Search Khmer Pali Blog

Breaking News
recent

កស្មា និប្បញ្ញានំ វចនំ សទ្ទហន្តិ?

ពុទ្ធោ ភគវា អវិជ្ជាសង្ខាតទុក្ខស្ស សមុទយំ ទេសេតិ ។  តស្មា សោ មនុស្សេ បញ្ញំ គវេសាបេតិ ។  កស្មា  បន និប្បញ្ញានំ បុរិសានំ សន្តិកា បញ្ញំ គវេសន្តិ?  សិក្ខាគារមត្ថិ, តេបិដកាទីនយត្ថិ, មហាបញ្ញេហិ ធីរេហិ  សង្កប្បបករណានិបិ កតានិ ច លិខិតានិ ច ។  កស្មា នុ ខោ យោនិសោមនសិការំ លភិតុំ បាឋសាលាយំ តានិ ន ឧគ្គណ្ហន្តិ ? កស្មា នុ ខោ  តេ  សិក្ខាគារស្មា  អសុសិក្ខិតានំ  ច វចុគ្គតានំ ច អគ្គវិជ្ជាយ ច អភូមិកានំ បុរិសានំ ទេសនាយ វចនំ សុណន្តិ ? កថំ នុ ខោ តេសំ អសារំ វា សុបិនោបមំ វា កថាវត្ថុំ សទ្ទហន្តិ ? កទាចិ  អប្បញ្ញានំ បុរិសានំ តំ ទុជ្ជានំ ហោតិ ។  កស្មា  តេ ទេសនាកថិកេ សីលវន្តោតិ មញ្ញន្តិ?  សីលន្តិ វុច្ចមានវចនំ កទាចិ ន ជានន្តិ  ។ កស្មា នុ ខោ កម្ពោជិកា បាឋសាលាយ ច សង្កប្បបករណានំ ច មហាបញ្ញានំ ច ធីរានំ ពហិ វិជ្ជាសុ សទ្ធាយន្តិ? ពុទ្ធោ ភគវា តថា ន ទេសេតិ ។
ព្រះពុទ្ធសម្តែងដើមហេតុនៃទុក្ខ គឺ អវិជ្ជា ។ ហេតុនោះ ព្រះអង្គទើបណែនាំឲ្យមនុស្សស្វែងរកបញ្ញា ។ ចុះហេតុដូចម្តេចបានជាមនុស្សស្វែងរកប្រាជ្ញាពីសម្នាក់មនុស្សឥតប្រាជ្ញា? សាលារៀនមាន ក្បួនខ្នាតមាន សូម្បីក្បួនខ្នាតជាគ្រឿងពិចារណាក៏ត្រូវបានអ្នកប្រាជ្ញាមានប្រាជ្ញាច្រើននិពន្ធកត់ត្រាទុកហើយ ហេតុដូចម្តេចបាន ជាមនុស្សមិនសិក្សាក្បួនខ្នាតទាំងនោះក្នុងសាលារៀនដើម្បីបានយោនិសោមនសិការ (សេចក្តីពិចារណាដោយ បញ្ញា) ហេតុដូចម្តេចបានជាមនុស្សជឿស្តាប់សម្តីសម្តែងរបស់បុរសមិនបានសិក្សាល្អក្នុងសាលា ប៉ុន្តែចាំរត់មាត់ និងឥតមានកម្រិតវិជ្ជាជាន់ខ្ពស់? ហេតុដូចម្តេចបានជាមនុស្សជឿរឿងរវើ រវាយអណ្តែតអណ្តូងឥតខ្លឹមសារ របស់ជនទាំងនោះ? ជួនកាល រឿងរបស់ជនឥតប្រាជ្ញានោះយល់ដឹងបានដោយលំបាក ហេតុដូចម្តេចបានជា មនុស្សសម្គាល់អ្នកសម្តែងទាំងនោះថាជាអ្នកមានសីល? ជួនកាល គេយើងមិនទាំងយល់ពាក្យថា សីល នោះផង ហេតុដូចម្តេចបានជាយើងចូលចិត្តជឿវិជ្ជាក្រៅសាលា ក្រៅក្បួនពិចារណា និង ក្រៅរង្វង់អ្នកប្រាជ្ញ ដែលមានប្រាជ្ញា?ព្រះពុទ្ធទ្រង់មិនបង្រៀនយ៉ាងនោះទេ ។ 
អាគតដ្ឋានំ : James Sok, សម្មាសង្កប្បសម្បន្នោ ឧបាសកោ

Pdach Mok

Pdach Mok

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.