ត-បច្ច័យ ហើយ,រួចហើយ,បាន,បានហើយ,ស្រេច,រួចស្រេច,ស្រេចបាច់
ដោយព្រះមហានរិន្ទ
ដោយព្រះមហានរិន្ទ
អច្ចិត [អច្ច+ឥ_អា+ត] បូជា-កោតក្រែង-រាប់អានហើយ
អច្ឆម្ភិត [ន+ឆភ+អំ+ឥ_អា] មិនតក់ស្លត់ មិនរន្ធត់ មិនរអើល
អច្ឆិន្ន [អា+ឆិទ+] ដណ្ដើមយក-កញ្ឆកយកហើយ
អជិត [ន+ជិ ] មិនឈ្នះ-ចាញ់ហើយ
អជ្ឈាចិណ្ណ [អធិ+អា+ចរ] មិនប្រព្រឹត្តល្មើសហើយ មិនប្រប្រព្រឹត្តកន្លង
អជ្ឈាសិត [អធិ+អាស+ឥ] នៅគ្រប់គ្រងផ្ទះហើយ
អជ្ឈិដ្ឋ [អធិ+ឥស+ឥ_អា] បង្គាប់-អញ្ជើញហើយ
អជ្ឈុបត្ត [អធិ+ឧប+បត] ធ្លាក់ចុះ-ឆាប-ឆ្វែលឆ្វាត់ហើយ
អជ្ឈោត្ថត [អធិ+ឱ+ថរ] គ្របសង្កត់-លាតសង្កត់- រួបរឹតហើយ
អជ្ឈោហត អជ្ឈោហដ [អធិ+ហរ] លេប-ស៊ី-លេបស៊ីហើយ
អញ្ជិត [អញ្ជ+ឥ_អា] បូក-លាបហើយ
អញ្ញាត [ន+ញា] មិនដឹង-មិនយល់ហើយ
អដ្ឋិត [ន+ឋា+ឥ_អា+ត] មិនតាំងនៅ-មិនគង់នៅ-មិនស្ថិតនៅហើយ
អតន្ទិត [ន+តទិ+ំ_អា+ត] មិនខ្ជិលច្រអូស មិនលក់ មិនងោកងុយ
អតិជាត [អតិ+ជន+ត] កើតកន្លងហើយ
អតិទុគ្គត [អតិ+ទុ+គម+ត] ដល់សេចក្តីលំបាកខ្លាំងហើយ
អតិវុឌ្ឍ [អតិ+វឌ្ឍ+ត] ចម្រើន-ចាស់ក្រៃលែង
អតិវុទ្ធ [អតិ+វធ+ត] ចម្រើន-ចាស់ក្រៃលែង
អតិក្កន្ត [អតិ+កម+ត] កន្លងហួស-កន្លងទៅ-រំលងទៅហើយ
អតិត្ត [ន+តិស+ត] មិនឆ្អែត_មិនធុញហើយ
អតិន្ត [ន+តិម+ត] មិនសើម_មិនទទឹកហើយ
អតីត [អតិ+ ឥ+ត] កន្លងទៅ-ប្រព្រឹត្តទៅហើយ
អត្ត [អស+ត] ពួយទៅ_បាញ់ទៅ_គ្រវែងទៅហើយ
អត្ថត [អា+ថរ+ត] ក្រាល_លាតហើយ
អទិន្ន [ន+ទា+ឥ_អា+ត] មិនផ្តល់-ប្រគល់-ប្រគេន-ជូន-ថ្វាយ-ឲ្យហើយ
អទ្ទិត [អទ្ទ+ឥ_អា+ត] គ្របសង្កត់_បៀតបៀនហើយ
អទ្ធភូត [ អធិ+ភូ+ត] កើតចំពោះហើយ
អធិគត [អធិ+គម+ត] បន្លុះហើយ បានហើយ
អធិដ្ឋិត [អធិ+ឋា+ត] តាំងស៊ប់-តាំងមាំ-តាំងចិត្ត-ប្រាថ្នា-អធិដ្ឋានហើយ
