អន្ត-បច្ច័យ ខណៈកំពុង,កំពុងតែ,នៅពេល,កំលុង,កាល,កាលនឹង
ដោយព្រះមហាប៊ុនសង សុទន្តោ
បក្កមន្ត[ប+កម+អន្ត] ខណៈកំពុងចៀសចេញទៅ
បក្ខិបន្ត [ប+ខិប តម្រួត ក + អន្ត] គ្រវែងទៅ,បោះទៅ,ច្រកចូល,ដាក់ចូល
បគ្ឃរន្ត
[ប+ឃរ+អន្ត] ហូរ,ហៀរ,វារចេញ
បគ្ឃរាបេន្ត [ប+ឃរ+ណាបេ+អន្ត] បង្ហូរចេញ,ធ្វើឲ្យហូរចេញ
បចិនន្ត
[ប+ចិ+នា+អន្ត] រើសបេះ,ជ្រើសរើស,ជ្រើសតាំង,បោះឆ្នោត
បច្ចវេក្ខន្ត [បតិ+វិ+អក្ខ ឬ ឥក្ខិ,បតិ>បច្ច +អន្ត] ឃើញចំពោះ,ពិចារណា
បច្ចុគ្គច្ឆន្ត [បតិ+ឧ+គម,បតិ>បច្ច+អន្ត] ក្រោកទទួល,ទទួលស្វាគមន៍
បជហន្ត [ប+ហា,អា > អ,ហ >ជ+អន្ត] លះបង់,បោះបង់,លះចោល,បោះចោល,លើកលះ,
លះលែង,ដោះដៃចោល
បជ្ជលន្ត [ប+ជល+អន្ត] ភ្លឺចិញ្ចាច,រុងរឿង,ចែងចាំង,ចិញ្ចែងចិញ្ចាច
បដិក្កមន្ត [បដិ+កម+អន្ត] ដើរត្រឡប់មកវិញ,ដើរត្រឡប់វិញ,វិលត្រឡប់មក
បដិកោសន្ត [បដិ+កុស, ឧ> អោ+អន្ត] ហាម,ជំទាស់,ឃាត់
បដិគណ្ហន្ត [បដិ+គហ+ណ្ហា+អន្ត]កាន់យក,ទទួលយក
បដិចរន្ត [បដិ+ចរ+អន្ត] ដើរចច្រប់,ត្រាច់ចរ,ធើ្វដំណើរ,កាយកប់លប់លាក់
បដិច្ឆាទេន្ត [បដិ+ឆទ+ណេ,អន្ត] បិទបាំង,គ្រងដណ្តប់,លាក់លៀម
បដិជគ្គន្ត [បដិ+ជគ្គ+អន្ត] ចិញ្ចឹម,អបស្ទប,អបអង,ទូទាត់,អនុវត្ត,បដិបត្តិ
បដិជានន្ត [បដិ+ញ, ញ > ជា+អន្ត] យល់,ដឹងជាក់លាក់, ប្តេជ្ញា
បដិបជ្ជន្ត [បដិ+បទ+យ, ទ+យ> ជ្ជ ឬ បដិ >បជ្ជ+អន្ត] អនុវត្ត,បដិបត្តិ
បដិបាហន្ត,បដិពាហន្ត [បដិ+ប+អា+ហរ,លុប រ, ប> ព+អន្ត] នាំត្រឡប់មកវិញ,ហាម,ឃាត់
បដិសល្លិយន្ត [បដិ+សំ+លី,រស្សៈឦ>ឥ+អន្ត] បំពួន,ក្រាំង,ដេកសម្ងំ,លាក់ខ្លួន,អែប
បដិសេទន្ត [បដិ+សិធ,វិការៈឥ> ឯ+អន្ត] បដិសេធ,រារាំង,ទប់ស្កាត់,មិនព្រមទទួល
បណាមេន្ត [ប+នម,នមុ+ណេ,ន> ណ+អន្ត] ឲ្យលំអុតលំឱន,ឲ្យលន់តួ,ឲ្យនមស្ការ
បណាមេន្ត [ប+នម+ឯ+អន្ត] បណ្តេញចេញ
បតន្ត [បត+អន្ត] ធ្លាក់,ជ្រុះ,រុះ,រោយ,ទៅ,ប្រព្រឹត្តទៅ
បត្ថេន្ត, បត្ថយន្ត [បត្ថ+ណេ,ណយ+អន្ត] ប្រាថ្នា,ត្រូវការ,ចង់បាន,សុំ,ស្នើសុំ
បទហន្ត [ប+ធា, ធា > ទហ+អន្ត] តាំង,ផ្គង,ផ្តើម,តម្កល់
បទុស្សន្ត [ប+ទុស+យ,ស+យ> ស្ស+អន្ត] ប្រទុស្តរ៉ាយ, បៀតបៀន,មិនចូលចិត្ត
បបញ្ចន្ត [ប+បចិ,និ-អា+អន្ត] ពន្យារពេល,យឺតយូរ,យូរយារ,ដំអក់,ត្រាំត្រែង
បពុជ្ឈន្ត [ប+ពុធ+យ,ធ្យ> ជ្ឈ+អន្ត] ភ្ញាក់,រលឹក
បព្ពជន្ត [ប+វជ+អន្ត] វៀរលែង,បួស
បព្ពាជយន្ត [ប+វជ+ណយ+អន្ត] ឲ្យបណ្តេញចេញ,ផ្សឹក
No comments:
Post a Comment