រដ្ឋាភិបាលផ្អាកពិធីបុណ្យប្រណាំងទូក នាវាយុគគ្គហណំ រុន្ធិតំ
រដ្ឋាភិបាលោ កិរ អជ្ជ នាវាយុគគ្គហណុស្សវំ រុន្ធិ ។ សោ អច្ចប្បោទកមត្តាយ នទិយា ច ទុព្វុដ្ឋិកាយ ច អត្ថិតាលេសេន តថា អកាសិ ។ នាវាយុគគ្គហណុស្សវោ ហិ ខេមរានំ បវេណិតាយ អនុសំវច្ឆរិកំ កតោ ហោតិ, សោ បន ឥមស្មឹ សំវច្ឆរេ រដ្ឋាភិបាលេន រុន្ធិតោ ហោតិ ។ សង្គមិកជាលេ មនុស្សា រដ្ឋាភិបាលោ មហាជនតាយ តសតីតិ បរិសង្កន្តិ ។
បានឮថា នៅថ្ងៃនេះ រដ្ឋាភិបាលបានផ្អាកពិធីបុណ្យប្រណាំងទូក ។ រដ្ឋាភិបាលបានធ្វើដូច្នោះព្រោះអាងហេតុផលថាស្ទឹងមានកម្រិតទឹកតិចពេក និង មានគ្រោះរាំងស្ងួត ។ សូមជម្រាបថា ពិធីបុណ្យប្រណាំងទូកតែងប្រារព្ធធ្វើរាល់ឆ្នាំព្រោះជាប្រពៃណីខ្មែរ ។ ប៉ុន្តែនៅឆ្នាំនេះត្រូវបានរដ្ឋាភិបាលផ្អាក ។ អ្នកប្រើបណ្តាញសង្គមសង្ស័យថា រដ្ឋាភិបាលភ័យខ្លាចហ្វូងមហាជន ។
យុគគ្គហណំ នបុំ.= ការប្រណាំង race
នាវាយុគគ្គហណំ នបុំ.= ការប្រណាំងទូក boat race, regatta
នាវាយុគគ្គហណុស្សវោ បុំ.= ពិធីបុណ្យប្រណាំងទូក, regatta festival
អច្ចប្បោទកមត្តា នទី ឥ.= ទន្លេមានកម្រិតទឹកតិចពេក lowest-water-measured river
ទុព្វុដ្ឋិកា ឥ.= គ្រោះរាំងស្ងួត drought
សង្គមិកជាលំ នបុំ.= បណ្តាញសង្គម social network
No comments:
Post a Comment