បណាមគាថា ធម្មបទភាគ ១
ធម្មបទដ្ឋកថា មយា វុច្ចតេ ។
បណាមគាថា ពុទ្ធឃោសាចរិយេន មយា ឥមស្មឹ បករណារម្ភេ ឋបិតា ។
យមកវគ្គវណ្ណនា មយា វុច្ចតេ ។
ចក្ខុបាលត្ថេរវត្ថុ មយា វុច្ចតេ ។
ចក្ខុបាលត្ថេរវត្ថុ និដ្ឋិតំ ។
ប្រែដោយសទ្ទត្ថន័យ
ធម្មបទដ្ឋកថា រីអដ្ឋកថានៃធម្មបទ មយា គឺខ្ញុំ វុច្ចតេ នឹងពោល ។
បណាមគាថា រីគាថាដែលសម្តែងនូវសេចក្តីលំអុតលំឱន មយា គឺខ្ញុំ ពុទ្ធឃោសាចរិយេន អ្នកឈ្មោះថា ពុទ្ធឃោសាចារ្យ ឋបិតា តម្កល់ទុកហើយ ឥមស្មឹ បករណារម្ភេ ក្នុងខាងដើមនៃគម្ពីរនេះ ។
យមកវគ្គវណ្ណនា រីវាចាជាគ្រឿងពណ៌នានូវសេចក្តីនៃវគ្គគឺបណ្ឌិតកំណត់ហើយដោយរឿងគូ មយា គឺខ្ញុំ វុច្ចតេ នឹងពោល ។
ចក្ខុបាលត្ថេរវត្ថុ រីរឿងនៃព្រះថេរៈ ឈ្មោះថា ចក្ខុបាល មយា គឺខ្ញុំ វុច្ចតេ នឹងពោល ។
ចក្ខុបាលត្ថេរវត្ថុ រីរឿងនៃព្រះថេរៈ ឈ្មោះថា ចក្ខុបាល និដ្ឋិតំ ចប់ហើយ ។
ប្រែដោយវោហារត្ថន័យ
ខ្ញុំនឹងពោលអដ្ឋកថាធម្មបទ ។
ខ្ញុំព្រះពុទ្ធឃោសាចារ្យបានតម្កល់បណាមគាថាទុកក្នុងខាងដើមនៃគម្ពីរនេះ ។
ខ្ញុំនឹងពោលយមកវគ្គវណ្ណនា ។
ខ្ញុំនឹងពោលរឿងព្រះថេរៈឈ្មោះចក្ខុបាល ។
រឿងព្រះថេរៈឈ្មោះចក្ខុបាលចប់ ។
No comments:
Post a Comment