មម រដ្ឋំ, មម យវសុរា, បរស្ស ច យវសុរា ។ ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ និង ស្រាបៀរគេ ។
មម ភយំ, មម មរណំ, មម ច កុលំ ។ គ្រោះថ្នាក់ខ្ញុំ មរណៈខ្ញុំ និង គ្រួសារខ្ញុំ។
មយំ ខេមរេ បិយេម ។ យើងស្រឡាញ់ខ្មែរ ។
កត្តុវាចក សកម្មធាតុ : អន្ត-បច្ច័យ សូទោ ឱទនំ បចន្តោ ចុងភៅកំពុងចម្អិនបាយ ។ មាន-បច្ច័យ សូទោ ឱទនំ បចមានោ ចុងភៅកំពុងចម្អិនបាយ ។ សម្ពហុលា កម្ពោជិកា ទយ្យរដ្ឋេ អាវសន្តា ប្រជាជនខ្មែរជាច្រើន កំពុងរស់នៅក្នុងប្រទេសថៃ ។ តេ កម្ពុជារដ្ឋេ មនុស្សា វិយ ឆន្ទកបត្តានិ ទាតុំ អសក្កោន្តា ពួកគេគ្មានសិទ្ធិបោះឆ្នោតដូចប្រជាជនខ្មែរក្នុងប្រទេសទេ ។ ត្វា-បច្ច័យ សូទោ ឱទនំ បចិត្វា ចុងភៅចម្អិនបាយហើយ ។ សម្ពហុលា ជនា យវសុរាវសេន មរិត្វា មនុស្សជាច្រើនស្លាប់ដោយសារស្រាបៀរ ។ ឯកច្ចេ មនុស្សា យវសុរំ បិវិត្វា វីថិតលេ មរិត្វា បមាទេន បរលោកំ គន្ត្វា មនុស្សខ្លះផឹកស្រាបៀរ ស្លាប់លើទ្រូងផ្លូវ ហើយទៅកាន់បរលោកដោយសេចក្តីប្រមាទ ។ ឥត្ថិយោ ភត្តគ្គេ ឱទនំ បចន្តិយោ ស្រី ៗកំពុងចម្អិនបាយក្នុងរោងបាយ ។ កត្តុវាចក អកម្មធាតុ មនុស្សា វិហារំ គច្ឆន្តា មនុស្សទាំងឡាយកំពុងទៅវត្ត ។ ឯកា ឥត្ថី នទឹ គច្ឆន្តី ស្រ្តីម្នាក់កំពុងដើរទៅកាន់ស្ទឹង ។ សោ នហានតិត្ថំ គន្ត្វា នហាត្វា អាគច្ឆមានោ គាត់ទៅកំពង់ងូតទឹក ងូតទឹកហើយកំពុងដើរមក ។ បឋមភូមិកា ពុទ្ធិកបាឋសាលា ។
No comments:
Post a Comment