មហាភិរម្យ ឆ្លើយ
ជីវិតំ អត្តភាវោ ច សុខទុក្ខា ច កេវលា
ឯកចិត្តសមាយុត្តា លហុសោ វត្តតេ ខណោ ។
យេ និរុទ្ធា មរន្តស្ស តិដ្ឋមានស្ស វា ឥធ
សព្វេបិ សទិសា ខន្ធា គតា អប្បដិសន្ធិកា ។
អនិព្វត្តេន ន ជាតោ បច្ចុប្បន្នេន ជីវតិ
ចិត្តភង្គមតោ លោកោ បញ្ញត្តិ បរមត្ថិយា ។
ប្រែលោតប្រយោគ
សំនួនទី ១
ជីវិតំ ច រីជីវិតផង អត្តភាវោ ច រីអត្តភាពផង កេវលា សុខទុក្ខា ច រីសុខនិងទុក្ខទ. ទាំងពួងផង ហោន្តិ រមែងជា ឯកសមាយុត្តា ជាសភាវៈប្រកបព្រមហើយដោយចិត្តមួយដួង ។ ខណោ រីខណៈ (ជីវិតាទីនំ ធម្មជាតានំ របស់ធម្មជាតទ.មានជីវិតជាដើម) វត្តតេ រមែងប្រព្រឹត្តទៅ លហុសោ ដោយឆាប់រហ័ស។ (ចុតិក្ខន្ធា រីចុតិចិត្តទ.) យេ អម្បាលណា (លោកស្ស របស់សត្វលោក) មរន្តស្ស វា ដែលកំពុងស្លាប់ ឬ តិដ្ឋមានស្ស វា ឬថា ដែលកំពុងរស់នៅ ឥធ (បវត្តិយំ ក្នុងប្រវត្តិកាល)នេះ និរុទ្ធា រលត់ហើយ ខន្ធា រីខន្ធ ទ. សព្វេបិ សូម្បីទាំងពួង គតា ដែលទៅហើយ អប្បដិសន្ធិកា ដែលមានការកើតថ្មីមិនមាន ហោន្តិ រមែងជា សទិសា ជាសភាវៈប្រាកដស្មើ (តេហិ ចុតិក្ខន្ធេហិ ដោយចុតិចិត្តទ. អម្បាលនោះ) ។ លោកោ រីសត្វលោក ន ជាតោ ឈ្មោះថា មិនកើតហើយ អនិព្វត្តេន (ចិត្តេន) (ព្រោះចិត្ត)ដែលមិនកើតហើយ ជីវតិ ឈ្មោះថា រមែងរស់នៅ បច្ចុប្បន្នេន (ចិត្តេន) (ព្រោះចិត្ត)ដែលកើតចំពោះហើយ ហោតិ រមែងជា ចិត្តភង្គមតោ ឈ្មោះថាជាសត្វស្លាប់ហើយព្រោះការបែកធ្លាយទៅនៃចិត្ត ។ អយំ ធម្មោ រីធម៌នេះ ហោតិ រមែងជា បញ្ញត្តិ ឈ្មោះថាជាបញ្ញត្តិ បរមត្ថិយា ព្រោះបរមត្ថ ។
សំនួន ទី ២
ជីវិតំ ច រីជីវិតផង អត្តភាវោ ច រីអត្តភាពផង កេវលា សុខទុក្ខា ច រីសុខនិងទុក្ខទ. ទាំងពួងផង ហោន្តិ រមែងជា ឯកសមាយុត្តា ជាសភាវៈប្រកបព្រមហើយដោយចិត្តមួយដួង ។ ខណោ រីខណៈ (ជីវិតាទីនំ ធម្មជាតានំ របស់ធម្មជាតទ.