វចនានុក្រមកិរិយាកិតកៈ
អន្ត-បច្ច័យ ខណៈកំពុង,កំពុងតែ,កាល,កាលនឹង,នៅពេល,កំលុង
អក្កមន្ត [អា+កម្ រស្សៈ អា ជា អ តម្រួត ក្] កំពុង់ជាន់
អក្កោសន្ត [អា+កុស+វុទ្ធិ ឧ ជា ឱ តម្រួត ក្] កំពុង់ជេរ
អខមាបេន្ត [ន+ខម្+ណាបេ] មិនញ៉ាំង....ឲ្យសុំទោស
ឬមិនញ៉ាំង...ឲ្យខមាទោស
អគច្ឆន្ត [ន+គម្+ផ្លាស់ គម្ ជា គច្ឆ] មិនបានទៅ ឬមិនទៅ
អគណ្ហន្ត [ន+គហ្+ណ្ហា] មិនបានកាន់យក ឬមិនកាន់យក
អឃាតយន្ត [ន+ហន្+ណ្យ ផ្លាស់ ហន ជា ឃាត] មិនញ៉ាំងអោយសម្លាប់
អជាគរន្ត [ន+ជាគរ្] មិនបានក្រោក ឬមិនក្រោក
អជានន្ត [ន+ញា+នា ផ្លាស់ ញា ជា ជា] មិនបានដឹង ឬមិនដឹង
អជាបយន្ត [ន+ញា (ធាតុក្នុងអត្ថថាសម្លាប់)+ណាបយ] មិនញ៉ាំង....អោយតស៊ូ
ឬមិនញ៉ាំង....អោយតតាំង,មិនញ៉ាំង....អោយសម្លាប់
អជិនន្ត [ន+ជិ+នា] មិនបានតតាំង ឬមិនបានឈ្នះ
អជ្ឈោត្ថរន្ត [អធិ+ឱ+ថរ (អាទេសអធិ ជាអជ្ឈ តម្រួត ត្)] កំពុង់តែគ្របសង្កត់
ឬគ្របសង្កត់
អឈាយន្ត [ន+ឈេ អាទេស អេ ជា អាយ)]
អឈាបេន្ត [ន+ឈេ+ណាបយ] មិនញ៉ាំង....អោយភ្លឺ ឬមិនញ៉ាំងអោយឆេះ
អតិក្កមន្ត [អតិ+កម្ តម្រួត ក្] ឬធ្លាក់ចុះ ,ប្រព្រឹត្តល្មើស
អតិចិរាយន្ត [អតិ+ចិរ ស័ព្ទ +អាយ] ប្រព្រឹត្តយឺតយាវ,យឺតយូរ
អទទន្ត [ន+ទា (ទ្វេភាវៈ ទា រស្សៈ អា ជា អ) ] មិនឲ្យ,មិនប្រគេន
អទុស្សន្ត [ន+ទុស (តម្រួត ស្ ) ] មិនបានប្រទុស្ដរាយ
អទេន្ត [ន+ទា+ឯ (ឬមានការអាទេស អា ជា ឯ ក៏មាន) ] មិនឲ្យ,មិនប្រគេន
អទេសេន្ត [ន+ទិស្+ណេ] មិនសម្ដែង,មិនប្រាកដ
អធិដ្ឋហន្ត [អធិ+ឋា+ (អាទេស ឋា ជា ឋហ) ] កំពុង់អធិដ្ឋាន
អនគ្ឃន្ត [ ន+អគ្ឃ] មិនបានដល់តម្លៃ, មិនសមគួរដល់តម្លៃ
អនាចិក្ខន្ត [ន+អា+ចិក្ខ] មិនបានប្រាប់
អនាវជ្ជន្ត [ន+អា+វជ្ជ] មិនបាននឹកគិត,មិនបានរំពៃទុក,គិតស្មានមិនដកល់
អនិក្ខមន្ត [ន+និ+កម្ (អាទេស ក្ ជា ខ្ តម្រួត ក្) ] មិនចេញ
អនិគ្គណ្ហន្ត [ន+និ+គហ្+ណ្ហា (លុបទីបំផុតធាតុចេញ) ]
មិនគ្របសង្កត់,មិនមាក់ងាយ,មិនបានគំរាមកំហែង
អនិទ្ទយន្ត [ន+និទ្ទា+អាយ ] មិនបានដេកលក់,មិនបានប្រព្រឹត្តលក់
អនិព្វិសន្ត [ន+វិស្+ (វិ ជា ពិ តម្រួត ព្ )] មិនប្រសពឃើញ,មិនឃើញ
អនុគច្ឆន្ត [អនុ+គម្+ (អាទេស គម្ ជា គច្ឆ ) ] ដើរតាម ,ទៅតាម
អនុគ្គច្ឆន្ត [ន+ឧ+គម្+ (អាទេស គម្ ជា គច្ឆ តម្រួត គ្) ] មិនបានទៅតាម
អនុដ្ឋហន្ត [ន+ឧ+ឋា (អាទេស ឋា ជា ឋហ្) ] មិនតាំងនៅ,មិនក្រោកឈរ
អនុដ្ឋាបេន្ត [ន+ឧ+ឋា+ណាបេ ] មិនញ៉ាំង....ឲ្យតម្កល់ឡើង
