Search Khmer Pali Blog

Breaking News
recent

នរោត្តមសីហមុនិរាជា ៖ ​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី

  


ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជសម្ភព​​នា​ថ្ងៃ​ទី​ ១៤ ខែ​ឧសភា ព.ស.២៤៩៧ នា​​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះ​នាម នរោត្ដម មុនីនាថ សីហនុ ។ ព្រះ​អនុជ​ព្រះ​អង្គ​ព្រះ​នាម នរោត្ដម នរិន្ទ្រពង្ស ។ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​នា​ពេល​បច្ចុប្បន្ន បន្ត​រាជសម្បត្តិ​ពី​ព្រះរាជ​បិតា នា​ថ្ងៃ​ទី​ ២៩ ខែ​តុលា ព.ស.២៥៤៨​ ។
បរមនាថោ  ហិ  នរោត្តមសីហមុនិរាជា  កម្ពោជបទេសស្ស  ចតុមុខធានិយំ   ២៤៩៧ ពុទ្ធសកេ  វិសាខមាសស្ស ចតុទ្ទសមេ  ទិនេ  ជាតោ   ហោតិ ។   សោយេវ   នរោត្តមសីហនុរញ្ញោ ចេវ  នរោត្តមមុនីនាថសីហនុមហេសិយា ច ជេដ្ឋបុតោ្ត  អហោសិ ។ តស្ស  បន  កនិដ្ឋោ  នរោត្តមនរិន្ទ្រវំសោ ហោតិ ។  នរោត្តមសីហមុនិរាជា  បច្ចុប្បន្នកាលេ អស្ស  វររាជបិតរតោ  បដ្ឋាយ   ២៥៤៨  ពុទ្ធសកេ   អស្សយុជមាសស្ស   ឯកូនតឹសតិមេ ទិនេ រជ្ជំ  ការេតិ ។  




Unknown

Unknown

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.