Search Khmer Pali Blog

Breaking News
recent

កុញ្ជរ ដំរី ช้าง elephant


កុញ្ជរ បុំ. Kh : ដំរី Th : ช้าง En : elephant Syn : ឥភ,ករេណុ,គជ,មាតង្គ,ទ្វិរទ,ហត្ថី,វារណ​,ទន្តី,នាគ ។
កុំ បឋវឹ តទភិឃាតេន ជរាបេតីតិ កុញ្ជរោ សត្វធ្វើឲ្យដីឱនថយសភាពដោយការបំផ្លាញ ឈ្មោះថា ដំរី ។ កុំ-បុព្វបទ ជរ-ធាតុ ក្នុងអត្ថថា ឱនថយសភាព ចាស់ គ្រាំគ្រា ទ្រុឌទ្រោម អ-បច្ច័យ ផ្លាស់ និគ្គហិតជា ញ ។

កុញ្ជេ គិរិកូដេ រមតីតិ កុញ្ជរោ សត្វអ្នកត្រេកអរលើកំពូលភ្នំ ។ កុញ្ជ-បុព្វបទ រមុ-ធាតុក្នុអត្ថថា ត្រេកអរ ក្វិ-បច្ច័យ លុប ម ទីបំផុតធាតុ និង លុប ក្វិ-បច្ច័យ ។
កោញ្ចនាទំ នទន្តោ ចរតីតិ កុញ្ជរោ សត្វអ្នកត្រាច់ចរបន្លឺកោញ្ចនាទ ។ កោញ្ច-បុព្វបទ ចរ-ធាតុ ក្នុអត្ថថា ត្រាច់ទៅ ត្រាច់ចរ ដើរទៅ អ-បច្ច័យ ផ្លាស់ ឱ​ ជា​ ឧ លុប ច ត្រង់​កោញ្ច ផ្លាស់ ច ដើមធាតុជា ជ ។
កោញ្ចនាទ = សម្រែកដំរី ។ 


Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.