Search Khmer Pali Blog

Breaking News
recent

ឈ្វេងយល់ ទីឃៈ រស្សៈ



ទីឃៈ ប្រែថា ធ្វើស្រៈខ្លីឲ្យជាស្រៈវែង មាន ៣ យ៉ាង គឺ
  1. អាទិទីឃៈ ទីឃៈខាងដើមសព្ទ ដូចជា បាកដ < ប + ករ + ត ទីឃៈស្រៈ អ ត្រង់ ប ជា អា ។ 
  2. មជ្ឈទីឃៈ ទីឃៈកណ្តាលសព្ទ ដូចជា អនូបឃាត < ន + ឧបឃាត ផ្លាស់ ន ជា អន និង ទីឃៈ ឧ ជា​ ឩ ។ 
  3. ឧត្តរទីឃៈ ទីឃៈខាងចុងសព្ទ ដូចជា មធុវា < មធុ + ឥវ លុបស្រៈ ឥ ត្រង់ ឥវ និង ទីឃៈស្រៈ អ ត្រង់ វ ជា អា ។ 

រស្សៈ ​ប្រែថា ធ្វើស្រៈវែងឲ្យជាស្រៈខ្លី មាន ៣ យ៉ាង គឺ
  1. អាទិរស្សៈ រស្សៈខាងដើមសព្ទ ដូចជា អជ្ជវំ < ឧជុ + ណ  ព្រោះ ណ-បច្ច័យ ផ្លាស់ ឧ ជា​ អា តម្រួត ជ ជា​ ជ្ជ បានជា អាជ្ជ ព្រោះ ជ្ជ សំយោគ ទើបរស្សៈ អា ជា អ និង ផ្លាស់ ឧ ជា វ ទើបបានជា អជ្ជវ ប្រែថា​ ភាពនៃអ្នកត្រង់ ។ មទ្ទវំ < មុទុ + ណ ។
  2. មជ្ឈរស្សៈ រស្សៈកណ្តាលសព្ទ ដូចជា​ ឥត្ថិរូបំ <ឥត្ថី + រូបំ រស្សៈ ឦ ត្រង់ ឥត្ថី ជា ឥ ។ 
  3.  ឧត្តររស្សៈ រស្សៈខាងចុងសព្ទ ដូចជា ទីឃជង្ឃោ < ទីឃា + ជង្ឃា រស្សៈ អា ត្រង់ ទីឃា ជា​ អ ។ 


Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.