អនុត្ថុនន្ត [ អនុ+ថុ+នា (តម្រួត ត្) ] កំពុង់ដកខ្យល់,ដកដង្ហើមធំ
អនុបនយ្ហន្ត [ន+ឧប+នហ្+យ (ត្រឡប់ យ ទៅនៅមុខ ហ) ]
មិនចូលទៅចងទុក
អនុបវត្តេន្ត [អនុ+ប+វត្ត្+ណេ] ញ៉ាំង...ឲ្យជាប់តាម ឬញ៉ាំង....ឲ្យបណ្ដោយតាម
អនុបស្សន្ត,អនុប្បស្សន្ត [អនុ+ទិស្ (ផ្លាស់ ទិស ជា បស្ស) ]
តាមឃើញ,យល់តាម ឬឃើញជារឿយ ៗ
អនុបាទិយន្ត [ន+ឧប+ទា+យ] មិនចូលទៅកាន់យក ឬមិនប្រកាន់មាំ
អនុប្បាទេន្ត [ន+ឧ+បទ្+ណេ] មិនញ៉ាំង....ឲ្យកើត ឬមិនញ៉ាំង....ឲ្យប្រសូត្រ
អនុពន្ធន្ត [អនុ+ពន្ធ] ជាប់ជាមួយគ្នា ឬជាប់តាម
អនុភវន្ត [អនុ+ភូ (វុទ្ធិ ឩ ជា ឱ ផ្លាស ឱ ជា អវ)] បានទទួល,ជួបប្រសព្វ ឬសោយ
អនុយុញ្ជន្ត [អនុ+យុជ] តាមប្រកប ឬក្របករឿយៗ
អនុវិចរន្ត [អនុ+វិ+ចរ្] ដើរតាម,ជាប់តាម ឬត្រាច់ចរទៅតាមលំដាប់
អនុវិចិន្តយន្ត [អនុ+វិ+ចិន្ត្+ណយ] តាមត្រិះរិះ,តាមរំពៃគិត,ឬតាមពិចារណា
អនុសាសន្ត [អនុ+សាស្] តាមបង្រៀន,បង្ហាត់បង្រៀនរឿយៗ ឬណែនាំ
អនុសិក្ខន្ត [អនុ+សិក្ខ] សិក្សាតាម ឬតាមសិក្សា
អនុសោចន្ត [អនុ+សុច្ (វុទ្ធិ ឧ ជា ឱ)] សោកសៅតាម
ឬកំពុង់សោកសៅ
អនុស្សរន្ត [អនុ+សរ្] រឭកតាម ឬតាមរឭកដល់
អនោក្កមន្ត [ន+ឱ+កម្] មិនឈានចុះ,មិនប្រព្រឹត្តល្មើស
ឬមិនលើកជើងឈានចុះក្រោម
អនោតរន្ត [ន+ឱ+តរ្] មិនឆ្លង, មិនឈានជើង ឬមិនកន្លងជើង
អនោលោកេន្ត [ ន+ឱ+លោក្+ឯ] មិនមើល ឬមិនក្រឡេកមើល
អបកឌ្ឍន្ត [ អប+កឌ្ឍ្] ទាញ ឬកន្រ្តាក់
អបច្ចាសឹសន្ត [ ន+បតិ+សិស្+ំ (ផ្លាស បតិ ជា បច្ច) ] មិនសង្ឃឹម
អបត្ថេន្ត [ ន+បត្ថ+ណេ ] មិនប្រាថ្នា ឬមិនត្រូវការ
អបទិសន្ត [អប+ទិស្] សម្ដែងអាង ឬចង្អុយបញ្ជាក់
អបព្វជន្ត [ន+ប+វជ្ (ផ្លាស វ ជា ព តម្រួត ព្) ] មិនបួស
អបរិយុបសន្ត [ ន+បរិ+ឧប+អាស្+យ្ អាគម] មិនចូលទៅអង្គុយជិត
អបរជ្ឈន្ត [ អប+រធ្+យ (ផ្លាស ធ្យ ជា ជ្ឈ) ] ប្រទុស្ដរាយ
អបលាយន្ត [ ន+បល្+ណ្យ ] មិនគេច ឬមិនរត់គេច
អបស្សន្ត [ ន+ទិស្+(ផ្លាស ទិស្ ជា បស្ស) ] មិនឃើញ ឬមិនមើល
អបហរន្ត [ អប+ហរ្ ] នាំចេញ ឬនាំគេចចេញទៅ
អបហិណន្ត [ ន+ប+ហិ+ណា ] មិនផ្ញើទៅ
បដិវិជ្ឈន្ត [ ន+បដិ+វិធ្+យ (ផ្លាស ធ្យ ជា ជ្ឈ) ] មិនចាក់ទន្លុុះ,មិនចាក់ធ្លុះ
ឬមិនត្រាស់ដឹង
អប្បវត្តន្ត [ ន+ប+វត្ត្ ]
អប្បហោន្ត [ ន+ប+ហូ (វុទ្ធិ ឩ ជា ឱ តម្រួត ប្) ] មិនសម្យល្មម
អព្ភាចិក្ខន្ត [ អភិ+អា+ចិក្ខ្ (ផ្លាស អភិ ជា អព្ភ) ]
និយាយគ្របសង្កត់,និយាយគំរាម ឬនិយាយកុហក
