Search Khmer Pali Blog

Breaking News
recent

ប្រែប្រយោគ យ-ត ៥


យើងដឹងហើយថា កត្តុរូប កត្តុសាធនៈ ប្រែថា អ្នក ដែល, ករណសាធនៈ ប្រែថា ជាគ្រឿង ជាហេតុ និង សម្បទានសាធនៈ ប្រែថា​ ជាទី
ឥឡូវនេះ ចូលដល់ អបាទានសាធនៈ អបាទាន សំដៅដល់ បញ្ចមីវិភត្តិ អ្នកប្រាជ្ញកំណត់ឲ្យប្រែថា ជាដែនជាទី
ដូចជា បភវតិ ឯតស្មាតិ បភវោ(បទេសោ) គង្គា រីទឹកស្ទឹង បភវតិ តែងហូរ ឯតស្មា បទេសស្មា​ អំពីកន្លែងនោះ ឥតិ ព្រោះហេតុនោះ សោ បទេសោ រីកន្លែងនោះ បភវោ ឈ្មោះថា ជាដែនហូរនៃ​ទឹក​ស្ទឹង ។ សម្រួលសេចក្តីថា កន្លែងជាដែនដែលទឹកស្ទឹងហូរ ឬ កន្លែងជាទីដែលទឹកស្ទឹងហូរ ។
បភា សរន្តិ ឯតស្មាតិ បភស្សរោ (សរីរប្បទេសោ) សរីរប្បទេសជាដែនផ្សាយចេញនៃពន្លឺ ។​ សរីរប្បទេសជាដែនដែលពន្លឺផ្សាយចេញ ឬ សរីរប្បទេសជាទីដែលពន្លឺផ្សាយចេញ ។
ភាយតិ ឯតស្មាតិ ភីមោ (យក្ខោ) យក្សជាដែនខ្លាចនៃមនុស្ស ។  យក្សជាដែនដែលមនុស្សខ្លាច ឬ យក្សជាទីដែលមនុស្សខ្លាច ។
អធិករណសាធនៈ សំដៅដល់ សាធនៈដែលពោលដល់ទីកន្លែង ព្រោះប្រកបដោយកិរិយានុគ្រោះដែលជួយកិរិយាឲ្យពេញលេញដោយភាពជាទីតាំងនៃកិរិយា ដូចជា
តិដ្ឋន្តិ ឯត្ថាតិ ឋានំ ជនទ. តែងស្ថិតនៅ ក្នុងកន្លែងនេះ ហេតុនោះ កន្លែងនោះ ឈ្មោះថា ឋានៈ (ទីស្ថិតនៅ,ទីតាំង)
អាសយន្តិ ឯត្ថាតិ អាសនំ  = ទីអង្គុយ
សយន្តិ ឯត្ថាតិ សយនំ = ទីដេក
អធិករណសាធនៈនេះ កំណត់ឲ្យប្រែថា ជាទី
ភាវសាធនៈ បានដល់ សាធនៈដែលពោលដល់អត្ថរបស់កិរិយា ព្រោះពោលដល់កិរិយាណាមួយជាគោល  មិនពោលដល់វ​ត្ថុ ឬ បុគ្គលទេ ពោលដល់តែកិរិយាប៉ុណ្ណោះ ។ កំណត់ឲ្យប្រែថា កិរិយា, ការ, សេចក្តី, ដំណើរ ។
គច្ឆីយតេ គមនំ ការទៅ ឈ្មោះថា គមនៈ ។ គមនៈ សព្ទ ពោលដល់ កិរិយាទៅតែម្យ៉ាង មិនពោលដល់​វត្ថុឬបុគ្គលជាអ្នកទៅទេ  ហេតុនោះទើបហៅថា ភាវសាធនៈ ។ គមន [គមុ + យុ]
ឋីយតេ ឋានំ ការឈរ ឈ្មោះថា ឋាន ជំហរ (ឋា + យុ)
និសជ្ជតេ និសជ្ជា ការអង្គុយ ឈ្មោះថា និសជ្ជា បង្គុយ (និ + សទ+អ+អា)
សីយតេ សយនំ ការដេក ឈ្មោះថា សយន ដំណេក (សី+យុ)


Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.