សតំសោ = ភាគរយ
បញ្ច សតំសា = ៥ ភាគរយ
បជានិករស្ស បញ្ច សតំសា = ៥ % នៃប្រជានិករ
បជានិករស្ស បញ្ច សតំសា បាឋសាលាយំ សិក្ខាបនំ វិជហឹសុ ។ ៥ % នៃប្រជានិករបានបោះបង់ចោល ការសិក្សាក្នុងសាលា ។
កម្ពុជារដ្ឋស្ស បជានិករស្ស បញ្ចនវុតិ សតំសា ពុទ្ធសាសនំ គរុករោន្តិ មានេន្តិ ។ ៩៥ % នៃប្រជានិករកម្ពុជាគោរពកាន់ព្រះពុទ្ធសាសនា ។ សិក្ខាបនំ ហិ អច្ចន្តំ ឥច្ឆិតព្វំ ហោតិ ការសិក្សាសំខាន់ ណាស់ ។ តស្មា សិក្ខាបនស្ស ការិយំសោ កម្ពុជារដ្ឋស្ស អត្ថាយ ហិតាយ សិក្ខាបនវិធានំ សាធុកំ ករេយ្យ ។ ហេតុនោះ ក្រសួងអប់រំគប្បីចាត់កម្មវិធីសិក្សាឲ្យបានល្អដើម្បីប្រយោជន៍ដល់ប្រទេសកម្ពុជា ។ អបិច សង្ឃស្ស បរិយត្តិ សោធេតព្វា ហោតិ ។ មិនតែប៉ុណ្ណោះ ការសិក្សារបស់សង្ឃក៏គប្បីកែទម្រង់ដែរ ។ បវត្តមានំ កម្ពុជារដ្ឋស្ស អជ្ឈាយនំ ន សក្កា លោកតោ វា ធម្មតោ វា សាមន្តរដ្ឋស្ស សិក្ខាបនេន សទ្ទឹ ឧបមំ កាតុំ ។ ការសិក្សារបស់ប្រទេសកម្ពុជាសព្វថ្ងៃមិនអាចប្រៀបធៀបនឹងការសិក្សារបស់ប្រទេសជិតខាងបានទេទាំងផ្លូវលោកទាំងផ្លូវធម៌ ។ សិក្ខាបនស្ស ការិយំសោ បដិសង្ខរណុបវាទស្ស សច្ចំ បដិជានេយ្យ ។ ក្រសួងអប់រំគប្បីទទួលស្គាល់ការពិតនៃពាក្យរិះគន់កែលម្អ ។
Pdach Mok
Subscribe to:
Post Comments (Atom)
No comments:
Post a Comment