អធិមុត្ត [អធិ+មុច+ត] បង្អោនទៅ-រួចស្រឡះហើយ
អធិបេត,អធិប្បេត[អធិ+ប+ឥ+ត] ប្រាថ្នា-ប៉ុនប៉ង-សំដៅយក-អធិប្បាយហើយ
អធិវត្ថ [អធិ+វស+ត] សណ្ឌិតនៅ-អាស្រ័យនៅហើយ
អធិវាសិត (អធិ+វស+ណេ+ត) ទទួលពាក្យ-អត់ធ្មត់ហើយ
អនញ្ញិត (ន+អា+ញា+ឥ_អា+ត) មិនដឹងហើយ
អន្តរហិត [អន្តរ+ឋា+ឥ_អា+ត] បាត់ទៅ-អន្តរធានទៅ-មិនប្រាកដហើយ
អននុញ្ញាត [ន+អនុ+ញា+ត] មិនដឹងតាម-មិនព្រមតាម-មិនអនុញ្ញាត
អនវដ្ឋិត [ន+អា+ឋា+ឥ_អា+ត] មិនតាំងស៊ប់-មិនគង់វង្សហើយ
អនិដ្ឋ [ន+ឥស+ត] មិនប្រាថ្នាហើយ
អព្យាកត [ន+វិ+អា+ករ+ត] មិនទាយ_មិនបញ្ជាក់_មិនព្យាករណ៍ហើយ
អភិក្កន្ត [អភិ+កម+ត] អស់ទៅ_កន្លងទៅ_ឈាទៅហើយ
អភិជាត [អភិ+ជន+ត] កើតកន្លងហើយ
អភិជ្ឈិត [អភិ+ឈេ+ឥ_អា+ត] សម្លឹង_សម្លឹងចំពោះហើយ
អភិញ្ញាត [អភិ+ញា+ត] ដឹងច្បាស់_ដឹងប្រាកដ_ដឹងចំពោះហើយ
អភិតត្ត [អភិ+តប+ត] ដោត_កម្លោច_ដុតកម្ដៅហើយ
អភិត្ថុត [អភិ+ថុ+ត] សរសើរ_លើកតម្កើងហើយ
អភិនិព្វុត [អភិ+និ+វុ+ត] រលត់សូន្យ_រលត់រលីងហើយ
អភិបីឡិត [អភិ+បីឡ+ឥ_អា+ត] បៀតបៀន_សង្កត់សង្កិន_ញាំញីហើយ
អភិបត្ថិត [អភិ+ភូ+ត] កើតឡើង_កន្លងរំលង_គ្របសង្កត់ហើយ
អភិយាចិត [អភិ+យា+ឥ_អា+ត] អង្វរករ_សូមអង្វរ_ស្នើសុំហើយ
អភិរក្ខិត [អភិ+រក្ខ+ឥ_អា+ត] ថែរក្សា_បីបាច់ថែរក្សា_គ្រប់គ្រង_ការពារហើយ
អភិរត [អភិ+រម+ត] ត្រេកអរ_ស្រស់ស្រាយ_ភ្លើតភ្លើនហើយ
អភិរុឡ្ហ [អភិ+រុហ+ត] ចម្រើនឡើង_ដុះដាលឡើង_លូតលាស់ឡើង_ធំឡើងហើយ
អភិលក្ខិត [អភិ+លក្ខ+ឥ_អា+ត] ចំណាំ_កំណត់ទុក_សម្គាល់ទុក_កត់ត្រាហើយ
អភិវុដ្ឋ [អភិ+វស+ត] ជន់សង្កត់_ជោរជន់_ធ្លាក់ខ្លាំងណាស់ហើយ(ទឹកភ្លៀង)
អភិសង្ខត [អភិ+សំ+ករ+ត] បង្ករបង្កើតព្រម_កំណត់ព្រម_តាក់តែងព្រមហើយ
