Search Khmer Pali Blog

Breaking News
recent

ប្រវត្តិគម្ពីរបាលី

ប្រវត្តិគម្ពីរបាលី


ព្រះពុទ្ធសាសនាប្រើភាសាបាលីជាគោលក្នុងការកត់ត្រានិងចារឹកពុទ្ធវចនៈរបស់ព្រះបរមសាស្តា ហេតុនោះ គម្ពីរភាសាបាលីក្រៅពីគម្ពីរព្រះត្រៃបិដកនៅមានជាច្រើនទៀតដែលប្រទេសកម្ពុជា​កំពុងតែខ្វះខាតនិងត្រូវការឲ្យគម្ពីរភាសាបាលីដែលស្ថិតក្នុងភាសាដទៃទាំងនោះមកជាខេមរភាសាដើម្បីបំពេញតម្រូវការផ្នែកការសិក្សាព្រះពុទ្ធសាសនានៅកម្ពុជា ការសិក្សាស្រាវជ្រាវរក​គម្ពីរក្បួន​ខ្នាតភាសាបាលីដែលខ្វះខាតចាត់ជាសេចក្តីចាំបាច់យ៉ាងខ្លាំងសម្រាប់ភិក្ខុសាមណេរដែលជាជនជាតិខ្មែរ ព្រោះទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា គឺ គម្ពីរក្បួនខ្នាតភាសាបាលីដែលជា​ភាសាមាន​បែបផែនជាក់លាក់និងច្បាស់លាស់នុះឯងទាំងជាភាសាដែលព្រះគន្ថរចនាចារ្យគ្រប់​យុគ​សម័យ​តែងតែប្រើកត់ត្រានិងអធិប្បាយពុទ្ធវចនៈទុកសម្រាប់សាសនទាយាទសិក្សាឈ្វេងយល់ ។
ដើម្បីដឹងប្រវត្តិសាវតារនៃគម្ពិរភាសាបាលី សូមលើកយកប្រវត្តិនៃការធ្វើសង្គាយនា​មកជាគ្រឿង​ឆ្លុះបញ្ចាំងដោយសង្ខេបដូចតទៅ

សង្គាយនា ៩ លើក

សង្គាយនា បានដល់ ការប្រជុំពិនិត្យផ្ទៀងផ្ទាត់ពុទ្ធវចនៈដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ឲ្យ​បាន​ត្រឹមត្រូវនិងជាទីទទួលស្គាល់ថា មិនឃ្លៀងឃ្លាតចាកព្រះតម្រាស់ដើម ពោលគឺ ចងក្រងព្រះ​ធម្មវិន័យឲ្យមានរបៀបបែបផែននិងរក្សាសភាពដើមទុកមិនឲ្យបាត់បង់ ។
ដើម្បីជាជំនួយដល់ការសិក្សាគម្ពីរព្រះពុទ្ធសាសនា សូមលើកយកប្រវត្តិនៃការធ្វើសង្គាយនា​មកដោយសង្ខេប

សង្គាយនាលើកទី ១ 

មូលហេតុនៃការធ្វើសង្គាយនា : លោកតា សុភទ្ទ សិស្សរបស់ព្រះមហាកស្សបថេរៈពោល​បន្តុះ​បង្អាប់ព្រះធម្មវិន័យ
អ្នកមេគំនិតធ្វើសង្គាយនា : ព្រះមហាកស្សបថេរៈ សហការជាមួយនឹង ព្រះឧបាលី ព្រះអានន្ទ ព្រមទាំងព្រះអរហន្ត ៥០០ រូប
កន្លែងធ្វើសង្គាយនា : ល្អាងសត្តបណ្ណត្រង់ជើងភ្នំវេភារៈក្បែរក្រុងរាជគ្រឹះ
ពេលធ្វើសង្គាយនា : ក្រោយពុទ្ធបរិនិព្វានបាន ៣​ ខែ ធ្វើអស់រយៈពេល ៧ ខែ ទើបសម្រេច
អ្នកឧបត្ថម្ភ : ព្រះបាទអជាតសត្រូវ

សរុបសង្គាយនាលើកទី ១ 

  1. ធ្វើនៅឯសត្តបណ្ណគូហាជើងភ្នំវេភារៈ ក្រុងរាជគ្រឹះ មគធរដ្ឋ 
  2. ព្រះមហាកស្សបថេរៈជាប្រធាននិងជាអ្នកចោទសួរ ព្រះឧបាលីជាអ្នកឆ្លើយព្រះវិន័យ ព្រះអានន្ទជាអ្នកឆ្លើយព្រះសូត្រនិងព្រះអភិធម្ម 
  3. ព្រះបាទអជាតសត្រូវទ្រង់ឧបត្ថម្ភសង្គាយនានោះ 
  4. ព្រះអរហន្ត ៥០០ រូបចូលរួមសង្គាយនា
  5. ពិន័យអាបត្តិដល់ព្រះអានន្ទ 
  6. ដាក់ព្រហ្មទណ្ឌដល់ភិក្ខុឆន្នៈ
  7. ព្រះបុរាណថេរៈប្រឆាំងជំទាស់សង្គាយនានោះ 
  8. គោលបំណងដើម្បីចងក្រងព្រះធម្មវិន័យជាវគ្គជាស្នើដើម្បីរក្សាស្ថេរភាពរបស់ព្រះសាសនា
  9. ចាប់ផ្តើមធ្វើនៅពេលដែលព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានបាន ៣ ខែ និងធ្វើ ៧ ខែទើបសម្រេច ។ 
  10. មានការចាត់ត្រៀមសង្គាយនាយូរដល់ ៧ សប្តាហ៍ 

លទ្ធផលនៃសង្គាយនាលើកទី ១ គឺ 

  1. បានចងក្រងព្រះធម្មវិន័យជារបៀបតាមវគ្គ
  2. ការបដិបត្តិរបស់ព្រះអានន្ទនិងការដាក់ទណ្ឌកម្មដល់ភិក្ខុឆន្នៈចាត់ជាគម្រូល្អ ឆ្លុះបញ្ចាំង​ដល់​គោលប្រជាធិបតេយ្យ និង ធម្មាធិបតេយ្យយ៉ាងច្បាស់លាស់
  3. ធ្វើឲ្យពុទ្ធវចនៈស្ថិតស្ថេរនិងគង់វង្សរហូតមកដល់ពួកយើងសព្វថ្ងៃនេះ
  4. សម្តែងដល់សាមគ្គីភាពរបស់ភិក្ខុសង្ឃរហូតដល់ក្លាយជាទិដ្ឋានុគតិសម្រាប់សង្គាយនានៅសម័យត ៗ មក 
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.