មានជីវិតជាដើម) វត្តតេ រមែងប្រព្រឹត្តទៅ លហុសោ ដោយឆាប់រហ័ស។ (ចុតិក្ខន្ធា រីចុតិចិត្តទ.) យេ អម្បាលណា (លោកស្ស របស់សត្វលោក) មរន្តស្ស វា ដែលកំពុងស្លាប់ ឬ តិដ្ឋមានស្ស វា ឬថា ដែលកំពុងរស់នៅ ឥធ (បវត្តិយំ ក្នុងប្រវត្តិកាល)នេះ និរុទ្ធា រលត់ហើយ ខន្ធា រីខន្ធ ទ. សព្វេបិ សូម្បីទាំងពួង ហោន្តិ រមែងជា គតា ជាសភាវៈទៅហើយ អប្បដិសន្ធិកា មានការកើតថ្មីមិនមាន សទិសា ប្រាកដស្មើ (តេហិ ចុតិក្ខន្ធេហិ ដោយចុតិចិត្តទ. អម្បាលនោះ) ។ លោកោ រីសត្វលោក ន ជាតោ ឈ្មោះថា មិនកើតហើយ អនិព្វត្តេន (ចិត្តេន) (ព្រោះចិត្ត)ដែលមិនកើតហើយ ជីវតិ ឈ្មោះថា រមែងរស់នៅ បច្ចុប្បន្នេន (ចិត្តេន) (ព្រោះចិត្ត)ដែលកើតចំពោះហើយ ហោតិ រមែងជា ចិត្តភង្គមតោ ឈ្មោះថាជាសត្វស្លាប់ហើយព្រោះការបែកធ្លាយទៅនៃចិត្ត ។ អយំ ធម្មោ រីធម៌នេះ ហោតិ រមែងជា បញ្ញត្តិ ឈ្មោះថាជាបញ្ញត្តិ បរមត្ថិយា ព្រោះបរមត្ថ ។
សំនួន ទី ៣
ជីវិតំ ច រីជីវិតផង អត្តភាវោ ច រីអត្តភាពផង កេវលា សុខទុក្ខា ច រីសុខនិងទុក្ខទ. ទាំងពួងផង ហោន្តិ រមែងជា ឯកសមាយុត្តា ជាសភាវៈប្រកបព្រមហើយដោយចិត្តមួយដួង ។ ខណោ រីខណៈ (ជីវិតាទីនំ ធម្មជាតានំ របស់ធម្មជាតទ.មានជីវិតជាដើម) វត្តតេ រមែងប្រព្រឹត្តទៅ លហុសោ ដោយឆាប់រហ័ស។ ( ខន្ធា ខន្ធទ.) យេ អម្បាលណា (សត្តស្ស របស់សត្វ) មរន្តស្ស វា ដែលកំពុងស្លាប់ ឬ តិដ្ឋមានស្ស វា ឬថា ដែលកំពុងរស់នៅ ឥធ (បវត្តិយំ ក្នុងប្រវត្តិកាល)នេះ និរុទ្ធា រលត់ហើយ ខន្ធា រីខន្ធ ទ. សព្វេបិ សូម្បីទាំងពួង (តេ អម្បាលនោះ) ហោន្តិ រមែងជា សទិសា ជាសភាវៈដូចគ្នា គតា ទៅហើយ អប្បដិសន្ធិកា មានការកើតថ្មីមិនមាន ។ លោកោ រីសត្វលោក ន ជាតោ ឈ្មោះថា មិនកើតហើយ អនិព្វត្តេន (ចិត្តេន) (ព្រោះចិត្ត)ដែលមិនកើតហើយ ជីវតិ ឈ្មោះថា រមែងរស់នៅ បច្ចុប្បន្នេន (ចិត្តេន) (ព្រោះចិត្ត)ដែលកើតចំពោះហើយ ហោតិ រមែងជា ចិត្តភង្គមតោ ឈ្មោះថាជាសត្វស្លាប់ហើយព្រោះការបែកធ្លាយទៅនៃចិត្ត ។ អយំ ធម្មោ រីធម៌នេះ ហោតិ រមែងជា បញ្ញត្តិ ឈ្មោះថាជាបញ្ញត្តិ បរមត្ថិយា ព្រោះបរមត្ថ ។
ប្រែរៀងសេចក្តី
