Search Khmer Pali Blog

Breaking News
recent

សាយ សារ៉េត សួរ មហាភិរម្យ ឆ្លើយ

សាយ សារ៉េត សួរ


មហាភិរម្យ ឆ្លើយ
ជីវិតំ អត្តភាវោ ច            សុខទុក្ខា  ច   កេវលា
ឯកចិត្តសមាយុត្តា             លហុសោ វត្តតេ  ខណោ ។
យេ និរុទ្ធា មរន្តស្ស            តិដ្ឋមានស្ស  វា   ឥធ
សព្វេបិ សទិសា ខន្ធា           គតា  អប្បដិសន្ធិកា ។
អនិព្វត្តេន ន  ជាតោ           បច្ចុប្បន្នេន   ជីវតិ
ចិត្តភង្គមតោ លោកោ           បញ្ញត្តិ   បរមត្ថិយា ។

ប្រែលោតប្រយោគ

សំនួនទី ១
ជីវិតំ ច រីជីវិតផង អត្តភាវោ ច រីអត្តភាពផង កេវលា សុខទុក្ខា ច រីសុខនិងទុក្ខទ. ទាំងពួងផង ហោន្តិ រមែងជា ឯកសមាយុត្តា ជាសភាវៈប្រកបព្រមហើយដោយចិត្តមួយដួង ។ ខណោ រីខណៈ (ជីវិតាទីនំ ធម្មជាតានំ  របស់ធម្មជាតទ.មានជីវិតជាដើម) វត្តតេ រមែងប្រព្រឹត្តទៅ លហុសោ ដោយឆាប់រហ័ស។ (ចុតិក្ខន្ធា រីចុតិចិត្តទ.) យេ អម្បាលណា (លោកស្ស របស់សត្វលោក) មរន្តស្ស វា ដែលកំពុងស្លាប់ ឬ  តិដ្ឋមានស្ស វា ឬថា ដែលកំពុងរស់នៅ ឥធ (បវត្តិយំ ក្នុងប្រវត្តិកាល)នេះ និរុទ្ធា រលត់ហើយ ខន្ធា រីខន្ធ ទ.  សព្វេបិ សូម្បីទាំងពួង
គតា ដែលទៅហើយ  អប្បដិសន្ធិកា ដែលមានការកើតថ្មីមិនមាន ហោន្តិ រមែងជា សទិសា ជាសភាវៈប្រាកដស្មើ (តេហិ ចុតិក្ខន្ធេហិ ដោយចុតិចិត្តទ. អម្បាលនោះ) ។ លោកោ រីសត្វលោក  ន ជាតោ ឈ្មោះថា មិនកើតហើយ  អនិព្វត្តេន (ចិត្តេន) (ព្រោះចិត្ត)ដែល​មិនកើត​ហើយ  ជីវតិ ឈ្មោះថា រមែងរស់នៅ បច្ចុប្បន្នេន (ចិត្តេន) (ព្រោះចិត្ត)ដែលកើតចំពោះហើយ  ហោតិ រមែងជា ចិត្តភង្គមតោ  ឈ្មោះថាជាសត្វស្លាប់ហើយព្រោះការបែកធ្លាយទៅនៃចិត្ត  ។ អយំ ធម្មោ រីធម៌នេះ ហោតិ រមែងជា បញ្ញត្តិ ឈ្មោះថាជាបញ្ញត្តិ បរមត្ថិយា ព្រោះបរមត្ថ ។
សំនួន ទី ២ 
ជីវិតំ ច រីជីវិតផង អត្តភាវោ ច រីអត្តភាពផង កេវលា សុខទុក្ខា ច រីសុខនិងទុក្ខទ. ទាំងពួងផង ហោន្តិ រមែងជា ឯកសមាយុត្តា ជាសភាវៈប្រកបព្រមហើយដោយចិត្តមួយដួង ។ ខណោ រីខណៈ (ជីវិតាទីនំ ធម្មជាតានំ  របស់ធម្មជាតទ.មានជីវិតជាដើម) វត្តតេ រមែងប្រព្រឹត្តទៅ លហុសោ ដោយឆាប់រហ័ស។ (ចុតិក្ខន្ធា រីចុតិចិត្តទ.) យេ អម្បាលណា (លោកស្ស របស់សត្វលោក) មរន្តស្ស វា ដែលកំពុងស្លាប់ ឬ  តិដ្ឋមានស្ស វា ឬថា ដែលកំពុងរស់នៅ ឥធ (បវត្តិយំ ក្នុងប្រវត្តិកាល)នេះ និរុទ្ធា រលត់ហើយ ខន្ធា រីខន្ធ ទ.  