ទីឃៈ ប្រែថា ធ្វើស្រៈខ្លីឲ្យជាស្រៈវែង មាន ៣ យ៉ាង គឺ
- អាទិទីឃៈ ទីឃៈខាងដើមសព្ទ ដូចជា បាកដ < ប + ករ + ត ទីឃៈស្រៈ អ ត្រង់ ប ជា អា ។
- មជ្ឈទីឃៈ ទីឃៈកណ្តាលសព្ទ ដូចជា អនូបឃាត < ន + ឧបឃាត ផ្លាស់ ន ជា អន និង ទីឃៈ ឧ ជា ឩ ។
- ឧត្តរទីឃៈ ទីឃៈខាងចុងសព្ទ ដូចជា មធុវា < មធុ + ឥវ លុបស្រៈ ឥ ត្រង់ ឥវ និង ទីឃៈស្រៈ អ ត្រង់ វ ជា អា ។
រស្សៈ ប្រែថា ធ្វើស្រៈវែងឲ្យជាស្រៈខ្លី មាន ៣ យ៉ាង គឺ
- អាទិរស្សៈ រស្សៈខាងដើមសព្ទ ដូចជា អជ្ជវំ < ឧជុ + ណ ព្រោះ ណ-បច្ច័យ ផ្លាស់ ឧ ជា អា តម្រួត ជ ជា ជ្ជ បានជា អាជ្ជ ព្រោះ ជ្ជ សំយោគ ទើបរស្សៈ អា ជា អ និង ផ្លាស់ ឧ ជា វ ទើបបានជា អជ្ជវ ប្រែថា ភាពនៃអ្នកត្រង់ ។ មទ្ទវំ < មុទុ + ណ ។
- មជ្ឈរស្សៈ រស្សៈកណ្តាលសព្ទ ដូចជា ឥត្ថិរូបំ <ឥត្ថី + រូបំ រស្សៈ ឦ ត្រង់ ឥត្ថី ជា ឥ ។
- ឧត្តររស្សៈ រស្សៈខាងចុងសព្ទ ដូចជា ទីឃជង្ឃោ < ទីឃា + ជង្ឃា រស្សៈ អា ត្រង់ ទីឃា ជា អ ។
No comments:
Post a Comment