Search Khmer Pali Blog

Breaking News
recent

កត្តុសាធនៈ មានអត្ថ ៩ យ៉ាង


កត្តុសាធនៈ បានដល់ សាធនសព្ទដែលពោលដល់អ្នកធ្វើកិរិយា មានអត្ថ ៩ យ៉ាង គឺ
  1. តស្សីលត្ថ ប្រែថា អ្នក.......ដោយប្រក្រតី ធម្មំ វទតិ សីលេនាតិ ធម្មវាទី អ្នកពោលធម៌ដោយប្រក្រតី
  2. តទ្ធម្មត្ថ  ប្រែថា អ្នក..........ដោយកិរិយាប្រព្រឹត្ត ធម្មំ វទតិ ធម្មេនាតិ ធម្មវាទី អ្នកពោលធម៌​ដោយ​កិរិយាប្រព្រឹត្ត ។ ធម្ម + វទ + ណី ។
  3. តស្សាធុការត្ថ  ប្រែថា អ្នក............ដោយការធ្វើល្អ ធម្មំ វទតិ សាធុការិតាយាតិ ធម្មវាទី អ្នកពោលធម៌ដោយការធ្វើល្អ ។
  4. អរហត្ថ  ប្រែថា អ្នកគួរ......ព្រាហ្មណោ ព្រាហ្មណិយា បរិគ្គហិតា ព្រាហ្មណ៍ជាអ្នកគួរគ្រប់​គ្រង​នាង​ព្រាហ្មណី ។
  5. សក្កត្ថ  ប្រែថា អ្នកអាច..... ភគវា អនុប្បន្នស្ស មគ្គស្ស ឧប្បាទេតា ព្រះមានជោគទ្រង់ជាអ្នកអាច​ញ៉ាំងផ្លូវដែលមិនធ្លាប់កើតឲ្យកើតឡើង ។ 
  6. អត្តមានត្ថ ប្រែថា អ្នក.........បណ្ឌិតមានី (បណ្ឌិត+មាន+ណី) បណ្ឌិតំ អត្តានំ មញ្ញតីតិ បណ្ឌិតមានី បុគ្គលអ្នកសម្គាល់ខ្លួនថាជាបណ្ឌិត ។ 
  7. អាភិក្ខញ្ញត្ថ ប្រែថា អ្នកនិយម..... គីតំ អភិណ្ហំ គាយតីតិ គីតគាយី អ្នកនិយមច្រៀងចម្រៀង (គីត + គេ + ណី) មន្តំ និច្ចកាលំ អជ្ឈាយតីតិ មន្តជ្ឈាយី អ្នកនិយមស្វាធ្យាយមន្ត ។ មន្ត + ឈេ + ណី ។
  8. អវស្សកត្ថ ប្រែថា អ្នកប្រាកដជានឹង...មុខជានឹង...ពិតជានឹង... កប្បំ អវស្សំ ឋាស្សតីតិ កប្បដ្ឋាយី អ្នកប្រាកដជានឹងតាំងនៅរហូតកប្ប ។ សកឹ អវស្សំ អាគមិស្សតីតិ សកទាគាមី អ្នកមុខជានឹងមកម្តង ទៀត ។ សកឹ + អា + គមុ + ណី  ។ 
  9. អធមិណត្ថ ប្រែថា អ្នកគួរ...ទទាតីតិ ទាយី ឧ. ទាយីសិ មេ សតំ ឥណំ លោកជាអ្នកគួរឲ្យនូវបំណុលមួយរយដល់ខ្ញុំ ។ 


Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.