Search Khmer Pali Blog

Breaking News
recent

រំលឹកខួប ២៣ តុលា ១៩៩១



 ឯកូនអសីតិសំវច្ឆរុត្តរនវសតាធិកសំវច្ឆរសហស្សកាលេ ហិ បុស្សមាសស្ស សត្តមទិនេ អណ្ណាមចមូ កម្ពុជាវិជិតំ អភិមទ្ទិត្វា តំ បរិគណ្ហឹសុ ។ អភិមទ្ទិត្វា ច បន អណ្ណាមិកា​ បរិនាយកា កម្ពុជារដ្ឋស្ស រដ្ឋាភិបាលំ ទាសដ្ឋានេ ឋបេសុំ ។ តទា អភិមទ្ទកអណ្ណាមិកសេនាយ សទ្ធឹ អាយោធនំ តមត្យាចារវសេន ឧប្បជ្ជិ ។ អត្យាចារោ អណ្ណាមរដ្ឋេន វិមោចនន្តិ វុត្តោ,បណ្ឌិត​ខេមរេហិ ច វិទេសិកេហិ ច អភិមទ្ទនន្តិ វុច្ចតិ ។ ត្រីភាគីសង្ខាតា យោធា អណ្ណាមយោធេហិ សទ្ធឹ សង្គាមំ ករោន្តា តេ កម្ពុជាវិជិតម្ហា និក្ខមាបេតុំ បត្ថយឹសុ ។ សង្គាមោ ទ្វាទសវស្សានិ បវត្តិតោ អហោសិ ។ បរិយោសានេ អណ្ណាមសេនា កម្ពុជាវិជិតា និក្ខមឹសុ ។

ឯកនវុតិសំវច្ឆរុត្តរនវសតាធិកសំវច្ឆរសហស្សកាលេ អស្សយុជមាសស្ស តេវីសតិមទិនេ ចតុភាគីសង្ខាតានំ យោធានំ អន្តរេ សន្តិយា ឯកមតិកតា ជាតា ។ សព្វេសំ ខេមរានំ បកតឧច្ចននំ តេនវុតិសំវច្ឆរុត្តរនវសតាធិកសំវច្ឆរសហស្សកាលេ វិសាខមាសស្ស តេវីសតិមទិនតោ បដ្ឋាយ យាវ អដ្ឋវីសតិមទិនា បវត្តិត្វា សហបជាជាតិយា មហាសមាគមេន ឧបត្ថម្ភិតំ ។ តតោ បដ្ឋាយ កម្ពុជារដ្ឋស្ស បជាធិបតេយ្យំ ឧប្បន្នំ ហោតិ ។ អជ្ជ បណ្ណរសសំវច្ឆរុត្តរទ្វេសំវច្ឆរសហស្សកាលេ អស្សយុជមាសស្ស តេវីសតិមទិនំ ហោតិ សន្តិយា ឯកមតិកតាយ វស្សិកទិនំ ។ មយំ ខេមរា បីតិបាមោជ្ជេហិ តំ ទិនំ អភិនន្ទាម ។ ជយោ ហោតុ កម្ពុជារដ្ឋស្ស, ជយោ ហោតុ បជាធិបតេយ្យស្ស ។


ក៏នៅថ្ងៃ ៧ មករា ១៩៧៩ កងទ័ពវៀតណាមបានចូលឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ។
បន្ទាប់ពីចូលឈ្លានពានហើយថ្នាក់ដឹកនាំវៀតណាមក៏បានតែងតាំងរដ្ឋាភិបាលអាយ៉ង ។​
ក្នុងកាលនោះ បានកើតការច្បាំងតស៊ូជាមួយនឹងកងទ័ពវៀតណាមឡើងដោយសារអំពើឈ្លានពាននោះ ។
 អំពើឈ្លានពានត្រូវបានវៀតណាមហៅថា ការរំដោះ ប៉ុន្តែទាំងខ្មែរអ្នកមានប្រាជ្ញាទាំងជនបរទេសបានហៅថា អំពើឈ្លានពាន ។
កងទ័ពត្រីភាគីបានធ្វើសង្រ្គាមជាមួយនឹងកងទ័ពវៀតណាមប្រាថ្នាដើម្បីបណ្តេញកងទ័ពវៀតណាមឲ្យចេញពីដែនដីកម្ពុជា ។
សង្រ្គាមបានប្រព្រឹត្តទៅអស់រយៈពេល ១២ ឆ្នាំ ។ នៅទីបំផុត កងទ័ពវៀតណាមក៏ដកចេញពិដែនដីកម្ពុជា ។
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានកើតកិច្ចព្រមព្រៀងសន្តិភាព(សន្តិយា ឯកមតិកតា Peace Accord)ឡើងក្នុងចំណោម​កងទ័ពចតុភាគី ។

ការបោះឆ្នោតទូទៅសម្រាប់ប្រជាជនខ្មែរទាំងមូលប្រព្រឹត្តទៅតាំងពីថ្ងៃទី ២៣ ដល់ ២៨ ខែឧសភា ឆ្នាំ ១៩៩៣ ហើយត្រូវបានឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាក៏កើតមានលទ្ធិប្រជាធិបតេយ្យ ។ ថ្ងៃនេះជាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៥ ជាថ្ងៃខួបនៃកិច្ចព្រមព្រៀងសន្តិភាព ។ យើងជាខេមរជនសូមអបអរសាទរថ្ងៃនោះ​ដោយ​បីតិប្រាមោទ្យ ។ ជយោ កម្ពុជា ! ជយោ លទ្ធិប្រជាធិបតេយ្យ ! ។

Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.