អភិសន្ន [អភិ+សទ+ត] សន្សំ_ប្រមូលហើយ
អភិសបិត [អភិ+សប+ឥ_ឥ+ត] ស្បថស្បែ_ដាក់បណ្ដាសា_ប្រទេចផ្ដាសាហើយ
អភិសមិត [អភិ+សំ+ឥ+(កត>ត)] ស្រុះស្រួល_ព្រមព្រៀង_ស៊ីចង្វាក់ហើយ
អភិសិត្ត [អភិ+សិច+ត] ប្រោះព្រំ_ចាក់ចុះ_អភិសេកហើយ
អភិហតឬអភិហដ[អភិ+ហរ+ត]
នាំចេញទៅហើយ
អភិហិត [អភិ+(ធា>ហ)+ឥ_អា+ត] ពោលផ្ដាំ_ ផ្ដែផ្ដាំហើយ
អភិហិត [អភិ+ធា+ឥ-អា+ត] ចងចាំ_ទ្រទ្រង់_ចាំទុក_តម្កល់ទុកចំពោះហើយ
អភូត [ន+ភូ+ត] មិនកើត_មិនមាន_មិនជា_មិនពិតហើយ
អមត [ន+មរ+ត] មិនស្លាប់_អម្រឹត
អមត [ន+មន+ត] មិនដឹងហើយ
អមូឡ្ហ [ន+មហ+ត] មិនវង្វេងហើយ
អយុត្ត [ន+យុជ+ត] មិនគួរ_មិនសមគួរ_មិនត្រឹមត្រូវ_ប្រើមិនបាន_ខុសហើយ
អរហិត [អរហ+ឥ_អា+ត] បូជា_សក្ការៈហើយ
អលគ្គ [ន+លគ+ត] មិនជាប់ជំពាក់_មិននៅជំពាក់_មិនសង្ស័យ_មិនឆ្ងល់ហើយ
អលង្កត [អលំ+ករ+ត] ប្រដាប់_តាក់តែង_ប្រដាប់ប្រដាហើយ
អវកឌ្ឍិត [អវ+កឌ្ឍ+ឥ-អា+ត] ទាញចុះ_កន្ត្រាក់ចុះ_កញ្ឆក់ចុះហើយ
អវគត [អវ+គម+ត] ដឹង_ត្រាសដឹង_យល់ដឹងហើយ
អវញ្ញិត [អវ+ញា+ឥ_អា+ត] មើលងាយ_មើលស្រាល_មើលថោក_ប្រមាថ_បន្ទាបបន្ថោកហើយ
អវដ្ឋិត [អវ+ឋា+ឥ_អា+ត] តាំងចុះ_តាំងស៊ប់_តាំងមាំហើយ
អវត្ថតឬអវត្ថដឬអវត្ថរិត [អវ+ថរ+ឥ-អា+ត] ជន់ជោរ_ក្រាល_លាត_ក្រាលចុះហើយ
អវត្ថិត [អវ+ឋា+ឥ_អា+ត] តាំងចុះ_តាំងស៊ប់_តាំងមាំហើយ
អវមានិត [អវ+មន+ឥ_អា+ត] មើលងាយ_មើលថោក_មើលស្រាលហើយ
អវរុទ្ធ [អវ+រុធ+ត] បណ្ដេញហើយ
អវសន្ន [អវ+សទ+ត] លិចចុះហើយ
អសម្ភិន្ន [ន+សំ+ភិទ+ត] មិនច្របូកច្របល់_មិនច្រឡូកច្រឡំ_មិនពាក់ព័ន្ធហើយ
អវសិដ្ឋ [អវ+សិទ+ត] សល់_ នៅសល់ហើយ
អវសិត [អវ+សិទ+ត] ស្រេច_សម្រេច_ដឹង_យល់ហើយ
អវសុត [អវ+សុទ+ត]
សើម_ទទឹកហើយ
អវស្សុត ដូចអវសុត
អវហដ [អវ+ហរ+ត]
