Search Khmer Pali Blog

Breaking News
recent

អដ្ឋកថាធម្មបទភាគ ២ រឿងអញ្ញតរភិក្ខុ



ចូរប្រែប្រយោគខាងក្រោមនេះដោយលោតប្រយោគ
តេបិ ខោ ភិក្ខូ សាវត្ថឹ គន្ត្វា សត្ថារំ វន្ទិត្វា ឯកមន្តំ និសិន្នា "កច្ចិ ភិក្ខវេ ខមនីយំ,កច្ចិ យាបនីយំ,ន ច បិណ្ឌកេន កិលមិត្ថាតិ វុត្តា "ខមនីយំ ភន្តេ យាបនីយំ ភន្តេតិ កថយឹសុ ។
ប្រែដោយសទ្ទត្ថន័យ
ភិក្ខូ រីភិក្ខុទ. តេបិ ខោ សូម្បីអម្បាលនោះឯង គន្ត្វា ដល់ហើយ សាវត្ថឹ នូវក្រុងសាវត្ថី វន្ទិត្វា ថ្វាយបង្គំហើយ សត្ថារំ នូវព្រះសាស្តា និសិន្នា អង្គុយហើយ ឯកមន្តំ ត្រង់អន្លើមួយ សត្ថារា វុត្តា គឺព្រះសាស្រ្តត្រាស់ហើយថា
ភិក្ខវេ ម្នាលភិក្ខុទ. យន្តសរីរំ រីយន្ត គឺ សរីរៈ ចតុចក្កំ ដែលមានកង់ ៤ នវទ្វារំ ដែលមានទ្វារ ៩ តុម្ហេហិ គឺលោកទ.​ខមនីយំ ល្មមអត់ធ្មត់បាន កច្ចិ ទេឬ? យន្តសរីរំ រីយន្ត គឺ សរីរៈ ចតុចក្កំ ដែលមានកង់ ៤ នវទ្វារំ ដែលមានទ្វារ ៩ តុម្ហេហិ គឺលោកទ. យាបនីយំ ល្មមឲ្យប្រព្រឹត្តទៅបាន កច្ចិ ទេឬ? ច មួយវិញសោត តុម្ហេ រីលោកទ. ន កិលមិត្ថ មិនលំបាកហើយ បិណ្ឌកេន ដោយដុំបាយ ឬ? ឥតិ ដូច្នេះ កថយឹសុ ក្រាបទូលហើយថា ភន្តេ បពិត្រព្រះអង្គទ្រង់ចម្រើន ! យន្តសរីរំ រីយន្ត គឺ សរីរៈ ចតុចក្កំ ដែលមានកង់ ៤ នវទ្វារំ ដែលមានទ្វារ ៩ អម្ហេហិ គឺខ្ញុំព្រះអង្គទ.​ ខមនីយំ ល្មមអត់ធ្មត់បាន ភន្តេ បពិត្រព្រះអង្គទ្រង់ចម្រើន ! យន្តសរីរំ រីយន្ត គឺ សរីរៈ ចតុចក្កំ ដែលមានកង់ ៤ នវទ្វារំ ដែលមានទ្វារ ៩ អម្ហេហិ គឺខ្ញុំព្រះអង្គទ.​យាបនីយំ ល្មមឲ្យប្រព្រឹត្តទៅបាន ឥតិ ដូច្នេះ ។
ប្រែដោយវោហារត្ថន័យ 
ឯភិក្ខុទាំងនោះឯងដល់ក្រុងសាវត្ថី ថ្វាយបង្គំព្រះបរមសាស្តាហើយគង់ត្រង់កន្លែងសមគួរមួយ ត្រូវព្រះបរម​សាស្តា​ត្រាស់ថា " ភិក្ខុទាំងឡាយ ! ពួកលោកល្មមអត់ធ្មត់បានទេឬ? ពួកលោកល្មមឲ្យប្រព្រឹត្តទៅបានទេឬ? មួយវិញសោត ពួកលោកមិនលំបាកដោយបិណ្ឌបាតទេឬ? ទើបក្រាបទូលថា ល្មមអត់ធ្មត់បាន ព្រះអង្គ ! ល្មមឲ្យប្រព្រឹត្តទៅបាន ព្រះអង្គ ! ។
វាក្យសម្ពន្ធ 
បិ-សព្ទ អបេក្ខត្ថ ចូលនឹង តេ ៗ វិសេសន របស់ ភិក្ខូ ៗ សយកត្តា ក្នុង កថយឹសុ ៗ អាខ្យាតបទ កត្តុវាចក ខោ-សព្ទ វចនាលង្ការ សាវត្ថឹ អវុត្តកម្ម ក្នុង គន្ត្វា ៗ បុព្វកាលកិរិយា ក្នុង វន្ទិត្វា សត្ថារំ អវុត្តកម្ម ក្នុង វន្ទិត្វា ៗ បុព្វកាលកិរិយា ក្នុង និសិន្នា ឯកមន្តំ អាធារ ក្នុង និសិន្នា ៗ វិសេសន របស់ ភិក្ខូ ភិក្ខវេ អាលបន ចតុចក្កំ ក្តី នវទ្វារំ ក្តី វិសេសន របស់ យន្តសរីរំ ៗ វុត្តកម្ម ក្នុង ខមនីយំ តុម្ហេហិ អនភិហិតកត្តា ក្នុង ខមនីយំ ៗ កិតបទ កម្មវាចក កច្ចិ-សព្ទ បុច្ឆនត្ថ ចតុចក្កំ ក្តី នវទ្វារំ ក្តី វិសេសន របស់ យន្តសរីរំ ៗ វុត្តកម្ម ក្នុង យាបនីយំ តុម្ហេហិ អនភិហិតកត្តា ក្នុង យាបនីយំ ៗ កិតបទ ហេតុកម្មវាចក កច្ចិ-សព្ទ បុច្ឆនត្ថ, ច-សព្ទ សម្បិណ្ឌនត្ថ  តុម្ហេ សយកត្តា ក្នុង កិលមិត្ថ ៗ អាខ្យាតបទ កត្តុវាចក  ន-សព្ទ     ប​ដិសេធនត្ថ បិណ្ឌកេន ករណ ក្នុង កិលមិត្ថ ឥតិ-សព្ទ អាការ ក្នុង វុត្តា សត្ថារា អនភិហិតកត្តា ក្នុង ​វុត្តា ៗ វិសេសន របស់ ភិក្ខូ  ភន្តេ អាលបន ចតុចក្កំ ក្តី នវទ្វារំ ក្តី វិសេសន របស់ យន្តសរីរំ ៗ វុត្តកម្ម ក្នុង ខមនីយំ អម្ហេហិ អនភិហិតកត្តា ក្នុង ខមនីយំ ៗ កិតបទ កម្មវាចក, ភន្តេ អាលបន ចតុចក្កំ ក្តី នវទ្វារំ ក្តី វិសេសន របស់ យន្តសរីរំ ៗ វុត្តកម្ម ក្នុង យាបនីយំ អម្ហេហិ អនភិហិតកត្តា ក្នុង យាបនីយំ ៗ កិតបទ ហេតុកម្មវាចក ឥតិ-សព្ទ អាការ ក្នុង កថយឹសុ ។ 
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.