Search Khmer Pali Blog

Breaking News
recent

ភិក្ខូ ឧបភោគភណ្ឌិកាយោ ទុគ្គតានំ ជនានំ សំវិទហន្តិ ព្រះសង្ឃរៀបចំកញ្ចប់គ្រឿងឧបភោគដើម្បីទុរគតជន


កិរិយាសព្ទដែលប្រាប់បទប្រធាន ហៅថា វាចក ៗ មាន ៥ ប្រភេទក្នុងអាខ្យាត
តទៅនេះ សូមលើកតួយ៉ាងទាំង ៥ វាចក
១.កត្តុវាចក សកម្មធាតុ = សូទោ ឱទនំ បចតិ ចុងភៅដាំបាយ ។
កត្តុវាចក អកម្មធាតុ = សោ វិហារំ យាតិ គាត់ទៅវត្ត ។
២.កម្មវាចក សកម្មធាតុ = សូទេន ឱទនោ បចិយតេ ។ បាយចុងភៅដាំ ។
៣.ហេតុកត្តុវាចក សកម្មធាតុ = សាមិកោ សូទំ ឱទនំ បាចេតិ ចៅហ្វាយឲ្យចុងភៅដាំបាយ ។ 
ហេតុកត្តុវាចក អកម្មធាតុ = លុទ្ទកោ ហត្ថឹ មារេតិ ។ ព្រានឲ្យដំរីស្លាប់ ឬថា ព្រានសម្លាប់ដំរី ។
៤.ហេតុកម្មវាចក សកម្មធាតុ = សាមិកេន សូទំ ឱទនោ បាចិយតេ បាយចៅហ្វាយឲ្យចុងភៅដាំ ។
ហេតុកម្មវាចក អកម្មធាតុ = សម្ពុទ្ធេន សទ្ធម្មប្បជ្ជោតោ លោកេ ជាលាបិយតេ ពន្លឺភ្លឺព្រោងគឺ​ព្រះសទ្ធម្ម​ព្រះសម្ពុទ្ធ​ទ្រង់ឲ្យភ្លឺព្រោងព្រាតក្នុងលោក ។
៥.តេន ភូយតេ គឺគាត់នៅ តេន គច្ឆយតេ គឺគាត់ទៅ ។ សម្រួលសេចក្តីថា គាត់នៅ គាត់ទៅ ។
តេន គេហេ ភូយតេ គាត់នៅក្នុងផ្ទះ ។ តេន វិហារំ គច្ឆយតេ ។ គាត់ទៅវត្ត ។
ភិក្ខូ  ឧបភោគភណ្ឌិកាយោ ទុគ្គតានំ ជនានំ សំវិទហន្តិ ព្រះសង្ឃរៀបចំកញ្ចប់គ្រឿងឧបភោគដើម្បីទុរគតជន ។
ភិក្ខូហិ  ឧបភោគភណ្ឌិកាយោ ទុគ្គតានំ ជនានំ សំវិទហិយន្តេ កញ្ចប់គ្រឿងឧបភោគព្រះសង្ឃរៀបចំដើម្បី ទុរគតជន ។
វិហារាធិបតិ ភិក្ខូ ទុគ្គតានំ ជនានំ ឧបភោគភណ្ឌិកាយោ សំវិទាហេន្តិ ចៅអធិការឲ្យព្រះសង្ឃរៀបចំកញ្ចប់​គ្រឿងឧបភោគដើម្បីទុរគតជន ។ 
វិហារាធិបតិនា ភិក្ខូ  ឧបភោគភណ្ឌិកាយោ ទុគ្គតានំ ជនានំ សំវិទាហិយន្តេ កញ្ចប់គ្រឿងឧបភោគចៅអធិការឲ្យព្រះសង្ឃរៀបចំដើម្បីទុរគតជន ។



Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.