នាំចុះ_លួចយកហើយ
អវហត ដូចអវហដ
អវិក្ខិត្ត [អវ+វិ+ខិប+ត] មិនរាយមាយ_មិនរសេមរសាម_មិនទីសទាសហើយ
អវិត [ន+វិ+ឥ+ត] មិនទៅប្រាសហើយ
អសង្ខត [ន+សំ+ករ+ត] ដែលបច្ច័យតាក់ តែងមិនបាន_ដែលបច្ច័យចាត់ចែងមិនបាន _មិនតាក់តែង_ មិនចាត់ចែង_មិនតុបតែងហើយ
អសច្ឆិកត [ន+សច្ឆិ+ករ+ត] មិនធ្វើឲ្យជាក់ច្បាស់_មិនធ្វើឲ្យប្រាកដ_មិនឈ្វេងយល់ហើយ
អសត្ត[ន+សជ+ត] មិនចំពាក់_មិនជាប់ចំពាក់ហើយ
អស្សសិត [អា+សស+ឥ_អា+ត] ដកដង្ហើមចូល_រស់នៅហើយ
អស្សុត [ន+សុ+ត] មិនស្ដាប់_មិនឮហើយ
អសុទ្ធ [ន+សុធ+ត] មិនហ្មតចត់_មិនស្អាត_មិនផូរផង់_មិនស្រស់ថ្លាហើយ
អសេវិត [ប+សិវ+ឥ_អា+ត] មិនសេពគប់_សេពគប់មិនបានហើយ
អហត [ន+ហន+ត] មិនកម្ចាត់_មិនសម្លាប់ហើយ
អាកិណ្ណ [អា+កិរ+ត] ច្របូកច្របល់_រាត់រាយ_ខ្ចាត់ខ្ចាយ_ជំពាក់ជំពិន_ពពាក់ពពូនហើយ
អាខ្យាត [អា+ខ្យា+ត] ពោល_ប្រាប់_តំណាលហើយ
អាគត [អា+គម+ត] មក_ដល់_លុះហើយ
អាឃាតិត [អា+ហន+ឥ_អា+ត] ប៉ងអាក្រក់លើ_ប្រាថ្នាអាក្រក់ចំពោះ_គុំកួនហើយ
អាចិណ្ណ [អា+ចរ+ត] ប្រព្រឹត្តដោយល្អ_ប្រព្រឹត្តដោយអើពើ_ប្រព្រឹត្តស្មើ_ប្រព្រឹត្តមុតមាំ
អាចិណ្ណ [អា+ចិ+ត] សន្សំសំចៃ_សន្សំហើយ
អាចិត [អា+ចិ+ត] សន្សំ_ប្រមូល_កសាងហើយ
អាណត្ត [អាណ+ត] បង្គាប់_បញ្ជា_កំណត់ហើយ
អាទិត្ត [អា+ទិប+ត] ដុតកម្លោច_ឆេះ_រុងរឿង_ភ្លឺស្វាង_ចិញ្ចែងចិញ្ចាចហើយ
អាទិន្ន [អា+ទា+ត] លួចយក_កាន់យកហើយ
អាធុតឬអាធូត [អា+ធុ+ត] រលាស់_គ្រវី_លះ_ញាប់ញ័រ_កម្ចាត់ហើយ
អានីត [អា+នី+ត] នាំមកហើយ
អាបន្ន [អា+បទ+ត] ដល់_លុះ_សម្រេច_ពាល់ត្រូវហើយ
អាបុច្ឆិត [អា+បុច្ឆ+ឥ_អា+ត] សាកសួរ_សួរនាំ_លាហើយ_សូមឱកាស_ទទួលរាក់ទាក់ហើយ
អាភត [អា+ភម+ត] នាំមកហើយ
