Search Khmer Pali Blog

Breaking News
recent

ព្រះមហាក្សត្រ​ ​និងសម្ដេចម៉ែ ​ប្រទាន​​រាជដំណាក់​​នៅ​ខេត្ត​កោះកុង ​ជូន​មន្ទីរពេទ្យ​​គន្ធបុប្ផា



ព្រះមហាក្សត្រ​ ​និងសម្ដេចម៉ែ ​ប្រទាន​​រាជដំណាក់​​នៅ​ខេត្ត​កោះកុង ​ជូន​មន្ទីរពេទ្យ​​គន្ធបុប្ផា ។​​ រាជា  ច   វរមាតា  ច  គន្ធបុប្ផាគិលានសាលាយ  កុញ្ឆិតទីបបុរេ  សមានកំ  រាជនិវេសនំ    អទំសុ ។
ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនា​ថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​ព្រះរាជទាន​រាជដំណាក់​មួយកន្លែង​ដែល​ជា​ព្រះ​រាជទ្រព្យ​ផ្ទាល់​របស់​ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ នៅ​ខេត្ត​កោះកុង នា​សម័យ​សង្គមរាស្ត្រនិយម​ទសវត្ស​ឆ្នាំ​៦០ ជូន​មន្ទីរពេទ្យ​     គន្ធបុប្ផា​ ។​
កម្ពោជានមិន្ទោ ​  ហិ   នរោត្តមសីហមុនិរាជា  ចេវ   ខេមរជាតិយា   វរមាតា  ច      គន្ធបុប្ផាគិលានសាលាយ   សដ្ឋិសំវច្ឆរេ   ទសវតស្សសមយេ    សង្គមបជានិយមកាលតោ បដ្ឋាយ  កុញ្ឆិតទីបបុរេ    មហាវីរខត្តិយស្ស  នរោត្តមសីហនុនោ  រញ្ញោ  សមានកំ            ឯករាជនិវេសនំ អទំសុ ។
ក្នុង​ព្រះរាជសារ​ជូន​លោក​វេជ្ជបណ្ឌិត Beat RICHNER នាយក​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ចុះ​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​២០១៥  បានឲ្យដឹងថា ព្រះអង្គ​មាន​ព្រះរាជ​ហ​ឬ​ទ័យ ព្រួយបារម្ភ​យ៉ាងខ្លាំង​ដោយ​សំគាល់​ឃើញ​ថា​សមិទ្ធិផល​ដ៏​អស្ចារ្យ​របស់លោក Beat RICHNER នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប កំពុង​ប្រឈមមុខ​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ ។
យំ   សាសនំ    គ្រិស្តវស្សេ     បណ្ណរសវស្សុត្តរទ្វេវស្សសហស្សកាលេ         អស្សយុជមាសស្ស សត្តទសមទិនេ គន្ធបុប្ផាគិលានសាលាយំ  បសាសកស្ស  Beat RICHNER ឥតិ  ឥង្គលិសភាសាយ   លទ្ធនាមកស្ស  វេជ្ជបណ្ឌិតស្ស  បេសិតព្វំ, តំ សាសនំ  “រាជា  សន្តាសសំវេគាភិយុត្តចិត្តោ  បរិភោគត្ថំ  ហិរញ្ញាទិធនាភាវតោ  Beat RICHNER ឥតិ  ឥង្គលិសភាសាយ   លទ្ធនាមកស្ស  វេជ្ជបណ្ឌិតស្ស  អសុខភាវំ  ជានាតីតិ  វិញ្ញាតព្វំ។  
ដូច្នេះ​ព្រះអង្គ​ជឿជាក់ថា ព្រះរាជ​អំណោយ​នេះ​នឹង​ជួយ​រំលែក និង​ដោះស្រាយ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​បំរើ​ផលប្រយោជន៍​ជូន​កុមារ​ទីទ័លក្រ​ក្នុងប្រទេស​កម្ពុជា​។
តស្មា ហិ  សោ “ ឥតំ  រាជូបត្ថមនំ  គន្ធបុប្ផាគិលានសាលាយ  ចេវ  កម្ពោជារដ្ឋវាសីនំ         ទលិទ្ទកុមារានំ  ច  អត្ថាយ ហិតាយ សុខាយ សំវត្តិស្សតីតិ  អាសាយ ចិន្តេតិ ។

Unknown

Unknown

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.