អព្ភានុមោទន្ត [ អភិ+អនុ+មុទ្ ]
អភាសន្ត [ ន+ភាស្ ] មិនពោ
អភិនិក្ខមន្ត [ អភិ+និ+កមុ (ផ្លាស ក ជា ខ តម្រួត ក្) ]
ចាកចេញដើម្បីគុណដ៏ប្រសើរ
អភិរូហន្ត [ អភិ+រុហ្ (ទីឃៈ ឧ ជា ឩ ] ដុះឡើង
អភិសំករោន្ត,អភិសង្ករោន្ត [ អភិ+សំ+ករ្+ឱ ] តុកតែង,ជួសជុល ឬធ្វើព្រមៗគ្នា
អយោជន្ត,អយោជេន្ត [ ន+យុជ្+អ,ឯ ] មិនប្រកប
អរជ្ជន្ត [ ន+រជ្+យ (ផ្លាស់ ជ្យ ជា ជ្ជ) ] មិនត្រេកត្រអាល ឬមិនមានតណ្ហា
អវត្ថរន្ត [ អវ+ថរ្ (តម្រួត ត្ ) ] មិនគ្របសង្កត់សង្កិន
អវស្សន្ត [ ន+វស្ស ] មិនធ្លាក់ ឬមិនធ្លាក់ភ្លៀង
អវិនាសេន្ត [ ន+វិ+នស្+ណេ ] មិនញ៉ាំង....ឱ្យខូចខាត ឬមិនញ៉ាំង...ឱ្យវិនាស
អវិន្ទន្ត [ ន+វិទិ+ំ ] មិនជួប ឬមិនប្រសពជួប
អវិរូហន្ត [ ន+វិ+រុហ្ ] មិនចម្រើន ឬមិនលូតលាស់
អវិសហន្ត [ ន+វិ+សហ្ ] មិនអាច ឬមិនហ៊ាន
អសក្កោន្ត [ ន+សក្ក+ឱ ] មិនអាច
អសជ្ឈាយន្ត [ ន+សំ+ឈេ (ផ្លាស់ ឯ ជា អាយ) ] មិនទញ្ទេញ ឬមិនសូធ្យ
អសជ្ឈានន្ត [ ន+សំ+ញា+នា (ផ្លាស ញា ជា ជា) ] មិនដឹងព្រម ឬចាំមិនបាន
អសដ្ឋហន្ត [ ន+សំ+ឋា (ផ្លាស ឋា ជា ឋហ លុប ំ តម្រួត ដ្) ]
មិនតម្រុង់នៅចំពោះ, មិនតាំងនៅដោយល្អ ឬគ្មានលំដាប់
អសទ្ទហន្ត [ន+សំ+ធា (ផ្លាស ធា ជា ទហ លុប ំ តម្រួត ទ្) ] មិនជឿ
អសន្ត [ ន+អស្ (លុបដើមធាតុ) ] មិនមាន ឬមិនកើតកើន
អសម្បដិច្ឆន្ត [ ន+សំ+បដិ+ឥស្ (ផ្លាស ស្ ជា ច្ឆ) ] មិនទទួលដោយចំពោះ
ឬមិនទទួលព្រម
អសហន្ត [ ន+សហ្ ] មិនអត់ធន់ ឬមិនអត់ធ្មត់
អសោចន្ត [ ន+សុច្+ (វុទ្ធិ ឧ ជា ឱ ) ] មិនសៅសោក
អស្សន្ត [ អា+ស្ស (រស្សៈ អា ជា អ តម្រួត ស្) ] ដកដង្ហើម
អស្សាទេន្ត [ អា+សទ្+ណេ ] ត្រកអរ ឬឱ្យត្រេកអរ
អហេឋយន្ត [ ន+ហេឋ្+ឯ+យ្ (អាគម) ] មិនបៀតបៀន
អហេឋេន្ត [ ន+ហេឋ្+ឯ ] មិនបៀតបៀន ឬមិនរំខានឆាឆៅ
អហេឋេន្ត [ ន+ហេឋ្+ណេ ] មិនញ៉ាំង....ឱ្យបៀតបៀន ឬមិនញ៉ាំង....ឱ្យលំបាក
អកង្ខន្ត [ អា+កខិ+ំ (អាគម) ] រំពឹង,រំពៃគិត,ប្រាថ្នា ឬសង្ឃឹម
អាកឌ្ឍន្ត [ អា+កឌ្ឍ ] ទាញ,កន្ត្រាក់
អាកោដយន្ត [ អា+កុដ្+ណយ ] គោះ,វាយ ឬសំពង
អាគមេន្ត [ អា+គម្+ណេ ] ញ៉ាំង....ឱ្យមកដល់
អាចិក្ខន្ត [ អា+ចិក្ខ ] ប្រាប់,ពោល ឬនិយាយ
អារភន្ត [ អា+រភ្ ] ប្រារព្ភ,ចាប់ផ្ដើម ឬព្យាយាម
អារោចេន្ត [ អា+រុច្+ណេ ] ប្រាប់,ជម្រាប ឬចូលចិត្ត,ពេញចិត្ត
អារោបេន្ត [ អា+រុប្+ណេ ] លើកឡើង
អារោបេន្ត [ អា+រុប្+ណេ ] ញ៉ាំង....ឱ្យលើកឡើង
អាលបន្ត [ អា+លប្ ] ហៅ,ប្រកូកហៅ ឬរាក់ទាក់