អាមដ្ឋ [អា+មស+ត] ប៉ះពាល់_ចាប់ពាល់_ស្ទាបអង្អែល_ប្រកាន់មាំ_ប្រកាន់ស៊ប់ហើយ
អាយាចិត [អា+យា+ឥ_អា] ទទូច_អង្វរករ_សំណូមពរ_ស្នើសុំហើយ
អាយិត [អា+យុ+ឥ_អា] រាប់_លាយឡំ_ចម្រុះគ្នា_ច្របូកច្របល់គ្នាហើយ
អារទ្ធ [អា+រភ+ត] ប្រារព្ធហើយ
អារុឡ្ហ [អា+រុហ+ត] ដុះ_ឡើង_លូត_លាស់_ចម្រើន_ពាក់ហើយ
អារោចិត [អា+រុច+ឥ_អា+ត] ប្រាប់_ឲ្យដឹង_ផ្ដឹង_ក្រាបទូលហើយ
អារោបិត [អា+រុប+ឥ_អា+ត] លើកឡើង_ត្រកង_ជួយគ្រាហ៍_កត់_ចុះទុកហើយ
អាលោឡិត [អា+លុឡ+ឥ_អា+ត] កញ្ជ្រោក_កូរបញ្ចូលគ្នាហើយ
អាលោឡិត [អា+លុឡ+ឥ_អា+ត] កូរ_ច្របល់_រំជួលហើយ
អាវដឬអាវត [អា+វរ+ត] ការពារ_បិទហើយ
អាវដ្ដ [អា+វដ្ដ+ត] វិលវល់_វិលទៅ_ក្រឡឹង_សមគួរហើយ
អាវិកត [អា+វិ+ករ+ត] ប្រកាស_ចែង_ធ្វើឲ្យច្បាស់ហើយ
អាវិត [អា+វា+ឥ_អា+ត] កាន់យក_មើលថែ_រក្សា_ទៅ_ចងក្រង_ហុយទ្រលោមហើយ
អាវុត [អា+វុ+ត] ក្រង_ដេរ_ភ្ជិត_រម្ងាប់_ស្ទះ_រារាំង_ពាំង_ហាម_ព័ទ្ធហើយ
អាសង្កិត [អា+សក+ឥ_អា+ត] រង្គៀស_ឆ្ងល់_សង្កា_សង្ស័យហើយ
អាសជ្ជ [អា+សជ+ត] ជាប់_ជំពាក់ហើយ
អាសន្ន [អា+សទ+ត] ជិត_ជិតបង្កើយ__កៀក_ហៀប_ក្បែរហើយ
អាសិត្ត [អា+សិច+ត] ស្រូប_ហឺត_ហិត_បន្តក់_ស្រោច_ចាក់ស្រោច_ចាក់_បាច_ជះហើយ
អាសីន [អាស+ត] ចូលទៅ_អង្គុយហើយ
អាហតឬអាហដ [អា+ហរ+ត] នាំមកហើយ
អាហត [អា+ហន+ត] ប៉ះពាល់_បៀតបៀន_វាយ_វ៉ៃ_សម្លាប់_កម្ចាត់_ខ្ចាត់ហើយ
អាហិត [អា+ហូ+ឥ_អា+ត] បូជា_សក្ការៈ_ឲ្យហើយ
ឥក្ខិត [ឥក្ខ+ឥ_អា+ត] ឃើញ_មើល_សម្លឹង_ពិនិត្យ_កំណត់_សម្គាល់_ដឹងហើយ
ឥច្ឆិត [ឥស+ឥ_អា+ត] ប្រាថ្នា_ចង់បាន_ចូលចិត្ត_ត្រូវការ_ពេញចិត្ត_ប៉ងហើយ
ឥញ្ជិត [ឥញ្ជ+ឥ_អា+ត] ញាប់ញ័រ_រង្គើរហើយ
ឥដ្ឋ [ឥស+ត] ប្រែដូចឥច្ឆិត
ឥត [ឥ+ត] ទៅ_ដល់_រសាត់_ប្រព្រឹត្តទៅហើយ
