Search Khmer Pali Blog

Breaking News
recent

20 Sample Pali Sentences

ប្រយោគគំរូ ២០ ប្រយោគ

  1. លិង្គត្ថៈ    ពុទ្ធស្ស សាវកោ. រីសាវ័ក របស់ព្រះពុទ្ធជាម្ចាស់ ។
  2. កត្តុវាចកៈ សូទោ ឱទនំ បចតិ. រីចុងភៅ កំពុងដាំ នូវបាយ ។ 
  3. កម្មវាចកៈ សូទេន ឱទនោ បចិយតេ. រីបាយ គឺចុងភៅ កំពុងដាំ ។ 
  4. ភាវវាចកៈ តេន ភូយតេ. គឺគេ កំពុងនៅ ។ 
  5. ហេតុកត្តុវាចកៈ សាមិកោ សូទំ ឱទនំ បាចេតិ. រីចៅហ្វាយ ញ៉ាំងចុងភៅ តែងឲ្យដាំ នូវបាយ ។ 
  6. ហេតុកម្មវាចកៈ សាមិកេន សូទំ ឱទនោ បាចាបិយតេ. រីបាយ គឺចៅហ្វាយ ញ៉ាំងចុងភៅ ឲ្យដាំ.
  7. និទ្ធារណៈ-និទ្ធារនីយៈ ទ្វេ ព្រាហ្មណស្ស គោណា, តេសុ ឯកោ មតោ. រីគោទ. ២ របស់​ព្រាហ្មណ៍ មាន ។ បណ្តាគោទ. ២ នោះ រីគោមួយ ស្លាប់ហើយ ។ 
  8. វិកតិកម្មៈ បុគ្គលោ វិរិយេន អត្តានំ អត្តនោ នាថំ ករោតិ. រីបុគ្គល តែងធ្វើ នូវខ្លួន ឲ្យជាទីពឹង របស់ខ្លួន ដោយសេចក្តីព្យាយាម ។ 
  9. វិកតិកត្តាជាគុណសព្ទ រាជា អត្តនោ រដ្ឋេ ជនានំ ឥស្សរោ ហោតិ. រីព្រះរាជា រមែងជា ជាធំ ជាងជនទ. ក្នុងប្រទេស របស់ខ្លួន ។ 
  10. វិកតិកត្តាជាកិរិយាសព្ទ រាជា ជនេហិ មានិតោ ហោតិ. រីព្រះរាជា រមែងជា ជាអ្នកគឺជនទ.​រាប់​អាន​​ហើយ ។ 
  11. លក្ខណៈ រញ្ញេ អាគតេ, សព្វេ ជនា បក្កមន្តិ. នាកាលព្រះរាជា ស្តេចយាងមកហើយ, រីជនទ. ទាំងពួង ក៏ចៀសចេញទៅ ។ 
  12. អានាទរៈ ថេរស្ស និទ្ទំ អនោក្កមន្តស្ស អក្ខិម្ហិ រោគោ ឧប្បជ្ជិ. កាលព្រះថេរៈ មិនឈានចូល កាន់សំណិង, រីរោគ ក្នុងភ្នែក កើតឡើងហើយ ។
  13. តុំ-បច្ច័យជាប្រធាន មយា បព្វជិតុំ វដ្តតិ. រីកិរិយាគឺយើងបួស តែងគួរ ។ 
  14. កឹ ជាប្រធាន កឹ មេ ឃរាវាសេន រីប្រយោជន៍អ្វី ដោយការនៅគ្រប់គ្រងនូវផ្ទះ មាន ដល់យើង. 
  15. យុ-បច្ច័យជាប្រធាន បុញ្ញត្ថិកានំ អយំ មេ អត្ថោតិ សល្លក្ខេត្វា បុញ្ញករណំ ភារោ ហោតិ. រីកិរិយាកំណត់ថា នេះ រមែងជា ជាប្រយោជន៍របស់យើង ដូច្នេះ ហើយទើបធ្វើនូវបុណ្យ រមែងជា ជាភារៈ របស់ជនទ. អ្នកត្រូវការដោយបុណ្យ ។ 
  16. សន្មតឈ្មោះ ញាតកា តស្ស សិទ្ធត្ថោតិ នាមំ ករឹសុ. រីញាតិទ. ធ្វើហើយ នូវឈ្មោះថា សិទ្ធត្ថៈ ដូច្នេះ  ដល់កុមារនោះ ។ រីញាតិទ. ធ្វើហើយ នូវពាក្យថា សិទ្ធត្ថៈ ដូច្នេះ ឲ្យជាឈ្មោះ របស់កុមារនោះ ។ 
  17. ចិន្តនំ(គំនិត) ឯតស្ស ឯតទហោសិ. រីគំនិតនុះថា.....ដូច្នេះ បានមានហើយ ដល់បុរសនោះ ។ 
  18. សក្កាជាភាវវាចកៈ សក្កា គេហំ អជ្ឈាវសន្តេន តយា បុញ្ញានិ កាតុំ. គឺបង ដែលនៅគ្រប់គ្រង នូវផ្ទះ អាច ដើម្បីធ្វើ នូវបុណ្យទ. ។ 
  19.  សក្កា ជាកម្មវាចកៈ ន សក្កា សោ ធម្មោ កេនចិ អគារមជ្ឈេ បូរេតុំ. រីធម៌នោះ គឺអ្នកណា ៗ មិនអាច ដើម្បីបំពេញ ត្រង់កណ្តាលនៃផ្ទះ ។ 
  20. សន្ទនា :  កាយនុត្ថ ភិក្ខវេ ឯតរហិ កថាយ សន្និសិន្នាតិ.    ម្នាលភិក្ខុទ. ឥឡូវនេះ រីអ្នកទ. រមែងជា ជាអ្នកអង្គុយប្រជុំគ្នាហើយ ដោយវាចាជាគ្រឿងពោល អ្វី  ហ្ន ។ ឥមាយ នាមាតិ បពិត្រព្រះអង្គទ្រង់ចម្រើន ! ឥឡូវនេះ រីខ្ញុំព្រះអង្គទ. រមែងជា ជាអ្នកអង្គុយប្រជុំគ្នាហើយ ដោយវាចាជាគ្រឿងពោល ឈ្មោះ នេះ ។ 
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.