វិធីប្រែប្រយោគ យ-ត ៤
កាលណា ប្រយោគ យ ជា តតិយាវិភត្តិ កត្តុរូប ករណសាធនៈ និយមប្រែថា ជាគ្រឿង ជាហេតុ ហើយបឋមាវិភត្តិក្នុងប្រយោគ យ នោះ ត្រឡប់ជាប្រែថា នៃ ជំនួសវិញ
ពន្ធតិ តេនាតិ ពន្ធនំ (វត្ថុ)។
ប្រែចេញថា ជនោ រីជន ពន្ធតិ តែងចង តេន វត្ថុនា ដោយវត្ថុនោះ ឥតិ ព្រោះហេតុនោះ តំ វត្ថុ រីវត្ថុនោះ ពន្ធនំ ឈ្មោះថា ពន្ធន (គ្រឿងចង) ។
ប្រែចូលថា ឈ្មោះថា ពន្ធន (វិគ្គហេន)ព្រោះវិគ្គហៈថា ជាគ្រឿងចងនៃជន ។
យើងអាចតែងជាសង្ករវាក្យ ថា យេន ពន្ធតិ តំ ពន្ធនំ ហោតិ ឬថា យេន ពន្ធតិ ឥតិ តស្មា តំ ពន្ធនំ ហោតិ ។
កម្មរូប កម្មសាធនៈ និយមប្រែថា ជាហេតុដែល ជាគ្រឿងដែល ។
ពន្ធិយតេ តេនាតិ ពន្ធនំ ។
ប្រែចេញថា សត្តោ រីសត្វ ជនេន គឺជន ពន្ធិយតេ តែងចង តេន វត្ថុនា ដោយវត្ថុនោះ ឥតិ ព្រោះហេតុនោះ តំ វត្ថុ រីវត្ថុនោះ ពន្ធនំ ឈ្មោះថា ពន្ធនៈ (ជាគ្រឿងដែលជនចងនៃសត្វ) ។
ប្រែចូលថា ឈ្មោះថា ពន្ធនៈ ព្រោះវិគ្គហៈថា ជាគ្រឿងដែលជនចងនៃសត្វ ។
ជនេន សត្តោ យេន ពន្ធិយតេ ឥតិ តស្មា តំ ពន្ធនំ ហោតិ ។
សម្បទានសាធនៈ ជាកត្តុរូប កំណត់ឲ្យប្រែថា ជាទី ។
ធនមស្ស ភវតូតិ ធនភូតិ (ជនោ) ។
ប្រែចេញថា ធនំ រីទ្រព្យ ភវតុ ចូរកើត អស្ស ជនស្ស ដល់ជននេះ ឥតិ ព្រោះហេតុនោះ អយំ ជនោ រីជននេះ ធនភូតិ ឈ្មោះថា ជាទីចូរកើតនៃទ្រព្យ ។
ប្រែចូលថា ជនឈ្មោះថា ធនភូតិ ព្រោះវិគ្គហៈថា ជាទីចូរកើតនៃទ្រព្យ ។
តែងប្រយោគថ្មីថា
ធនំ យស្ស ភវតុ អយំ ជនោ ធនភូតិ នាម ។
កម្មរូប សម្បទានសាធនៈ កំណត់ឲ្យប្រែថា ជាទីគឺ ជាទីដែល ។
សម្បទីយតេ ឯតស្សាតិ សម្បទានោ (បដិគ្គាហកោ) ។
ប្រែចេញថា វត្ថុ រីវត្ថុ ទាយកេន គឺទាយក សម្បទីយតេ តែងប្រគល់ឲ្យ ឯតស្ស បដិគ្គាហកស្ស ដល់បដិគ្គាហកៈនោះ ឥតិ ព្រោះហេតុនោះ អយំ បដិគ្គាហកោ រីបដិគ្គាហកៈនេះ សម្បទានោ ឈ្មោះថា សម្បទានៈ ជាទីដែលទាយកប្រគល់ឲ្យនៃវត្ថុ ។
ប្រែចូលថា បដិគ្គាហកៈ ឈ្មោះថា សម្បទានៈ ព្រោះវិគ្គហៈថា ជាទីដែលទាយកប្រគល់ឲ្យនៃវត្ថុ ។
តែងប្រយោគថ្មីថា
សម្បទីយតេ យស្ស អយំ បដិគ្គាហកោ សម្បទានោ នាម ។
ទេយ្យវត្ថុ ទាយកេន សម្បទីយតេ យស្ស ឥតិ តស្មា អយំ បដិគ្គាហកោ សម្បទានោ នាម ។
No comments:
Post a Comment