Search Khmer Pali Blog

Breaking News
recent

ប្រែគាថាវិសុទ្ធិមគ្គ ២



សីលេ បតិដ្ឋាយ នរោ សបញ្ញោ, ចិត្តំ បញ្ញញ្ច ភាវយំ;
អាតាបី និបកោ ភិក្ខុ, សោ ឥមំ វិជដយេ ជដន្តិ ។
តត្រាយំ យាយ បញ្ញាយ សបញ្ញោតិ វុត្តោ, តត្រាស្ស ករណីយំ នត្ថិ ។
ប្រែដោយសទ្ទត្ថន័យ
តេន ព្រោះហេតុនោះ ភគវា រីព្រះមានជោគ អាហ ត្រាស់ហើយថា
នរោ រីនរជន សបញ្ញោ អ្នកប្រព្រឹត្តទៅមួយអន្លើដោយបញ្ញា អាតាបី អ្នកមានសេចក្តីប្រឹងប្រែងដុតកិលេស និបកោ អ្នកមានបញ្ញាពិចារណា ភិក្ខុ​ អ្នកឃើញនូវភ័យក្នុងសង្សារ  សោ  នោះ សីលេ បតិដ្ឋាយ តាំងនៅស៊ប់ហើយក្នុងសីល ចិត្តំ ច បញ្ញំ ច ភាវយំ កាលអប់រំ នូវចិត្តផង នូវបញ្ញាផង វិជដយេ អាចកាប់ឆ្ការ ឥមំ ជដំ នូវគ្រឿងចាក់ស្រែះនេះ ឥតិ ដូច្នេះ ។
តត្រ គាថាយំ ក្នុងព្រះគាថានោះ អយំ នរោ រីនរជននេះ ភគវតា គឺ ព្រះមានជោគ វុត្តោ ត្រាស់ហៅហើយថា សបញ្ញោ ឥតិ ដូច្នេះ យាយ បញ្ញាយ ដោយបញ្ញា ណា  អស្ស នរស្ស ករណីយំ រីកិច្ចដែលគឺបុគ្គលនេះគប្បីធ្វើ នត្ថិ មិនមាន តត្រ បញ្ញាយំ ក្នុងបញ្ញានោះ ។
ប្រែដោយវោហារត្ថន័យ
ព្រោះហេតុនោះ ព្រះមានព្រះភាគជាម្ចាស់ទើបត្រាស់ថា
នរជនដែលឈ្លាស មានសេចក្តីប្រឹងប្រែងដុតកិលេស មានបញ្ញាពិចារណា ឃើញភ័យក្នុងសង្សារនោះ តាំងស៊ប់​ក្នុង​សីល​ហើយ​​អប់រំសមថៈនិងវិបស្សនាទើបអាចកាប់ឆ្ការគ្រឿងចាក់ស្រែះនេះបាន ។ 
ក្នុងព្រះគាថានោះ ព្រះមានព្រះភាគជាម្ចាស់ត្រាស់ហៅនរជននេះថា អ្នកឈ្លាស ដោយបញ្ញាណា  គេមិនមានកិច្ច​ត្រូវ​​ធ្វើក្នុង​បញ្ញានោះទេ ។
English Translation
That is why the Blessed One said :
"A wise man, having established well in virtue,while developing consciousness and understanding, then as a Bhikkhu ardent and sagacious he succeeds in disentangling this tangle." 
Herein the Blessed One called this man " wise" for  there is nothing for him to do about the understanding.
អធិប្បាយសព្ទ
ភគោ អស្ស អត្ថីតិ ភគវា (វន្តុ-បច្ច័យ) តទស្សត្ថិតទ្ធិត the Blessed One    
បតិ + ឋា + ត្វា = បតិដ្ឋាយ   established well
សហ បញ្ញាយ យោ វត្តតីតិ សបញ្ញោ សហបុព្វបទពហុព្វីហិសមាស wise
ចិត្ត បានដល់ សមថៈ ឬ សមាធិ   consciousness, serenity, concentration
បញ្ញា បានដល់ វិបស្សនា insight
ជដតិ ឯតាយាតិ ជដា (អ-បច្ច័យ)តណ្ហាជាគ្រឿងចាក់ស្រែះ tangle 
ភូ + ណយ + អន្ត = ភាវយន្តោ ភាវយំ កាលអប់រំ ឬ កាលចម្រើន while developing
អាតាបោ អស្ស អត្ថីតិ អាតាបី (ឦ-បច្ច័យ) តទស្សត្ថិតទ្ធិត 
វិ + ជដ + ណយ + ឯយ្យ > អេ លុប ណ = វិជដយេ អាចកាប់ឆ្ការ, អាចត្រដោះ,អាចស្រាយ  To succeed in disentangling ឯយ្យ ប្រែថា អាច តាមសូត្រទី ១១ ក្នុងមោគ្គល្លានវេយ្យាករណ៍ថា សត្យរហេស្វេយ្យាទិ ចុះ ឯយ្យ វិភត្តិជាដើមក្នុងអត្ថថា អាច និង គួរ ។
Pdach Mok

Pdach Mok

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.