អាវជ្ជេន្ត [ អា+វជ្ជ្+ណេ ] នឹកគិត,រំពៃគិត,វៀរចាក,លះបង់
អាវសន្ត [ អា+វស្ ] គ្រប់គ្រង
អាវហន្ត [ អា+វហ្ ] នាំចូលមក,ចម្រើនរុង់រឿង
អាវិករោន្ត [ អាវិ+ករ្+ឱ ] ធ្វើឱ្យជ្រះស្រឡះ ឬធ្វើឱ្យភ្លឺស្វាង
អាសិញ្ចន្ត [ អា+សិច្+ំ ] បន្តក់ (ទឹក) ឬស្រោច
អាសេវន្ត [ អា+សេវុ,ស្វេ ] សេពគប់,សេពច្រើន ឬគប់រក
ឥច្ឆន្ត [ ឥស្ (ផ្លាស់ ស្ ជា ច្ឆ) ] ប្រាថ្នា ឬត្រូវការ
ឧក្ខិបន្ត [ ឧ+ខិប្ ] ក្រវែងទៅខាងលើ ឬលើកឡើងលើ
ឧគ្គច្ឆន្ត [ ឧ+គម្ (ផ្លាស់ គម្ ជា គច្ឆ) ] ឡើងទៅខាងលើ
ឧគ្គណ្ហន្ត [ ឧ+គហ្+ណ្ហា (លុប ហ្) ] រៀន ឬសិក្សា
ឧគ្គរន្ត [ ឧ+គរ្ ] ហូរឡើងលើ ឬហូរចូល
ឧគ្ឃោសេន្ត [ ឧ+ឃុស្+ណេ ] ធ្វើឱ្យឮរំពង ឬឃោសនា
ឧជ្ជលន្ត [ ឧ+ជល្ ] ឆេះឡើង ឬរុង់រឿង
ឧជ្ឈាយន្ត [ ឧ+ណេ ] ឃោសនា,លើកទោស ឬពោលទោស
ឧដ្ឋហន្ត [ ឧ+ឋា (ផ្លាស់ ឋា ជា ឋហ តម្រួត ដ្) ] តាំងនៅ ឬតម្កល់នៅ
ឧទយន្ត [ ឧ+ទយ្ ] ឧទ័យ ឬកើតឡើង
ឧបគច្ឆន្ត [ ឧប+គម្+ (ផ្លាស់ គម្ ជា គច្ឆ) ] ចូលជិត ឬចូលទៅរក
ឧបបជ្ជន្ត [ ឧប+បជ្ជ ] ចូលជិត
ឧបដ្ឋហន្ត [ ឧប+ឋា (ផ្លាស់ ជា ឋហ ឬរស្សៈ អា ជា អ ចុះ ហ្ អាគម តម្រួត
ដ្) ] ចូលទៅតាំងទុកនៅ ឬចូលទៅតម្កល់ទុក
ឧបធារេន្ត [ ឧប+ធារ្+ណេ ] ទ្រទ្រង់,ចូលទៅទ្រទ្រង់,ត្រួតពិនិត្យ ឬរិះគិត
ឧបនយ្ហន្ត [ ឧប+នហ្+យ (ផ្ដូរ យ ទៅខាងមុខ ហ្) ] ចង,ចូលទៅប្រកាន់ផ្ជាប់
ឧបនេន្ត [ ឧប+និ (វិការៈ (ផ្លាស់រូប) ឥ ជា ឯ) ] នាំចូលទៅ
ឧបសង្កមន្ត [ ឧប+សំ+កម្ ] ចូលជិត ឬចូលទៅជិត
ឧបសេវន្ត [ ឧប+សេវុ ] ចូលទៅសេពគប់ ឬចូលទៅសេព
ឧបហនន្ត [ ឧប+ហន្ ] ចូលទៅបៀតបៀន
ឧប្បជ្ជន្ត [ ឧប+បជ្ជ ឬ បទ+យ (ផ្លាស់ ទ្យ ជា ជ្ជ តម្រួត ប្) ] កើតឡើង
ឬធ្វើឱ្យកើតឡើង
ឧយ្យោជេន្ត [ ឧ+យុជ្+ណេ (តម្រួត យ្) ] ផ្ញើទៅ
ឧល្លង្ឃន្ត [ ឧ+លង្ឃ ឬ លឃិ (តម្រួត ល្) ] លោតឡើង
ឱលោកេន្ត [ ឧ+លោក្+ណេ ] សម្លឹងមើល,រំពៃមើល ឬត្រួតពិនិត្យមើល
ឧសូយន្ត [ ឧសូយ ] ឫស្យា ឬឥច្ឆាឫស្យា
ឧស្សិញ្ចន្ត [ ឧ+សិច្+ំ (តម្រួត ស្) ] បាចឡើង ឬសាចឡើង
ឱក្កមន្ត [ ឱ+កម្ (តម្រួត ក្ ) ] ឈានចុះក្រោម
ឱគាហន្ត [ ឱ+គហ្ (ទីឃៈដើមធាតុ) ] ធ្លាក់ចុះក្រោម
ឱចិនន្ត [ ឱ+ចិ+នា ] រួបរួម ឬរើសប្រមូលផ្គុុំ
ឱតរន្ត [ ឱ+តរ្ ] ឆ្លង ឬចុះក្រោម
ឱត្ថរន្ត [ ឱ+ថរ្ (តម្រួត ត្) ] គ្របសង្កត់ ឬលាតគ្របពីលើ
ឱបុញ្ឆន្ត [ ឱ+បុញ្ឆ្ ] ជូតសម្អាត ឬបុស់ជ្រះ
ឱភាសេន្ត [ ឱ+ភាស្+ណេ ] ធ្វើឱ្យភ្លឺ
