Search Khmer Pali Blog

Breaking News
recent

ប្រយោគនិងសំនួនបាលី(1)

ប្រយោគ និង សំនួនបាលី


១.អចិរំ មិនយូរ
             អចិរំ វតយំ កាយោ  បឋវឹ អធិសេស្សតិ 
             ឆុឌ្ឌោ អបេតវិញ្ញាណោ និរត្ថំវ កលិង្គរំ.
ដោយព្យញ្ជនៈ
អចិរំ វត មិនយូរប៉ុន្មាន អយំ កាយោ រីកាយនេះ ឆុឌ្ឌោ ដែលត្រូវគេបោះបង់ចោលហើយ អបេតវិញ្ញាណោ ដែលមានវិញ្ញាណទៅប្រាស់ហើយ អធិសេស្សតិ នឹងដេកសង្កត់ បឋវឹ នូវផែនដី និរត្ថំ កលិង្គរំ ឥវ ដូចយ៉ាងរីអង្កត់ឧសមានប្រយោជ៍ចេញហើយដូច្នោះ ។
ដោយអត្ថ
មិនយូរប៉ុន្មានរាងកាយនេះនឹងប្រាសចាកវិញ្ញាណត្រូវគេបោះចោលដេកសង្កត់ផែនដីដូចអង្កត់ឧសឥតប្រយោជន៍ដូច្នោះ ។
២.អចិរស្សេវ មិនយូរប៉ុន្មាន
ដោយព្យញ្ជនៈ
បុណ្ណមុខស្ស បុស្សកោកិលស្ស អបរេន សមយេន អចិរស្សេវ អច្ចយេន ខរោ អាពាធោ ឧប្បជ្ជិ. អបរេន សមយេន នៅសម័យតមក អចិរស្សេវ អច្្ចយេន ដោយកាលកន្លងទៅមិន​យូរប៉ុន្មាន អាពាធោ រីជម្ងឺ ខរោ ដាប ឧប្បជ្ជិ កើតឡើងហើយ បុស្សកោកិលស្ស ដល់សត្វ​តាវ៉ៅ​ស បុណ្ណមុខស្ស ឈ្មោះថា បុណ្ណមុខ
ដោយអត្ថ
នៅសម័យតមក ដោយកាលកន្លងទៅមិនយូរប៉ុន្មាន សត្វ​តាវ៉ៅ​សឈ្មោះថា បុណ្ណមុខ ក៏បានកើត​ជម្ងឺ​ដាប ។
៣.អច្ចយ កន្លងទៅ, អំណឹះឥតពី,កំហុសភ្លាំងភ្លាត់
ឥតោ តិណ្ណំ មាសានំ អច្ចយេន តថាគតោ បរិនិព្វាយិស្សតិ.
ដោយកាលកន្លងទៅ ៣​ ខែ តាំងពីពេលនេះទៅ តថាគតនឹងបរិនិព្វាន ។
យោ វោ អានន្ទ មយា​ ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ. សោ វោ មមច្ចយេន សត្ថា.
ម្នាលអានន្ទ ! ធម៌និងវិន័យដែលតថាគតសម្តែងនិងបញ្ញត្តទុកហើយសម្រាប់អ្នកទាំងឡាយ លុះអំណឹះឥតពីតថាគតទៅ ធម៌និងវិន័យនោះនឹងជាសាស្តាសម្រាប់អ្នកទាំងឡាយ ។
អច្ចយោ មំ ភន្តេ អច្ចគមា យថាពាលំ យថាមុឡ្ហំ យថាអកុសលំ. បពិត្រលោកម្ចាស់ កំហុសភ្លាំងភ្លាត់បានគ្របសង្កត់ខ្ញុំព្រះករុណាដោយសារខ្ញុំព្រះករុណាល្ងង់ វង្វេង មិនឈ្លាស ។
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.