ឥទ្ធ [ឥទ្ធ+ត] ចម្រើន_រុងរឿង_ដុះដាល_សម្រេចហើយ
ឦរិត [ឦរ + ឥ_អា + ត] ពោល_ទៅ_អស់ទៅ_បាច_បោះ_ពួយ_បាញ់_កម្រើក_ញ័រ
ឧក្កណ្ឋិត [ឧ+កឋ+ំ_និ+ឥ_អា+ត]អផ្សុកឡើងហើយ
ឧក្ខិត្ត [ឧ+ខិប+ត] លើកឡើង_លើកវត្តឡើងហើយ
ឧគ្គត [ឧ+គម+ត] រះឡើង_ហោះឡើងហើយ
ឧគ្គហិត [ឧ+គហ+ឥ_អា+ត] រៀនយក_រៀនសូធ្យហើយ
ឧគ្ឃតិត [ឧ+ឃដិ+ត] លើកឡើងសម្ដែងហើយ
ឧគ្ឃាដិត [ឧ+ឃដ+ឥ_អា+ត] បើក_បើកបង្ហាញ_បង្ហើបបង្ហាញ
ឧច្ឆិដ្ឋ [ឧ+ឆិទិ+ត] បោះចោលហើយ
ឧច្ឆិន្ន [ឧ+ឆិទិ+ត] ដកឡើង_ទម្លាយ_បំផ្លាញ_ពន្លាញហើយ
ឧជ្ឈិត [ឧជ្ឈ+ឥ_អា+ត] លះបង់_បោះបង់ចោលហើយ
ឧឌ្ឌិត [ឌិ+ឥ_អា+ត] កឡើងហើយ
ឧត្ត [(វច>ឧច្ច)+ត] ពោលហើយ
ឧទិត [ឧ+ទ_អា+ឥ_ធាតុ+ត] រះឡើង_ឧទ័យហើយ
ឧដ្ឋ [(អស>ឧ)+(ត>ដ្ឋ)] កើត_ជា_នៅ_មានហើយ
ឧទ្ទិដ្ឋ [ឧ+ទិស+ត] សម្ដែងឡើង_បង្ហាញឡើងហើយ
ឧទ្ធត ឬ
ឧទ្ធដ [ឧ+ធា+ត] លើកឡើង_រុះរើ_សើរើហើយ
ឧន្ន [ឧន+ត] សើម_ទទឹក_ជ្រាបហើយ
ឧបក្កិលិដ្ឋ [ឧប+កិលិស+ត] ចូលទៅសៅហ្មង_សៅហ្មងហើយ
ឧបក្ខត [ឧ+ករ+ត] ចូលទៅពាល់ហើយ
ឧបកីត [ឧប+កីត] ចូលទៅទិញ_លោះ_ផ្ដូរហើយ
ឧបគត [ឧប+គម+ត] ចូលទៅជិត_ចូលទៅក្បែរ_ចូលទៅដល់ហើយ
ឧបចរិត [ឧប+ចរ+ឥ_អា+ត] បម្រើហើយ
ឧបចិត [ឧប+ចិ+ត] រួបរួម_សន្សំ_សចៃហើយ
ឧបឆិន្ន [ឧប+ឆិទ+ត] ចូលទៅកាត់_ចូលទៅកាត់ផ្ដាច់ហើយ
ឧបញាត [ឧប+ញា+ត] ចូលទៅដឹង_ទទួលដឹងហើយ
ឧបដ្ឋាបិត [ឧប+ថប+ណេ_ប+ឥ_អា+ត] ឲ្យបម្រើហើយ
ឧបដ្ឋិត [ឧប+ឋា+ឥ_អា+ត] ចូលទៅ_តម្កល់_តាំងទុកហើយ
ឧបដ្ឋាបិត [ឧប+ឋប+ណេ_ប+ឥ_អា+ត]ឲ្យចូលទៅតាំង_តម្កល់ទុកហើយ
ឧបក្ក [ឧ+បច+ត] ចម្អិន_ដាំ_ស្ងោរ_ឆ្អិនហើយ
ឧបទ្ទូត [ឧប+ទុស+ត]ចូលទៅបៀតបៀន_ ចូលទៅប្រទូស្តរ៉ាយ _បៀតបៀន_ ប្រទូស្តរ៉ាយហើយ
ឧបនទ្ធ [ឧប+នន្ធ+ត] ចូលទៅចងទុកហើយ
ឧបនីត [ឧប+នី+ត] នាំចូលទៅហើយ
