សទ្ទវិគ្គហានុក្រម(1)
រួបរួមនិងប្រែសម្រួលដោយព្រះមហាសុខុម សុវណ្ណបញ្ញោ
អកតញ្ញូ : អកតំ និព្វានំ ជានាតីតិ អកតញ្ញូ, សច្ឆិកតនិព្វានោតិ អត្ថោ. ភិក្ខុដែលដឹងធម្មជាតដែលបច្ច័យធ្វើមិនបាន គឺ ព្រះនិព្វាន អធិប្បាយថា មានព្រះនិព្វានដែលធ្វើឲ្យជាក់ច្បាស់ហើយ ឈ្មោះថា អកតញ្ញូ ។
អ-ឱ
អកនិដ្ឋា : បញ្ចមតលវាសិនោ បន ឧក្កដ្ឋសម្បត្តិកត្តា នត្ថិ ឯតេសំ កនិដ្ឋភាវោតិ អកនិដ្ឋា. ចំណែកឯពួកព្រហ្មដែលរស់នៅក្នុងជាន់ទី ៥ ឈ្មោះថា អកនិដ្ឋា ព្រោះអត្ថវិគ្រោះថា មិនមានភាពជាអ្នកតូចបំផុត ព្រោះតែជាអ្នកមានសម្បត្តិខ្ពង់ខ្ពស់ ។
អកុតោភយា : នត្ថិ កុតោ ភវតោ វា អារម្មណតោ វា ឯតេសំ ភយន្តិ អកុតោភយា. បូជារហបុគ្គលមានព្រះពុទ្ធជាម្ចាស់ជាដើមទាំងនោះ ឈ្មោះថា មានភ័យអំពីណាមិនមាន ព្រោះអត្ថថា មិនមានភ័យអំពីណា គឺ អំពីភពឬអំពីអារម្មណ៍ ។
អកុសលសង្គហោ : អកុសលានមេវ សភាគធម្មវសេន សង្គហោ អកុសលសង្គហោ. ការរួបរួមចំពោះតែអកុសលដោយអំណាចនៃធម៌ដែលមានចំណែកស្មើគ្នា ឈ្មោះថា អកុសលសង្រ្គោះ ។
អក្ខមោ : ឱវាទំ ន សហតិ នក្ខមតីតិ អក្ខមោ. បុគ្គលដែលមិនស៊ូ គឺ មិនទ្រាំឱវាទ ឈ្មោះថា អ្នកមិនស៊ូទ្រាំ ។
អង្គិរសោ : អង្គតោ រំសិយោ សំសរន្តីតិ អគ្គិរសោ. តស្ស អង្គិរសស្ស. ព្រះមានព្រះភាគជាម្ចាស់ទ្រង់ព្រះនាមថា អង្គីរស ព្រោះមានព្រះវរកាយជាដែនផ្សាយចេញនៃរស្មី ។ នៃព្រះមានព្រះភាគជាម្ចាស់ទ្រង់ព្រះនាមថា អង្គីរស ព្រះអង្គនោះ ។
អជ្ឈត្តិកំ : អត្តសង្ខាតំ វា ចិត្តំ អធិកិច្ចំ តស្ស ទ្វារភាវេន បវត្តតីតិ អជ្ឈត្តំ. តទេវ អជ្ឈត្តិកំ. ម្យ៉ាងទៀត ឈ្មោះថា អជ្ឈត្តៈ ព្រោះអត្ថវិគ្រោះថា ផ្តោតចំពោះចិត្ត ពោលគឺខ្លួន ប្រព្រឹត្តទៅដោយភាពជាទ្វាររបស់ចិត្តនោះ អជ្ឈត្តៈនុះឯងជាអជ្ឈត្តិកៈ ។
អញ្ជលិករណីយោ : បុញ្ញត្ថិកេហិ អញ្ជលី ករណីយា ឯត្ថាតិ អញ្ជលីករណីយោ. ឧភោ ហត្ថេ សិរសិ បតិដ្ឋាបេត្វា សព្វលោកេន ករិយមានំ អញ្ជលីកម្មំ អរហតីតិ វា អញ្ជលីករណីយោ. អញ្ជលីដែលបុគ្គលអ្នកមានសេចក្តីត្រូវការដោយបុណ្យគប្បីធ្វើក្នុងសង្ឃនេះ ហេតុនោះ សង្ឃនេះទើបឈ្មោះថា អញ្ជលិករណីយោ ។ ម្យ៉ាងទៀត ព្រះសង្ឃតែងគួរនូវអញ្ជលីកម្មដែលសង្គមទាំងមូលផ្គងដៃទាំងពីរលើសិរសាធ្វើ ហេតុនោះ ព្រះសង្ឃទើបឈ្មោះថា ជាអ្នកគួរដល់ការផ្គងអញ្ជលី ។
អញ្ញតិត្ថិយា :
អញ្ញវាទកំ :
អញ្ញាតាវិន្ទ្រិយំ :
អញ្ញិន្រ្ទិយំ :
អតប្បា :
អតិរេកចីវរំ :
អត្តមនតា :
អត្តមនតា :
No comments:
Post a Comment