Search Khmer Pali Blog

Breaking News
recent

មរម្មរដ្ឋេ ឆន្ទទានំ ការបោះឆ្នោតនៅភូមា



មរម្មរដ្ឋេ  ហិ ឆន្ទទានំ បណ្ណរសសំវច្ឆរុត្តរទ្វេសំវច្ឆរសហស្សកាលេ កត្តិកមាសស្ស អដ្ឋមទិនេ បវត្តិ ។
​ការបោះឆ្នោតក្នុងប្រទេសភូមាបានប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។

បុន​ទិវសេ សម្ពហុលា មរម្មិកា​ សកឆន្ទសា រដ្ឋនាយកំ ឧច្ចនិតុំ ឆន្ទទានមណ្ឌលំ អគមឹសុ ។
នៅថ្ងៃព្រឹកឡើង ប្រជាជនភូមាជាច្រើន​បាន​ទៅមណ្ឌលបោះឆ្នោត​ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស​តាមឆន្ទៈរបស់ខ្លួន ។

 ឥទំ យោធាធិបតេយ្យតោ បដ្ឋាយ បឋមំ ឆន្ទទានំ ហោតិ ។
ការបោះឆ្នោតនេះចាត់ទុក​ថា​ជាការបោះឆ្នោត​លើកដំបូងតាំងពីមានរបបយោធាមក ។

Aung San Suu kyi នាយិកាយ បក្ខោ ឥទំ ឆន្ទទានំ ជិនិស្សតិ មញ្ញេ ។ 
បក្សរបស់អ្នកស្រីអោងសានស៊ូជីប្រហែលជា​នឹងឈ្នះ​ការបោះឆ្នោត​នេះ ។

តំ ឆន្ទទានំ  មរម្មរដ្ឋេ បជាធិបតេយ្យស្ស អភិនវោ ឥតិហាសោ ហោតិ ។
ការបោះឆ្នោតនោះចាត់ជាប្រវត្តិសាស្រ្តថ្មីសម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសភូមា ។

ឥមិនា​ ឆន្ទទានវសេន បជាធិបតេយ្យំ មរម្មិកានំ អត្ថាយ ហិតាយ សុខាយ ចិរដ្ឋិតិកំ ភវិស្សតិ ។ 
ដោយសារការបោះឆ្នោតនេះ លទ្ធិប្រជាធិបតេយ្យនឹងតាំងនៅយូរអង្វែងដើម្បីប្រយោជន៍សុខដល់ប្រជាជនភូមា ។

ឆន្ទទានស្ស និស្សន្ទោ មរម្មិកានំ អញ្ញថាភាវាយ អធិប្បាយំ សូចេតិ ។
លទ្ធផលឆ្នោតនឹងបង្ហាញទឹកចិត្តនៃការផ្លាស់ប្តូររបស់ពលរដ្ឋភូមា ។

Aung San Suu kyi ហិ Aung San ធីតា ហោតិ ។ 
សូមជម្រាបថា អ្នកស្រីអោងសានស៊ូជី គឺជាកូនស្រីរបស់លោកអោងសាន ។
សា បណ្ណរសវស្សានិ យោធាធិបតេយ្យេន គេហការាយំ ពទ្ធា អហោសិ ។
គាត់បានត្រូវរបបយោធាចាប់ដាក់គុកក្នុងផ្ទះអស់រយៈពេល ១៥ ឆ្នាំ ។

សា មរម្មិកានំ ចេវ នានារដ្ឋិកានំ ច អតិប្បិយា ហោតិ មនាបា ។
ប្រជាជនភូមានិងប្រជាជននានាប្រទេសស្រឡាញ់ចូលចិត្តគាត់យ៉ាងខ្លាំង ។

បជាធិបតេយ្យំ អារព្ភ សា បតិដ្ឋា ហោតិ មរម្មិកានំ  ។ 
គាត់ជាទីពឹងរបស់ពលរដ្ឋភូមារឿងលទ្ធិប្រជាធិបតេយ្យ ។
ឆន្ទទានំ នបុំ. ការបោះឆ្នោត election
យោធាធិបតេយ្យំ នបុំ. របបយោធា junta
ឥតិហាសោ បុំ. ប្រវត្តិសាស្រ្ត history
និស្សន្ទោ បុំ. លទ្ធផល result
ភាពយន្តប្រវត្តិការតស៊ូរបស់អ្នកស្រីអោងសានស៊ូជី
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.