ឱរោហន្ត [ ឱ+រុហ្ ] ចុះក្រោម
ឱលុម្ពន្ត [ ឱ+លពិ+ំ ] ព្យួរចុះក្រោម
ឱវទន្ត [ ឱ+វទ្ ] ពោលតាស់តឿន
ក-ឃ អក្សរ
កណ្ឌុវន្ត [ កឌ្ឍូវ្ (រស្សៈ ឩ ជ ឧ) ] អេះ ឬមាស់
កថេន្ត,កថយន្ត [ កថ្+ណេ,ណ្យ ] ពោល,សម្ដែង,ពន្យល់ ឬអធិប្បាយ
កន្ទន្ត [ កទ្+ំ ] កន្ទួគកន្ទេញ ឬទួញយំសោកសៅ
កប្បេន្ត [ កប្ប្+ណេ ] ត្រិះរិះ,គិតគូ,សម្រេច,កំណត់ កាត់
កយិរន្ត [ ករ្+យិរ ] ធ្វើ
ករិស្សំ [ ករ្+សសំ+ឥ ] នឹងធ្វើ
ករិស្សន្ត [ ករ្+សសំ+ឥ ] នឹងធ្វើ
ករោន្ត [ ករ្+ឱ ] ធ្វើ
កាមយន្ត [ កម្+ណយ ] ពិចារណា,ប្រាថ្នា,ត្រិះរិះ ឬចង់បាន
ការេន្ត ,ការយន្ត, ការាបយន្ត,ការាបេន្ត [ ករ្+ណេ,ណ្យ,ណាបយ,ណាបេ ]
ញ៉ាំង....ឱ្យធ្វើ
កិត្តេន្ត,កិត្តយន្ត [ កិត្ត+ណេ,ណយ ] សម្ដែង,ប្រៀបធៀប,លើកតម្កើង,សរសើរ
ឬប្រកូកប្រកាស
កិលមន្ត [ កិលម្ ] លំបាក,ហត់នឿយ,ឈឹ ឬមានជម្ងឺ
កីឡន្ត [ កីឡ្ ] លេងកម្សាន្ត ឬលេង
កុជ្ឈន្ត [ កុធ្+យ ] ក្រោធ ឬអាក់អន់ចិត្
កុព្ពន្ត [ ករ្+ឱ ] ធ្វើ
កោដ្ដន្ត,កោដ្ដេន្ត,កោដ្ដយន្ត [ កោដ្ដ+អ,ណេ,ណយ ] វាយបំបែក,កិន ឬកាត់
ខនន្ត [ ខន្ ] ជីក,ចោះ ឬខៃ
ខព្ពន្ត [ ខព្វ ] ក្អេងក្អាង ឬទ្រនង់ខ្លួន
ខម្ភន្ត [ ខភិ+ំ ] សង្កត់ទុក ឬទាញទុក
ខាទន្ត [ ខាទ្ ] បរិភោគ ឬស៊ី
ខិបន្ត [ ខិប្ ] ក្រវែងទៅ
ខីណន្ត [ ខី+ណា ] អស់ទៅ ឬខ្សោយចុះ
ខីយន្ត [ ខី+យ ] អាស្រ័យនៅ,ក្រោធ,តិះដៀល ឬបៀតបៀន
ខុំសេន្ត,ខុំសយន្ត [ ខុសិ+ណេ,ណយ+ំ ] ជេប្រទេច់
ខេបេន្ត,ខេបយន្ត [ ខិប្+ណេ,ណយ ] កិន
គច្ឆន្ត [ គម្ ] ដំណើរទៅ,ដើរទៅ,ប្រព្រឹត្តទៅ ឬទៅ
គជ្ជន្ត [ គជ្ជ ] ស្រែក ឬថ្ងូរ
គណេន្ត,គណយន្ត [ គណ្+ណេ,ណយ ] រាប់លេខ រាប់ចំនួន ឬប៉ាន់ស្មាន
គណាបេន្ត [ គណ្+ណាបេ ] ញ៉ាំង....ឱ្យរាប់
គណ្ហន្ត [ គហ្+ណ្ហា ] កាន់យក,ចាប់យក ឬទាញយក
គវេសេន្ត [ គវេសុ ] ស្វែងរក
គាយន្ត [ គេ (អាទេស ឯ ជា អាយ) ] ប្រគុំ ឬច្រៀងប្រគុំ
គិរន្ត [ គិរ្ ] ខ្ជាក់ចេញ ឬហូរចេញ
គិលយន្ត [ គិលេ (អាទេស ឯ ជា អាយ) ] គ្រុន ឬមិនស្រួលខ្លួន
គុណ្ឋេន្ត,គុណ្ឋយន្ត [ គុណ្ឋ +ណេ,ណយ ] គ្រប់គ្រង,បិទបាំង,ជួត រុំព័ទ្ធ
គុឡន្ត [ គុឡ្ ] រក្សាទុក,កាពារទុក,ចងទុក ឬបង្វិលជុំ
គោបន្ត [ គុប្ ] គ្រប់គ្រងថែរក្សា ឬមើលថែ,រក្សា
គោផន្ត [ គុផ្ ]
ឃដេន្ត,ឃដយន្ត [ ឃដ្+ណេ,ណយ ] ព្យាយាម ឬឧស្សាហ៍
ឃាតាបេន្ត [ ហន្+ណេ (អាទេស ហន្ ជា ឃាត) ] ញ៉ាំង.....ឱ្យសម្លាប់
ឃម្មន្ត [ គម្ (អាទេស គម្ ជា ឃម្ម ) ] ធ្វើដំណើរទៅ ឬដើរទៅ
