Search Khmer Pali Blog

Breaking News
recent

មហាសុខុមាភិថុតិគាថា





មហាសុខុមាភិថុតិគាថា

ប្រែលោតប្រយោគ
ហិ  ក៏   យោ  មហាថេរោ   រី  ព្រះមហាថេរៈ រូបណា   មហាធីរោ ​ជាអ្នកមានប្រាជ្ញាច្រើន​ មហាគុណោ   ជាអ្នកមានគុណខ្ពស់​  វិស្សុតោ  ប្រាកដច្បាស់ហើយ   ឥធ   (សាសនេ) អបិ  សូម្បីក្នុង ព្រះសាសនានេះ  នាមេន ដោយឈ្មោះ  ឥតិ ថា សុវណ្ណបញ្ញោឯវំ  ដោយប្រការដូច្នេះ   ឯសោ  (មហាថេរោ)  រី ព្រះមហាថេរៈ រូបនោះ ​ ជាតោ កើតហើយ វិបុលំ  តក្កធានិយំ  ក្នុងខេត្តតាកែវ ជាខេត្តដ៏វិបុល  សសសំវច្ឆរេ   ក្នុងឆ្នាំថោះ  ជេដ្ឋមាសស្ស នៃខែមិថុនា  ទ្វិសហស្សានំ ឧទ្ធំ  បញ្ចសតាធិកេ ឩនវីសមវស្សេបិ  គឺ ក្នុងពុទ្ធសករាជ  ២៥១៩    សោត្ថិនា   ដោយសេចក្ដីសួស្ដី   វយប្បត្តោ   ចម្រើនវ័យហើយ  ​​​       អនុបុព្វេន តាមលំដាប់ បព្វជ្ជានិន្នមានសោ មានចិត្តបង្អោនចូលក្នុងការបព្វជា្ជ   សទ្ធោ មានសទ្ធា  បព្វជិត្វាន បានបព្វជា្ជហើយ   ឥធ (សាសានេ)   ​​ក្នុងព្រះពុទ្ធសាសនានេះ   ពុទ្ធធម្មំ    សុសិក្ខិតុំ  ដើម្បីសិក្សាយ៉ាងល្អ  នូវធម៌របស់ព្រះពុទ្ធជាម្ចាស់  បច្ឆា ក្នុងកាលក្រោយមក លទ្ធូបសម្បទោ បានឧបសម្បទាហើយ (បួសជាភិក្ខុ)  ពុទ្ធធម្មសុសិក្ខិតោ សិក្សាយ៉ាងល្អហើយ  នូវធម៌របស់ព្រះពុទ្ធជាម្ចាស់  សម្បត្តោ ដល់ព្រមហើយ វុឌ្ឍឹ នូវភាពចម្រើន  វិរុឡ្ហិវេបុល្លំ ដ៍វិបុលក្រៃលែង ពុទ្ធសាសនេ​ ក្នុងព្រះពុទ្ធសាសនា  ទីឃទស្សី ជាអ្នកឃើញការណ៍វែងឆ្ងាយជាប្រក្រតី        វិចក្ខណោ     ជាអ្នកមានទស្សនៈទូលាយ  ធម្មិកូបាយកោវិទោ ជាអ្នកឆ្លាតឈ្លាសក្នុងឧបាយដែលប្រកបដោយធម៌  អនិក្ខិត្តធុរោ ឯវ  ជាអ្នកមិនបោះបង់ចោលនូវតួនាទីឡើយ សង្ឃកិច្ចសុហារកោ  ជាអ្នកលើកស្ទូយនូវកិច្ចការសង្ឃ  មេត្តាទិធម្មសម្បន្នោ ដល់ព្រមហើយដោយធម៌មានមេត្តាធម៌ជាដើម ហោតិ រមែងជា  បិយោ ជាទីស្រឡាញ់ផង  គរុឋានិយោ   () ជាអ្នកឋិតក្នុងឋានៈជាគ្រូផង  សព្វេសំ មិត្តានំ (ភិក្ខូនំ) (ដល់ភិក្ខុ ទ.) ដែលជាមិត្ត ទាំងពូង   បិយាយិត្វា   ស្រឡាញ់រាប់អានហើយ    សព្វេបិ  ឯតេ  (ភិក្ខូ)   (នូវភិក្ខុ ទ.) នោះ សូម្បីទាំងអស់  បិយបុត្តេ បិតា (បិយាយន្តោ) វិយ ប្រៀបបីដូចជា រី បិតា (ប្រព្រឹត្តស្រឡាញ់ )នូវបុត្រជាទីស្រឡាញ់ ទ. ដូច្នោះដែរ ។​   
ដោយ៖ ព្រះមហាសុភុត សុវចនវាទី

Unknown

Unknown

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.