Search Khmer Pali Blog

Breaking News
recent

វិធីប្រែបាលីជាខ្មែរបែបរៀងសេចក្តី (១)



គោលប្រែរៀងសេចក្តី 

១.បទប្រធានហាមប្រែថា រី ដាច់ខាត
២.អាយតនិបាតទុកខ្លះ កាត់ចោលខ្លះ ប៉ុន្តែសេចក្តីត្រូវច្បាស់លាស់ ។
៣.ហាមសរសេរអក្សរអាទិសង្កេត អក្សរបំព្រួញ
របៀបនិយម
១.សង្ខ្យា និយមសរសេរជាលេខខ្មែរ
២.ត្រូវប្រែចេញ វចនៈ ផង
៣. បើបទណា សម្តែងឲ្យដឹងថាជា ពហុវចនៈ ហើយ បទមួយទៀត មិនបាច់ប្រែចេញវចនៈទេ ដូចជា តេ ភិក្ខូ ភិក្ខុទាំងនោះ បទ ភិក្ខូ មិិនបាច់ប្រែចេញថា ភិក្ខុទាំងឡាយ ទេ​ ព្រោះ តេ ប្រែថា ទាំងនោះ ជាគ្រឿងសម្គាល់ពហុវចនៈហើយ ។ តយោ មនុស្សា​ មនុស្ស ៣ នាក់  លេខ ៣ ជាគ្រឿងសម្គាល់​ពហុវចនៈ ហេតុនោះ មនុស្សា មិនបាច់ប្រែថា មនុស្សទាំងឡាយ ទេ ។
៤.ប្រយោគកម្មវាចក និយមប្រែបទអនភិហិតកត្តាមុន ដូចជា មយា បុញ្ញំ កតំ យើងធ្វើបុណ្យហើយ ។
៥.ឯវរូប ប្រែថា បែបនេះ ប្រភេទនេះ ធឺនេះ ធុននេះ តថារូប ប្រែថា បែបនោះ ប្រភេទនោះ ធឺនោះ ធុននោះ ។
៦. ហិ ប្រែថា មែនពិត ព្រោះថា ហេតុថា ជាដើមស្រេចតែសេចក្តីក្នុងប្រយោគ ។
៧.ប្រយោគឧបមា មាន ឥវ វិយ យថា និយមប្រែថា ហាក់នឹងថា ឬ គួរនាដូចជា......ដូច្នោះ ។
៨. ប្រែផ្តួល យថា-តថា(ឯវំ) ថា ដោយប្រការដែល... តាមដែល.... ។
៩. ប្រែផ្តួល យ-ត ថា អ្នក, ដែល ជាដើម ដូចជា យេន បុញ្ញំ កតំ តស្សេវ អានិសំសោ ហោតិ
 អានិសង្សតែងមានដល់បុគ្គលដែលធ្វើបុណ្យទុកប៉ុណ្ណោះ ។ ប្រែប្រយោគ ត ទៅរក ប្រយោគ យ ។


Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.