ច-ឌ អក្សរ
ចង្ខមន្ត [ កម្ ] ឈានទៅ
ចង្ខន្ត [ ចក្ខ ] ពោល ឬនិយាយ
ចជន្ត [ ចជ្ ] លះបង់,ឱ្យទាន ឬសាបរលាប
ចដន្ត [ ចដ្ ] ជេប្រទិច
ចដេន្ត,ចដយន្ត [ ចដ្+ណេ,ណ្យ ] បែកធ្លាយ
ចណ្ឌន្ត [ ចឌិ+ំ ] ក្រោធ, ខឹងក្រោធ ឬ សាហាវ
ចន្ទន្ត [ ចទិ+ំ ] ជាសុខ,ចែងចាំង ឬស្អាតល្អ
ចបន្ត [ ចប្ ]
ចបលាយន្ត [ ចុប្+អាយ ] រំជួយ ឬរង្គើរ
ចរន្ត [ ចរ្ ] ត្រាច់ចរ,ប្រព្រឹត្ត ឬបរិភោគ
ចលន្ត [ ចល្ ] រំជួយ,រង្គើរ, ញ័រ
ចាលេន្ត [ ចល្+ណេ ] ញ៉ាំង....ឱ្យរង្គើរ,ញ៉ាំង....ឱ្យរំជួយញ័រ
ចិន្តេន្ត,ចិន្តយន្ត [ ចិន្ត+ណេ,ណ្យ ] នឹកគិត
ចិនន្ត [ ចិ+នា ] សន្សំ ឬប្រមូលផ្សំទុក
ចុម្ពន្ត [ ចុម្ព ] ប៊ឺត ឬជញ្ជក់
ចេដេន្ត [ ចេដ+ឯ ] ផ្ញើទៅ ឬប្រើទៅ
ចោរេន្ត,ចោរយន្ត [ ចុរ្+ណេ,ណ្យ ]
ឆឌ្ឌេន្ត,ឆឌ្ឌយន្ត [ ឆឌ្ឌ្+ណេ,ណយ ] បោះចោល ឬចាក់ចោល
ឆទន្ត [ ឆទិ ] លើកលែងទោស ឬឃោសនា
ឆទ្ទេន្ត,ឆទ្ទយន្ត [ ឆទ្ទ+ណេ,ណយ ] ក្អួត ឬចង្អោរ
ឆាទេន្ត,ឆាទយន្ត [ ឆទ្+ណេ,ណយ ] បិទបាំង,បិទ ឬប្រក់,គ្រប
ឆាទេន្ត,ឆាទយន្ត [ ឆទី ] ប្រាថ្នា,ចង់បាន ឬចូលចិត្ត
ឆិន្ទន្ត [ ឆិទ្ ] កាត់ផ្ដាច់
ឆុដន្ត [ ឆុដ្ ] កាត់
ឆុបន្ត [ ឆុប្ ] ពាល់ត្រូវ ឬប៉ះផ្ទប់
ជក្ខន្ត [ ជក្ខ ] សើច ឬបរិភោគ
ជគ្ឃន្ត [ ជគ្ឃ ] សើច
ជច្ចន្ត [ ជច្ច ] ជេប្រទិច,វៀរលែង ឬវៀរចាក
ជដន្ត [ ជដ្ ] ស្រម៉េះស្រម៉ុះ ឬរញ៉េរញ៉ៃ (ឧ.បន្ទប់រញ៉េរញ៉ៃ
ឬបន្ទប់ចង្អៀតមិនជារបៀប)
ជនេន្ត [ ជន្+ណេ ] ញ៉ាំង.....ឱ្យកើត ឬញ៉ាំង.....ឱ្យមានកំណើត
ជហន្ត [ ហា (ទ្វេភាវៈ ហា ផ្លាស់ ហ ជា ជ្ ) ] លះកាត់ ឬលះបង់
ជរយន្ត [ ជរ្+ណយ ] កាលចាស់ជរា ឬទ្រុតទ្រោម
ជលន្ត [ ជល្ ] ភ្លឺស្វាង,រុងរឿង ឬភ្លឺចិញ្ចាចចិញ្ចែង
ជាគរន្ត [ ជាគរ្ ] ភ្ញាក់រឭក
ជានន្ត [ ញា+នា (ផ្លាស់ ញា ជា ជា) ] ដឹង ឬត្រាស់ដឹង
ជាយន្ត [ ជន្+យ ] កើត
ជាលេន្ត [ ជល្+ ណេ ] ឱ្យភ្លឺស្វាង
ជយន្ត,ជិនន្ត [ ជិ+នា ] ឈ្នះ
ជិនន្ត [ ជិ ] សាបរលាប
ជិវន្ត,ជីវន្ត [ ជីវ្ ] មានជីវិតរស់នៅ
ជវន្ត [ ជុ ] ឆ្ពោះទៅមុខយ៉ាងលឿន
ជុតន្ត [ ជុត្ ] រុងរឿង ឬភ្លឺស្វាង
ជុហន្ត [ ហុ (ទ្វេភាវៈហុ ផ្លាស់ ឧ ជា អ ផ្លាស់ ហុ ជា ជុ) ] បូជា
ឈជ្ឈន្ត [ ឈជ្ឈ ] ជេប្រទិច
ឈដន្ត [ ឈដ្ ] បៀតបៀន
ឈបន្ត[ ឈប្ ] ដុត ឬឆេះ
ឈាយន្ត [ ឈេ,ឈាប្+អ,ណយ ] ដុត ឬឆេះ
ដង្កន្ត [ ដំក្ ,ដង្ក្ ] បំផ្លាញ ឬកំទិច
ដលន្ត [ ដល្ ] យឺតយូរ ឬយឺត
ឋបេន្ត,ឋបយន្ត [ ថប្ ណេ,ណយ ] តាំងនៅ ,ស្ថិតនៅ ឬលើកទុកដាក់
