Search Khmer Pali Blog

Breaking News
recent

កិមត្ថំ រដ្ឋបិណ្ឌុស្សវំ ករោន្តិ ធ្វើបុណ្យភ្ជុំបិណ្ឌដើម្បីអ្វី?




កិមត្ថំ រដ្ឋបិណ្ឌុស្សវំ ករោន្តិ :
  1. និរយតោ យមបុរិសេហិ វិមោចិយមានា អត្តនោ អត្តនោ ញាតិកភូតា បេតាទយោ បិយជនា   មនុស្សលោកំ អាគច្ឆន្តីតិ សញ្ញាយ បរម្បរាគតំ អនុស្សវំ រក្ខិតុំ ច 
  2. បុព្វបេតពលិវសេន អត្តនោ អត្តនោ ញាតិកភូតានំ បេតាទីនំ បិយជនានំ  បត្តឹ ទេតុំ ច 
  3. កាលកតានំ អត្តនោ អត្តនោ បុព្វបុរិសានំ កតញ្ញុតញ្ច កតវេទិតញ្ច កាតុំ ច 
  4. ទូរាវិទូរវាសីនំ សាលោហិតានញ្ច សខានញ្ច សមាគមេ អភិមុខីភវិតុំ ច 
  5.  វស្សាវាសំ វសន្តំ ភិក្ខុសង្ឃំ បរិវិសិតុំ ច
  6. ពុទ្ទសាសនិកានំ បរិសាយ សាមគ្គឹ អា​វិកាតុំ ច 
  7. វប្បធម្មស្ស អត្តសញ្ញាណំ នានារដ្ឋស្ស បកាសេតុំ ច 
កម្ពោជិកា មនុស្សា អនុសំវច្ឆរិកំ រដ្ឋបិណ្ឌុស្សវំ ករោន្តិ ។
ប្រជាជនកម្ពុជាធ្វើបុណ្យភ្ជុំបិណ្ឌរាល់ឆ្នាំ
  1. ដើម្បីរក្សាទំនៀមទម្លាប់ដូនតាដែលជឿថា បិយជនមានបេតជនជាដើមជាញាតិរបស់ខ្លួនដែលត្រូវបាន​យមបាល​ដោះលែងពីនរកមកកាន់មនុស្សលោក ។
  2. ដើម្បីឧទ្ទិសចំណែកបុណ្យដល់បេតជនដែលជាញាតិរបស់ខ្លួនតាមគោលបុព្វបេតពលី ។
  3. ដើម្បីសម្តែងកតញ្ញូកតវេទិតាធម៌ចំពោះដូនតារបស់ខ្លួនដែលស្លាប់ទៅ ។
  4. ដើម្បីជួបជុំញាតិមិត្រទាំងជិតទាំងឆ្ងាយ ។
  5. ដើម្បីឧបត្ថម្ភព្រះសង្ឃដែលគង់ចាំព្រះវស្សា ។
  6. ដើម្បីជានិមិត្តរូបនៃសាមគ្គីភាពក្នុងចំណោមប្រជាជន ។
  7. ដើម្បីបង្ហាញអត្តសញ្ញាណវប្បធម៌ដល់ជាតិសាសន៍ដទៃ ។





Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.