ជីវិត អត្តភាព សុខនិងទុក្ខទាំងពួងប្រកបដោយចិត្តមួយដួង ខណៈរបស់ជីវិតជាដើមប្រព្រឹត្តទៅដោយឆាប់រហ័ស ខន្ធសូម្បីទាំងពួងរលត់ទៅហើយមិនកើតទៀតជាសភាវៈប្រាកដស្មើដោយចុតិចិត្តរបស់សត្វលោកដែលស្លាប់ទៅឬដែលរស់នៅក្នុងប្រវត្តិកាលនេះរលត់ទៅដូច្នោះ សត្វលោក ឈ្មោះថា មិនកើត ព្រោះចិត្តមិនកើត ឈ្មោះថា រស់ ព្រោះចិត្តកើតចំពោះមុខ (និង) ឈ្មោះថាស្លាប់ព្រោះចិត្តរលត់ សភាវធម៌នេះចាត់ជាបញ្ញត្តិព្រោះបរមត្ថ ។
វាក្យសម្ពន្ធ សំនួន ទី ២
ច បីសព្ទ បទសមុច្ចយត្ថ ចូលនឹង ជីវិតំ អត្តភាវោ និង កេវលា សុខទុក្ខា កេវលា វិសេសន របស់ សុខទុក្ខា ជីវិតំ ក្តី អត្តភាវោ ក្តី សុខទុក្ខា ក្តី សយកត្តា ក្នុង ហោន្តិ ៗ អាខ្យាតបទ កត្តុវាចក ឯកចិត្តសមាយុត្តា វិកតិកត្តា ក្នុង ហោន្តិ ។ ខណោ សយកត្តា ក្នុង វត្តតេ ៗ អាខ្យាតបទ កត្តុវាចក ជីវិតាទីនំ វិសេសន របស់ ធម្មជាតានំ ៗ សាមីសម្ពន្ធ ក្នុង ខណោ លហុសោ តតិយាវិសេសន ក្នុង វត្តតេ ។ យេ វិសេសន របស់ ចុតិក្ខន្ធា ៗ សយកត្តា ក្នុង និរុទ្ធា ៗ កិតបទ កត្តុវាចក លោកស្ស សាមីសម្ពន្ធ ក្នុង ចុតិក្ខន្ធា វា ពីរសព្ទ បទវិកប្បត្ថ ចូលនឹង មរន្តស្ស និង តិដ្ឋមានស្ស មរន្តស្ស ក្តី តិដ្ឋមានស្ស ក្តី វិសេសន របស់ លោកស្ស ឥធ វិសេសន ក្នុង បវត្តិយំ ៗ អាធារ ក្នុង និរុទ្ធា បិ-សព្ទ អបេក្ខត្ថ ចូលនឹង សព្វេ ៗ វិសេសន របស់ ខន្ធា ៗ សយកត្តា ក្នុង ហោន្តិ ៗ អាខ្យាតបទ កត្តុវាចក គតា ក្តី អប្បដិសន្ធិកា ក្តី សទិសា ក្តី វិកតិកត្តា ក្នុង ហោន្តិ តេហិ វិសេសន របស់ ចុតិក្ខន្ធេហិ ៗ ករណ ក្នុង សទិសា ។ លោកោ សយកត្តា ក្នុង ន ជាតោ ជីវតិ និង ហោតិ ន-សព្ទ បដិសេធ ក្នុង ជាតោ ៗ កិតបទ កត្តុវាចក អនិព្វត្តេន វិសេសន របស់ ចិត្តេន ៗ ហេតុ ក្នុង ន ជាតោ, បច្ចុប្បន្នេន វិសេសន របស់ ចិត្តេន ៗ ហេតុ ក្នុង ជីវតិ ៗ អាខ្យាតបទ កត្តុវាចក, ចិត្តភង្គមតោ វិកតិកត្តា ក្នុង ហោតិ ៗ អាខ្យាតបទ កត្តុវាចក ។ អយំ វិសេសន របស់ ធម្មោ ៗ សយកត្តា ក្នុង ហោតិ ៗ អាខ្យាតបទ កត្តុវាចក បញ្ញត្តិ វិកតិកត្តា ក្នុង ហោតិ បរមត្ថិយា ហេតុ ក្នុង ហោតិ ។
No comments:
Post a Comment