កម្ពោជិកា អនុសំវច្ឆរិកំ រដ្ឋបិណ្ឌុស្សវំ ករោន្តិ. ប្រជាជនខ្មែរតែងធ្វើពិធីបុណ្យភ្ជុំបិណ្ឌរាល់ឆ្នាំ ។ ឯស តេសំ ចារិត្តំ ជាតោ អហោសិ. ពិធីបុណ្យភ្ជុំបិណ្ឌបានក្លាយជាទំនៀមទម្លាប់របស់ប្រជាជនខ្មែរទៅហើយ.
រដ្ឋបិណ្ឌំ = ភ្ជុំបិណ្ឌ ដុំបាយរបស់ប្រជាជន
រដ្ឋបិណ្ឌុស្សវោ = ពិធីបុណ្យភ្ជុំបិណ្ឌ
បិណ្ឌវារោ = វេនបិណ្ឌ
បឋមោ បិណ្ឌវារោ = វេនបិណ្ឌទី ១
ទុតិយោ បិណ្ឌវារោ = វេនបិណ្ឌទី ២
តតិយោ បិណ្ឌវារោ = វេនបិណ្ឌទី ៣
ចតុត្ថោបិណ្ឌវារោ = វេនបិណ្ឌទី ៤
បញ្ចមោ បិណ្ឌវារោ = វេនបិណ្ឌទី ៥
ឆដ្ឋោ បិណ្ឌវារោ = វេនបិណ្ឌទី ៦
សត្តមោ បិណ្ឌវារោ = វេនបិណ្ឌទី ៧
អដ្ឋមោ បិណ្ឌវារោ = វេនបិណ្ឌទី ៨
នវមោ បិណ្ឌវារោ = វេនបិណ្ឌទី ៩
ទសមោ បិណ្ឌវារោ = វេនបិណ្ឌទី ១០
ឯកាទសមោ បិណ្ឌវារោ = វេនបិណ្ឌទី ១១
ទ្វាទសមោ បិណ្ឌវារោ = វេនបិណ្ឌទី ១២
តេរសមោ បិណ្ឌវារោ = វេនបិណ្ឌទី ១៣
ចតុទ្ទសមោ បិណ្ឌវារោ = វេនបិណ្ឌទី ១៤
បិណ្ឌវារំ គណ្ហាតិ កាន់វេនបិណ្ឌ ឬថា កាន់បិណ្ឌ
កម្ពោជិកា សំវច្ឆរស្ស ចតុទ្ទស បិណ្ឌវារេ គណ្ហន្តិ. តេ បាយតោ ភទ្ទបទមាសកាលេ ករោន្តិ.
ប្រជាជនកម្ពុជាកាន់វេនបិណ្ឌ ១៤ វេនក្នុងមួយឆ្នាំ ភាគច្រើនធ្វើនៅខែភទ្ទបទ ។
បញ្ចមំ បិណ្ឌវារំ គណ្ហាតិ កាន់វេនបិណ្ឌទី ៥
ស្វេ មយ្ហំ បិណ្ឌវារោ សម្បជ្ជិស្សតិ ស្អែក ខ្ញុំដល់វេនបិណ្ឌ
មម បិណ្ឌវារោ សត្តមោ ហោតិ.វេនបិណ្ឌរបស់ខ្ញុំ គឺ ទី ៧.
No comments:
Post a Comment