Search Khmer Pali Blog

Breaking News
recent

វិធីប្រែប្រយោគ យ-ត ២


ប្រយោគ យ ប្រាប់ឲ្យដឹង រូប និង​ សាធនៈ
១.យេ តុម្ហាកំ វចនំ ន ករោន្តិ តេសំ បព្វាជនីយកម្មំ ករោថ
ប្រែដោយសទ្ទត្ថន័យ
យេ ភិក្ខូ រីភិក្ខុទ. អម្បាលណា ន ករោន្តិ តែងមិនធ្វើ វចនំ នូវពាក្យសម្តី តុម្ហាកំ របស់លោកម្ចាស់ តុម្ហេ រីលោកម្ចាស់ ករោថ ចូរធ្វើ បព្វាជនីយកម្មំ នូវបព្វាជនីយកម្ម(ការបណ្តេញ) តេសំ ភិក្ខូនំ ដល់ភិក្ខុទ.​ អម្បាលនោះ ។
ប្រែដោយវោហារត្ថន័យ តាមគោលប្រែទី ៣ គឺ ធ្វើប្រយោគ យ ឲ្យជាវិសេសនរបស់ប្រយោគ ត កាត់ យេ និង​ តេសំ ចេញ ប៉ុន្តែធ្វើមុខ្យកិរិយារបស់ប្រយោគ ឲ្យជាឆដ្ឋីវិភត្តិជំនួស តេសំ ។ 
តុម្ហាកំ វចនំ អករោន្តានំ បព្វាជនីយកម្មំ ករោថ ។ លោកម្ចាស់ចូរធ្វើបព្វាជនីយកម្មដល់ពួកភិក្ខុដែលមិនធ្វើ​(តាម)ពាក្យសម្តីរបស់លោកម្ចាស់ ។ យេ ប្រែថា ដែល ។ ប្រែថា ពួក ជំនួសពាក្យថា ទាំងឡាយ
២.យោ បឋមំ អរហត្តំ បាបុណាតិ តេនាភតំ បិណ្ឌបាតំ អវសេសា ភុញ្ជិស្សន្តិ ។ 
ប្រែដោយសទ្ទត្ថន័យ
យោ ភិក្ខុ រីភិក្ខុ ណា បាបុណាតិ រមែងសម្រេច អរហត្តំ នូវអរហត្ត បឋមំ មុន អវសេសា ភិក្ខូ រីភិក្ខុទ. អម្បាលនៅសល់ ភុញ្ជិស្សន្តិ នឹងឆាន់ បិណ្ឌបាតំ នូវបិណ្ឌបាត តេន ភិក្ខុនា អាភតំ ដែលត្រូវភិក្ខុនោះ​នាំមកហើយ ។
ប្រែដោយវោហារត្ថន័យ 
ពួកភិក្ខុដែលនៅសល់នឹងឆាន់បិណ្ឌបាតដែលត្រូវភិក្ខុអ្នកសម្រេចអរហត្តមុននាំមក ។
ធ្វើប្រយោគ យ ឲ្យជាវិសេសនរបស់ប្រយោគ ត កាត់ យោ និង​ តេន ចេញ ប៉ុន្តែធ្វើមុខ្យកិរិយារបស់ប្រយោគ ឲ្យជាអនភិហិតកត្តា ជំនួស តេន  
បឋមំ អរហត្តំ បាបុណន្តេន អាភតំ បិណ្ឌបាតំ អវសេសា ភុញ្ជិស្សន្តិ ។ 

Pdach Mok

Pdach Mok

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.