Search Khmer Pali Blog

Breaking News
recent

វិធីប្រែប្រយោគ យ-ត ៤


កាលណា ប្រយោគ យ ជា តតិយាវិភត្តិ កត្តុរូប ករណសាធនៈ និយមប្រែថា ជាគ្រឿង ជាហេតុ ហើយបឋមាវិភត្តិក្នុងប្រយោគ យ នោះ ត្រឡប់ជាប្រែថា នៃ ជំនួសវិញ
ពន្ធតិ តេនាតិ ពន្ធនំ (វត្ថុ)។
ប្រែចេញថា ជនោ រីជន ពន្ធតិ តែងចង តេន វត្ថុនា ដោយវត្ថុនោះ ឥតិ ព្រោះហេតុនោះ តំ វត្ថុ រីវត្ថុនោះ ពន្ធនំ ឈ្មោះថា ពន្ធន (គ្រឿងចង) ។
ប្រែចូលថា ឈ្មោះថា ពន្ធន (វិគ្គហេន)ព្រោះវិគ្គហៈថា ជាគ្រឿងចងនៃជន ។
យើងអាចតែងជាសង្ករវាក្យ ថា យេន ពន្ធតិ តំ ពន្ធនំ ហោតិ ឬថា យេន ពន្ធតិ ឥតិ តស្មា តំ ពន្ធនំ ហោតិ
កម្មរូប កម្មសាធនៈ និយមប្រែថា ជាហេតុដែល ជាគ្រឿងដែល
ពន្ធិយតេ តេនាតិ ពន្ធនំ 
ប្រែចេញថា សត្តោ រីសត្វ ជនេន គឺជន ពន្ធិយតេ តែងចង តេន វត្ថុនា ដោយវត្ថុនោះ ឥតិ ព្រោះហេតុនោះ តំ វត្ថុ រីវត្ថុនោះ ពន្ធនំ ឈ្មោះថា ពន្ធនៈ (ជាគ្រឿងដែលជនចងនៃសត្វ) ។
ប្រែចូលថា ឈ្មោះថា ពន្ធនៈ​ ព្រោះវិគ្គហៈថា ជាគ្រឿងដែលជនចងនៃសត្វ ។
ជនេន សត្តោ យេន ពន្ធិយតេ ឥតិ តស្មា តំ ពន្ធនំ ហោតិ
សម្បទានសាធនៈ​ ជាកត្តុរូប កំណត់ឲ្យប្រែថា ជាទី
ធនមស្ស ភវតូតិ ធនភូតិ (ជនោ)
ប្រែចេញថា ធនំ រីទ្រព្យ ភវតុ ចូរកើត អស្ស ជនស្ស ដល់ជននេះ ឥតិ ព្រោះហេតុនោះ អយំ ជនោ រីជននេះ ធនភូតិ ឈ្មោះថា ជាទីចូរកើតនៃទ្រព្យ ។
ប្រែចូលថា ជនឈ្មោះថា ធនភូតិ ព្រោះវិគ្គហៈថា ជាទីចូរកើតនៃទ្រព្យ ។
តែងប្រយោគថ្មីថា
ធនំ យស្ស ភវតុ អយំ ជនោ ធនភូតិ នាម ។ 
កម្មរូប សម្បទានសាធនៈ កំណត់ឲ្យប្រែថា ជាទីគឺ ជាទីដែល
 សម្បទីយតេ ឯតស្សាតិ សម្បទានោ (បដិគ្គាហកោ) ។ 
ប្រែចេញថា  វត្ថុ រីវត្ថុ ទាយកេន គឺ​ទាយក សម្បទីយតេ តែងប្រគល់ឲ្យ ឯតស្ស បដិគ្គាហកស្ស ដល់បដិគ្គាហកៈនោះ ឥតិ ព្រោះហេតុនោះ អយំ បដិគ្គាហកោ រីបដិគ្គាហកៈនេះ សម្បទានោ ឈ្មោះថា សម្បទានៈ ជាទីដែលទាយកប្រគល់ឲ្យនៃវត្ថុ ។
ប្រែចូលថា  បដិគ្គាហកៈ ឈ្មោះថា សម្បទានៈ ព្រោះវិគ្គហៈថា ជាទីដែលទាយកប្រគល់ឲ្យនៃវត្ថុ ។
តែងប្រយោគថ្មីថា
សម្បទីយតេ យស្ស អយំ បដិគ្គាហកោ សម្បទានោ នាម ។
ទេយ្យវត្ថុ ទាយកេន សម្បទីយតេ យស្ស ឥតិ តស្មា អយំ បដិគ្គាហកោ សម្បទានោ នាម ។











Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.