សព្វេបិ សូម្បីទាំងពួង ហោន្តិ រមែងជា គតា ជាសភាវៈទៅហើយ  អប្បដិសន្ធិកា មានការកើតថ្មីមិនមាន សទិសា ប្រាកដស្មើ (តេហិ ចុតិក្ខន្ធេហិ ដោយចុតិចិត្តទ. អម្បាលនោះ) ។ លោកោ រីសត្វលោក  ន ជាតោ ឈ្មោះថា មិនកើតហើយ  អនិព្វត្តេន (ចិត្តេន) (ព្រោះចិត្ត)ដែល​មិនកើត​ហើយ  ជីវតិ ឈ្មោះថា រមែងរស់នៅ បច្ចុប្បន្នេន (ចិត្តេន) (ព្រោះចិត្ត)ដែលកើតចំពោះហើយ  ហោតិ រមែងជា ចិត្តភង្គមតោ  ឈ្មោះថាជាសត្វស្លាប់ហើយព្រោះការបែកធ្លាយទៅនៃចិត្ត  ។ អយំ ធម្មោ រីធម៌នេះ ហោតិ រមែងជា បញ្ញត្តិ ឈ្មោះថាជាបញ្ញត្តិ បរមត្ថិយា ព្រោះបរមត្ថ ។
សំនួន ទី ៣ 
ជីវិតំ ច រីជីវិតផង អត្តភាវោ ច រីអត្តភាពផង កេវលា សុខទុក្ខា ច រីសុខនិងទុក្ខទ. ទាំងពួងផង ហោន្តិ រមែងជា ឯកសមាយុត្តា ជាសភាវៈប្រកបព្រមហើយដោយចិត្តមួយដួង ។ ខណោ រីខណៈ (ជីវិតាទីនំ ធម្មជាតានំ  របស់ធម្មជាតទ.មានជីវិតជាដើម) វត្តតេ រមែងប្រព្រឹត្តទៅ លហុសោ ដោយឆាប់រហ័ស។ ( ខន្ធា ខន្ធទ.) យេ អម្បាលណា (សត្តស្ស របស់សត្វ) មរន្តស្ស វា ដែលកំពុងស្លាប់ ឬ  តិដ្ឋមានស្ស វា ឬថា ដែលកំពុងរស់នៅ ឥធ (បវត្តិយំ ក្នុងប្រវត្តិកាល)នេះ និរុទ្ធា រលត់ហើយ ខន្ធា រីខន្ធ ទ.  សព្វេបិ សូម្បីទាំងពួង (តេ អម្បាលនោះ) ហោន្តិ រមែងជា សទិសា ជាសភាវៈដូចគ្នា គតា ទៅហើយ  អប្បដិសន្ធិកា មានការកើតថ្មីមិនមានលោកោ រីសត្វលោក  ន ជាតោ ឈ្មោះថា មិនកើតហើយ  អនិព្វត្តេន (ចិត្តេន) (ព្រោះចិត្ត)ដែល​មិនកើត​ហើយ  ជីវតិ ឈ្មោះថា រមែងរស់នៅ បច្ចុប្បន្នេន (ចិត្តេន) (ព្រោះចិត្ត)ដែលកើតចំពោះហើយ  ហោតិ រមែងជា ចិត្តភង្គមតោ  ឈ្មោះថាជាសត្វស្លាប់ហើយព្រោះការបែកធ្លាយទៅនៃចិត្ត  ។ អយំ ធម្មោ រីធម៌នេះ ហោតិ រមែងជា បញ្ញត្តិ ឈ្មោះថាជាបញ្ញត្តិ បរមត្ថិយា ព្រោះបរមត្ថ ។
ប្រែរៀងសេចក្តី
ជីវិត អត្តភាព សុខនិងទុក្ខទាំងពួងប្រកបដោយចិត្តមួយដួង ខណៈរបស់ជីវិតជាដើមប្រព្រឹត្តទៅដោយឆាប់រហ័ស ខន្ធសូម្បីទាំងពួងរលត់ទៅហើយមិនកើតទៀតជាសភាវៈប្រាកដស្មើដោយចុតិចិត្តរបស់សត្វលោកដែលស្លាប់ទៅឬ​ដែល​រស់នៅ​ក្នុងប្រវត្តិកាលនេះរលត់ទៅដូច្នោះ សត្វលោក ឈ្មោះថា មិនកើត ព្រោះចិត្តមិនកើត ឈ្មោះថា រស់ ព្រោះចិត្តកើតចំពោះមុខ (និង) ឈ្មោះថាស្លាប់ព្រោះចិត្តរលត់ សភាវធម៌នេះចាត់ជាបញ្ញត្តិព្រោះបរមត្ថ ។ 