ឌយ្ហន្ត [ ឌហ្ +យ ] ឆេះ ,ឆាបឆេះ ឬដុត
ឌហន្ត [ ឌហ្ ឬទហ្ ] ដុត ឬឆេះ
ឋស្សន្ត [ ឋា+ស្សំ ] ឈរ ឬនឹងឈរ
ត-ម អក្សរ
តកន្ត [ តក្ ] សើច
តក្កេន្ត,តក្កយន្ត [ តក្ក+ណេ,ណយ ] ត្រិះរិះពិចារណា,គិត ឬពោល
តក្ខន្ត [ តក្ខ ] កាពារ
តង្កន្ត [ តកិ ] លំបាក
តច្ចន្ត [ តច្ច្ ] បៀតបៀន ឬលំបាក
តច្ឆន្ត [ តច្ឆ្ ] ឈុស់ ឬសិត
តជ្ជេន្ត,តជ្ជយន្ត [ តជ្ជ+ណេ,ណយ ] គំរាម ឬគំហ៊ក
តដន្ត [ តដ្ ] ឡើងខ្ពស់ ឬជាថ្នាក់ ជាថ្នាក់
តដតដាយន្ត [ តដតដ ស័ព្ទ +អាយ ] ធ្វើសម្លេងថា តដៈ ៗ
តបន្ត [ តប្ ] ភ្លឺស្វាង,ដុតកិលេស,តក់ស្លត់ ឬភ្ញាក់រឭក
តប្បន្ត [ តប្+យ ] ដុតកំលោច
តរន្ត [ តរ្ ] អណ្ដែត,រសាត់អណ្ដែត,ឆ្លង ឬរមៀលទៅមុខ
តស្សន្ត [ តស្+យ ] ស្រេកឃ្លាន
តសន្ត [ តស្ ] ភ័យខ្លាច ឬតក់ស្លុតចិត្ត
តស្សេន្ត,តស្សយន្ត [ តស្ស+ណេ,ណយ ] គំរាមកំហែង
តាបេន្ត [ តប្+ណាបេ ] ញ៉ាំង....ឱ្យក្ដៅ ,ឱ្យអាំងកំដៅ ឬឱ្យដុតកំដៅកិលេស
តារយន្ត [ តរ្+ណយ ] ញ៉ាំង....ឱ្យឆ្លងទៅ ឬឱ្យអណ្ដែតទៅ
តាឡេន្ត,តាឡយន្ត [ តាឡ្+ណេ,ណយ ] ញ៉ាំង....ឱ្យវាយ ឬឱ្យសំពង
តិដ្ឋន្ត [ ឋា (ផ្លាស់ជា តិដ្ឋ ) ] ស្ថិតនៅ ឬឈរនៅមួយកន្លែង
តិរន្ត [ តិរ្ ] ទៅខាងក្រោម ឬទៅដោយទទឺងទិស
តិតិក្ខន្ត [តិជ្+ខ ] អតធន់ ឬអត់ទ្រាំ
តុណ្ឌន្ត [ តុឌិ+ំ ] ច្របាច់ ឬគៀប
តុប្បន្ត [ តុប្+អ ] បៀតបៀន
តម្ពន្ត [ តុពិ+ំ ] ទទឹក ឬសើម
តុសន្ត [ តុស្ ] ស្រែកប្រកូក
តុស្សន្ត [តុស្ស ] ត្រែកអរ ឬញញឺមញញែម,រីករាយ
ថកេន្ត,ថកយន្ត [ ថក្+ណេ,ណយ ] បិទបាំង
ថនេន្ត,ថនយន្ត [ ថន្+ណ,ណយ ] ក្រហ៊ឹម ឬខ្ទរ
ថបេន្ត,ថបយន្ត [ ថប្+ណេ,ណយ ] តាំងទុក ឬតម្កល់ទុក
ថម្ភន្ត [ ថភិ+ំ ] ហាមឃាត់ ឬជំទាស់
ថមន្ត [ ថម្ ] យឺតយារ
ថរន្ត [ ថរ្ ] លាតត្រដាង ឬក្រាលកម្រាល
ថលន្ត [ ថល្ ] តម្កល់នៅ ឬឈរនៅមួយកន្លែង
ថវន្ត [ ថុ ] សរសើរ ឬលើកតម្កើងយសស័ក្ដិ
ថុនន្ត [ ថុ+នា ] សរសើរ ទលើកតម្កើង
ថុព្ពន្ត [ ថុព្ព ] បៀតបៀន
ថូបេន្ត,ថូបយន្ត [ ថុប្+ណេ,ណយ ] លើកឡើងលើ ឬបូកឡើងលើ
ថូលេន្ត,ថូលយន្ត [ ថូល្+ណេ,ណយ ] ចម្រើនឡើង ឬធាត់ឡើង
ថេនេន្ត,ថេនយន្ត [ ថេន្+ណេ,ណយ ] លួច
ថោមេន្ត,ថោមយន្ត [ ថោម្+ណេ,ណយ ] សរសើរ ឬលើកតម្កើង
ទក្ខន្ត [ ទក្ខ ] ចម្រើនឡើង ឬរុងរឿង ,ឆ្លាតរវាស់រវៃ
ទណ្ឌេន្ត,ទណ្ឌយន្ត [ ទណ្ឌ្ ] ដាក់ទោស,វាយសំពង ឬដាក់អាជ្ញា
ទទន្ត [ ទា ] ឱ្យ
ទជ្ជន្ត [ ទា ] ឱ្យ
ទក្ខន្ត [ ទិស្ ] ឃើញ,មើល,ទស្សនា
