- លិង្គត្ថៈ ពុទ្ធស្ស សាវកោ. រីសាវ័ក របស់ព្រះពុទ្ធជាម្ចាស់ ។
- កត្តុវាចកៈ សូទោ ឱទនំ បចតិ. រីចុងភៅ កំពុងដាំ នូវបាយ ។
- កម្មវាចកៈ សូទេន ឱទនោ បចិយតេ. រីបាយ គឺចុងភៅ កំពុងដាំ ។
- ភាវវាចកៈ តេន ភូយតេ. គឺគេ កំពុងនៅ ។
- ហេតុកត្តុវាចកៈ សាមិកោ សូទំ ឱទនំ បាចេតិ. រីចៅហ្វាយ ញ៉ាំងចុងភៅ តែងឲ្យដាំ នូវបាយ ។
- ហេតុកម្មវាចកៈ សាមិកេន សូទំ ឱទនោ បាចាបិយតេ. រីបាយ គឺចៅហ្វាយ ញ៉ាំងចុងភៅ ឲ្យដាំ.
- និទ្ធារណៈ-និទ្ធារនីយៈ ទ្វេ ព្រាហ្មណស្ស គោណា, តេសុ ឯកោ មតោ. រីគោទ. ២ របស់ព្រាហ្មណ៍ មាន ។ បណ្តាគោទ. ២ នោះ រីគោមួយ ស្លាប់ហើយ ។
- វិកតិកម្មៈ បុគ្គលោ វិរិយេន អត្តានំ អត្តនោ នាថំ ករោតិ. រីបុគ្គល តែងធ្វើ នូវខ្លួន ឲ្យជាទីពឹង របស់ខ្លួន ដោយសេចក្តីព្យាយាម ។
- វិកតិកត្តាជាគុណសព្ទ រាជា អត្តនោ រដ្ឋេ ជនានំ ឥស្សរោ ហោតិ. រីព្រះរាជា រមែងជា ជាធំ ជាងជនទ. ក្នុងប្រទេស របស់ខ្លួន ។
- វិកតិកត្តាជាកិរិយាសព្ទ រាជា ជនេហិ មានិតោ ហោតិ. រីព្រះរាជា រមែងជា ជាអ្នកគឺជនទ.រាប់អានហើយ ។
- លក្ខណៈ រញ្ញេ អាគតេ, សព្វេ ជនា បក្កមន្តិ. នាកាលព្រះរាជា ស្តេចយាងមកហើយ, រីជនទ. ទាំងពួង ក៏ចៀសចេញទៅ ។
- អានាទរៈ ថេរស្ស និទ្ទំ អនោក្កមន្តស្ស អក្ខិម្ហិ រោគោ ឧប្បជ្ជិ. កាលព្រះថេរៈ មិនឈានចូល កាន់សំណិង, រីរោគ ក្នុងភ្នែក កើតឡើងហើយ ។
- តុំ-បច្ច័យជាប្រធាន មយា បព្វជិតុំ វដ្តតិ. រីកិរិយាគឺយើងបួស តែងគួរ ។
- កឹ ជាប្រធាន កឹ មេ ឃរាវាសេន រីប្រយោជន៍អ្វី ដោយការនៅគ្រប់គ្រងនូវផ្ទះ មាន ដល់យើង.
- យុ-បច្ច័យជាប្រធាន បុញ្ញត្ថិកានំ អយំ មេ អត្ថោតិ សល្លក្ខេត្វា បុញ្ញករណំ ភារោ ហោតិ. រីកិរិយាកំណត់ថា នេះ រមែងជា ជាប្រយោជន៍របស់យើង ដូច្នេះ ហើយទើបធ្វើនូវបុណ្យ រមែងជា ជាភារៈ របស់ជនទ. អ្នកត្រូវការដោយបុណ្យ ។
- សន្មតឈ្មោះ ញាតកា តស្ស សិទ្ធត្ថោតិ នាមំ ករឹសុ. រីញាតិទ. ធ្វើហើយ នូវឈ្មោះថា សិទ្ធត្ថៈ ដូច្នេះ ដល់កុមារនោះ ។ រីញាតិទ. ធ្វើហើយ នូវពាក្យថា សិទ្ធត្ថៈ ដូច្នេះ ឲ្យជាឈ្មោះ របស់កុមារនោះ ។
- ចិន្តនំ(គំនិត) ឯតស្ស ឯតទហោសិ. រីគំនិតនុះថា.....ដូច្នេះ បានមានហើយ ដល់បុរសនោះ ។
- សក្កាជាភាវវាចកៈ សក្កា គេហំ អជ្ឈាវសន្តេន តយា បុញ្ញានិ កាតុំ. គឺបង ដែលនៅគ្រប់គ្រង នូវផ្ទះ អាច ដើម្បីធ្វើ នូវបុណ្យទ. ។
- សក្កា ជាកម្មវាចកៈ ន សក្កា សោ ធម្មោ កេនចិ អគារមជ្ឈេ បូរេតុំ. រីធម៌នោះ គឺអ្នកណា ៗ មិនអាច ដើម្បីបំពេញ ត្រង់កណ្តាលនៃផ្ទះ ។
- សន្ទនា : កាយនុត្ថ ភិក្ខវេ ឯតរហិ កថាយ សន្និសិន្នាតិ. ម្នាលភិក្ខុទ. ឥឡូវនេះ រីអ្នកទ. រមែងជា ជាអ្នកអង្គុយប្រជុំគ្នាហើយ ដោយវាចាជាគ្រឿងពោល អ្វី ហ្ន ។ ឥមាយ នាមាតិ បពិត្រព្រះអង្គទ្រង់ចម្រើន ! ឥឡូវនេះ រីខ្ញុំព្រះអង្គទ. រមែងជា ជាអ្នកអង្គុយប្រជុំគ្នាហើយ ដោយវាចាជាគ្រឿងពោល ឈ្មោះ នេះ ។
20 Sample Pali Sentences
ប្រយោគគំរូ ២០ ប្រយោគ
No comments:
Post a Comment