កម្មំ វិជ្ជា ច ធម្មោ ច សីលំ ជីវិតមុត្តមំ
ឯតេន មច្ចា សុជ្ឈន្តិ ន គោត្តេន ធនេន វា.
ប្រែដោយសទ្ទត្ថន័យ
មច្ចា រីនរជនទ. សុជ្ឈន្តិ តែងបរិសុទ ឯតេន បញ្ចធម្មេន ដោយគុណធម៌ ៥ យ៉ាង នេះ គឺ កម្មំ ច រីកម្ម ១ វិជ្ជា ច រីវិជ្ជា ១ ធម្មោ ច រីធម៌ ១ សីលំ ច រីសីល ១ ជីវិតមុត្តមំ ច រីឧត្តមជីវិត ១ ន សុជ្ឈន្តិ មិនមែនបរិសុទ គោត្តេន វា ដោយត្រកូល ឬ ធនេន វា ឬថា ដោយទ្រព្យ.
ប្រែដោយវោហារត្ថន័យ
នរជនទាំងឡាយបរិសុទដោយគុណធម៌ ៥ ប្រការនេះ គឺ កម្ម វិជ្ជា ធម៌ សីល និង ឧត្តមជីវិត មិនមែនបរិសុទដោយត្រកូល ឬ ដោយទ្រព្យទេ.
អធិប្បាយគុណធម៌ទាំង ៥ ប្រការ
កម្ម បានដល់ មគ្គចេតនា គឺ ចេតនាដែលប្រកបនឹងមគ្គចិត្ត
វិជ្ជា បានដល់ បញ្ញាដែលប្រកបនឹងមគ្គចិត្ត គឺ សម្មាទិដ្ឋិ
ធម៌ បានដល់ អរិយមគ្គ គឺ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ និង សម្មាសមាធិ
សីល បានដល់ សម្មាវាចា និង សម្មាកម្មន្តៈ
ឧត្តមជីវិត បានដល់ សម្មាអាជីវៈ
No comments:
Post a Comment