ទស្សេន្ត [ ទិស្+ឯ ] សម្ដែង
ទិព្ពន្ត [ ទិវុ+យ ] ប្រាថ្នា ឬលេងសើច
ទុដ្ឋបេន្ត [ ទុ+ថប្+ណេ ] តាំងនៅមិនល្អ
ទេសេន្ត,ទេសយន្ត [ ទិស្+ណេ,ណយ ] សម្ដែង
ទេន្ត [ ទា ] ឱ្យ
ទោផន្ត [ ទុផ្ ] សៅហ្មង ឬប្រឡាក់ប្រឡុុស់
ធរន្ត [ ធរ្ ] ទ្រទ្រង់,តាំងនៅ ឬកំណត់ចុះ ,ចងទុក
ធាខន្ត [ ធាខ្ ] ហាមប្រាម,ហួតហែង ឬបដិសេធ
ធារេន្ត,ធារយន្ត [ ធារ្+ណេ,ណយ ] ទ្រទ្រង់នៅ
ធាវន្ត [ ធាវ្ ឬធាវុ ] រត់ ,បោលទៅ,ជម្រះ ឬចម្រើន
ធាសេន្ត,ធារយន្ត [ ធស្+ណេ,ណយ ] ស្វែងរក
ធិក្ខន្ត [ ធិក្ខ ] សៅហ្មង,សម្ដែង
ធុនន្ត [ ធុ+នា ] សំពះ,រង្គើរ ឬរញ្ជួយ
ធូបន្ត [ ធូប្ ] អប់ផ្សែង ឬរ៊ោលផ្សែង
ធូមាយន្ត [ ធូម្+អាយ ] ប្រព្រឹត្តអប់ផ្សែង ឬរ៊ោលផ្សែង
ធោវន្ត [ ធោវុ ] លាងជម្រះ
នក្កេន្ត,នក្កយន្ត [ នក្ក+ណេ,ណយ ] វិនាស ឬធ្វើឱ្យវិនាស
នក្ខន្ត [ នក្ខ ] ទៅ,ដល់ ឬកំពុង់ដំណើរការទៅ
នច្ចន្ត [ នត្+យ ] រាំរែក
នដេន្ត,នដយន្ត [ នដ្+ណេ,ណយ ] រាំរបាំ
នទន្ត [ នទ្ ] ស្រែក ឬប្រកូក
នន្ទន្ត [ នន្ទ ] រីករាយ
នន្ធន្ត [ នន្ធ ] ចងចំណង
នមស្សន្ត [ នមស្ស ឬនមុ+អស្ស ] នមស្សការ,គោរពថ្វាយបង្គំ
នយន្ត [ នយ្ ] ទៅ ,រក្សា ឬប្រព្រឹត្តទៅ
នរន្ត [ នរ្ ] នាំទៅ
ន្ហាបេន្ត [ ន្ហា+ណាបេ ] ញ៉ាំង....ឱ្យងូត ឬឱ្យងូត
នយ្ហន្ត [ នហ្+យ ] ចងចំណង
និក្ខមន្ត [ និ+កមុ ] ចេញទៅ
និគ្គណ្ហន្ត [ និ+គហ្+ណ្ហា ] កាន់យកដោយមិនមានសល់ ឬគំរាម
និច្ឆារេន្ត [ ឆរ្+ណេ+ឯ ] បញ្ចេញសម្លេង
និត្ថុនន្ត [ និ+ថុ+នា ] ដកដង្ហើមធំ
និទ្ទយន្ត,និទ្ទាយន្ត [ និទ្ទា ស័ព្ទ+អាយ ] ប្រព្រឹត្តដេកលក់
និទ្ទិសន្ត [ និ+ទិស្ ] សម្ដែងអាង ឬចង្អុលបញ្ជាក់
និន្ទន្ត [ និន្ទិ ] តិដៀល ឬនិន្ទា
និបជ្ជន្ត [ និ+បទ្+យ ] ដេក
និព្ពិន្ទន្ត [ និ+វិទ្ ] ធុញទ្រាន់
និមុជ្ជន្ត [ និ+មុជ្ជ ] ច្រមុជចុះ ឬលិចចូលទឹក
និយ្យាទេន្ត [ និ+យត្+ណេ ] ប្រគល់ឱ្យ
និវត្តន្ត [ និ+វត្ត ] ត្រឡប់
និវារេន្ត,និវារយន្ត [ និ+វរ្+ណេ,ណយ ] គ្រប់ដណ្ដប់
និវាសន្ត [ និវាស្ ] ស្លៀកដណ្ដប់
និវាសេន្ត,និវារយន្ត [ និ+វស្ ឬនិវាស្+ណេ,ណយ ] ស្លៀកដណ្ដប់
និសីទន្ត [ និ+សិទ្ ] អង្គុយ
និស្សរន្ត [ និ+សរ្ ] ប្រាស់ចេញ ឬរត់ចេញ
និហរន្ត,នីហរន្ត [ និ,នី+ហរ្ ] នាំចេញ
នេន្ត [ និ ] នាំចេញ
នេសន្ត [ នេសុ ] ដល់ ឬប្រព្រឹត្តទៅ
បកាសេន្ត [ ប+កាស្+ឯ ] ប្រកូកប្រកាស ឬស្រែកប្រកាស
20 (ម.សំណាង ចប់ហើយ)
No comments:
Post a Comment