វាក្យសម្ពន្ធ សំនួន ទី ២
ច បីសព្ទ បទសមុច្ចយត្ថ ចូលនឹង ជីវិតំ អត្តភាវោ និង កេវលា សុខទុក្ខា កេវលា វិសេសន របស់ សុខទុក្ខា ជីវិតំ ក្តី អត្តភាវោ ក្តី សុខទុក្ខា ក្តី សយកត្តា ក្នុង ហោន្តិ ៗ អាខ្យាតបទ កត្តុវាចក ឯកចិត្តសមាយុត្តា វិកតិកត្តា ក្នុង ហោន្តិ ។ ខណោ សយកត្តា ក្នុង វត្តតេ ៗ អាខ្យាតបទ កត្តុវាចក ជីវិតាទីនំ វិសេសន របស់ ធម្មជាតានំ ៗ សាមីសម្ពន្ធ ក្នុង ខណោ លហុសោ តតិយាវិសេសន ក្នុង វត្តតេ ។ យេ វិសេសន របស់ ចុតិក្ខន្ធា ៗ សយកត្តា ក្នុង និរុទ្ធា ៗ កិតបទ កត្តុវាចក លោកស្ស សាមីសម្ពន្ធ ក្នុង ចុតិក្ខន្ធា វា ពីរសព្ទ បទវិកប្បត្ថ ចូលនឹង មរន្តស្ស  និង តិដ្ឋមានស្ស មរន្តស្ស ក្តី តិដ្ឋមានស្ស ក្តី វិសេសន របស់ លោកស្ស ឥធ វិសេសន ក្នុង បវត្តិយំ ៗ អាធារ ក្នុង​ និរុទ្ធា បិ-សព្ទ អបេក្ខត្ថ ចូលនឹង សព្វេ ៗ វិសេសន របស់ ខន្ធា ៗ សយកត្តា ក្នុង ហោន្តិ ៗ អាខ្យាតបទ កត្តុវាចក គតា ក្តី អប្បដិសន្ធិកា ក្តី សទិសា ក្តី វិកតិកត្តា ក្នុង ហោន្តិ តេហិ វិសេសន របស់ ចុតិក្ខន្ធេហិ ៗ ករណ ក្នុង សទិសា ។ លោកោ សយកត្តា ក្នុង ន ជាតោ ជីវតិ និង ហោតិ ន-សព្ទ បដិសេធ ក្នុង ជាតោ ៗ កិតបទ កត្តុវាចក អនិព្វត្តេន វិសេសន របស់ ចិត្តេន ៗ ហេតុ ក្នុង ន ជាតោ, បច្ចុប្បន្នេន វិសេសន របស់ ចិត្តេន ៗ ហេតុ ក្នុង ជីវតិ ៗ អាខ្យាតបទ កត្តុវាចក, ចិត្តភង្គមតោ វិកតិកត្តា ក្នុង ហោតិ ៗ អាខ្យាតបទ កត្តុវាចក ។ អយំ វិសេសន របស់ ធម្មោ ៗ សយកត្តា ក្នុង ហោតិ ៗ អាខ្យាតបទ កត្តុវាចក បញ្ញត្តិ វិកតិកត្តា ក្នុង ហោតិ បរមត្ថិយា ហេតុ ក្នុង ហោតិ ។ 




Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.