សិង្គាលោ ច មុទ្ទិកា ច រឿងឆ្កែចចកនិងទំពាំងបាយជូរ
ឯកោ សិង្គាលោ អតិឆាតោ ហុត្វា មុទ្ទិកាលតំ ទិស្វា ជិឃច្ឆតិ ។ សោ ឧល្លង្ឃេត្វា ពហុក្ខត្តុំ តំ គហេតុំ វាយមន្តោ សម្បជ្ជិតុំ ន សក្កោតិ ។ បរិយោសានេ ហិ សោ វាយាមំ បហាយ ឯតំ មុទ្ទិកាផលំ អតិអម្ពិលំ ភវេយ្យ, អវស្សំ មយ្ហំ អននុច្ឆវិកំ ភវេយ្យាតិ អាហ ។
ឥទំ និទានំ ទីបេតិ " មនុស្សា ហិ យំ បត្ថេន្តិ តំ អលភមានា យេភុយ្យេន បរស្ស អវណ្ណំ ភាសន្តីតិ ។
ឆ្កែចចកមួយក្បាលស្រេកឃ្លានយ៉ាងខ្លាំង ឃើញចង្កោមទំពាំងបាយជូរហើយក៏ចង់បរិភោគ ។ វាព្យាយាមលោតចាប់ចង្កោមទំពាំងបាយជូរនោះជាច្រើនដង ប៉ុន្តែនៅតែមិនអាចលោតចាប់ដល់បាន ។ នៅទីបំផុតវាក៏លះបង់សេចក្តីព្យាយាមហើយនិយាយថា ផ្លែទំពាំងបាយជូរនោះគង់ជូរពេក មិនសមដល់យើងទេ ។ និទានរឿងនេះបញ្ជាក់ប្រាប់ថា ធម្មតាមនុស្សយើងកាលមិនបានអ្វីដែលខ្លួនប៉ងប្រាថ្នាច្រើនតែបន្ទោសអ្នកដទៃ ។
No comments:
Post a Comment