ឧបព្វជិត [ឧ+ប+វជ+ឥ_អា+ត] លាសិក្ខា_សឹកហើយ
ឧបលិត្ត [ឧប+លិប+ត] ចូលទៅបូក_លាប_ឆាប_លាបលនហើយ
ឧបវុឡ្ហ ឬ ឧបវូឡ្ហ [ឧប+វហ+ត] ចូលដល់ហើយ
ឧបសន្ត [ឧប+សម+ត] ចូលទៅស្ងប់_ចូលទៅរម្ងាប់ហើយ
ឧបសម្បន្ន [ឧប+សំ+បទ+ត] ចូលទៅដល់ព្រម_ឧបសម្បទ_បួសហើយ
ឧបហត ឬ ឧបហដ [ឧប+ហន+ត] ចូលទៅកម្ចាត់_ប៉ះខ្ទប់ហើយ
ឧបហត ឬ ឧបហដ [ឧប+ហរ+ត] នាំមក_នាំចូលមកហើយ
ឧប្បន្ន [ឧ+បទ+ត] កើត_កើតឡើង_បង្កើតឡើង_ចូលដល់ហើយ
ឧបាទិត [ឧ+បទ+ណេ_ប+ត] ឲ្យកើត_បង្កើតហើយ
ឧបាទិន្ន [ឧប+អា+(ទា+ត>ឥន្ន)] ប្រកាន់យក_ប្រកាន់មាំហើយ
ឧបាសិត [ឧប+អាស+ឥ_អា+ត] បម្រើ_ប្រតិបត្តិហើយ
ឧបេត [ឧប+ឥ+ត] ចូលជិត_ចូលទៅដល់_ប្រកបហើយ
ឧព្វាឡ្ហ [ឧ+វហ+ត] បៀតបៀន_រុកគួនហើយ
ឧព្វិគ្គ [ឧ+វិជី+ត] ភ័យ_ខ្លាច_តក់ស្លត់
ឧព្ភត [ឧព្ភ+អ_ប+ត] ពេញ_បរិបូរណ៍ហើយ
ឧព្ភត [ឧ+ភម+ត] លើកឡើងហើយ
ឧម្មត្ត [ឧ+មទ+ត] ស្រវឹងឡើង_ស្រវឹងស្លប់ហើយ
ឧម្មុគ្គ [ឧ+មុជ្ជ+ត] លិចឡើងហើយ
ឧយ្យុត្ត [ឧ+យុជ+ត] ប្រកបឡើង
ឧយ្យោជិត [ឧ+យុជ+ឥ_អា+ត] បញ្ជូនទៅហើយ
ឧល្លិខិត [ឧ+លិខិ+ឥ_អា+ត] រំសាយហើយ
ឧស្សន្ន [ឧ+សហ+ត] ខ្ពស់ឡើង_ក្រាស់ឡើង_ដុះឡើង_រាលដាលហើយ
ឧស្សាបិត [ឧ+សប+ឥ_អា+ត] លើកឡើង_ស្ទុះស្ទាហើយ
ឧស្សាបិត [ឧ+សប+ណេ_ប+ត]ឲ្យលើកឡើង_ស្ទុះស្ទាហើយ
ឧស្សិត [ឧ+សហ+ណេ_ប+ត] លើកឡើង_ចងរឹតហើយ
ឧស្សិត [ឧ+សហ+ណេ_ប+ត] លើកឡើង_ចងរឹតហើយ
ឧស្សាហិត [ឧ+សហ+ឥ_អា+ត] ឲ្យលើកទោស_ បង្កាច់_បង្ខូច
ឯត [ឥ+ត] ទៅ_ដល់_ដឹង_លុះ_សម្រេចហើយ
ឯធិត [ឯធ+ឥ_អា+ត] ចម្រើន_រុងរឿង_បាន_ប្រទះហើយ
ឯរិត [ឦរ+ឥ_អា+ត] ពោល_ទៅ_បក់_ផាត់_ញាប់ញ័រ_រង្គើហើយ
ឯធិត [អា+ធា+ត] តាំងនៅ_គង់នៅ_ស្ថិតនៅហើយ
ឯសេត [ឥស+ឥ_អា+ត] ស្វែងរក_ប្រាថ្នាហើយ
No comments:
Post a Comment