កម្មសាធនៈ គឺ សាធនសព្ទដែលពោលដល់អ្វីដែលគេធ្វើ មានពាក្យប្រែថា ដែលគេ ដូចជា ទានំ វត្ថុដែលគេឲ្យ, កតំ កម្មំ កម្មដែលគេធ្វើហើយ, គតោ មគ្គោ ផ្លូវដែលគេទៅហើយ ជាដើម ជួនកាលប្រែថា ជាទី ដូចជា បិយោ ជាទីស្រឡាញ់, រសោ ជាទីគាប់ចិត្ត ជាដើម ក្រៅពីនោះនៅមានអត្ថ ៧ យ៉ាងទៀតដែលប្រកបដោយកិច្ចបច្ច័យ ៥ តួ គឺ តព្វ អនីយ ណ្យ តេយ្យ រិច្ច ដូចតទៅនេះ
- អរហត្ថ ប្រែថា គួរ,គួរតែ អភិភវិតព្វោ កោធោ បណ្ឌិតោ កំហឹងដែលបណ្ឌិតគួរបំផ្លាញចោល[អភិ + ភូ + តព្វ],ករណីយោ ភវតា ធម្មោ តួនាទីដែលលោកគួរធ្វើ [ករ + អនីយ]
- សក្កត្ថ ប្រែថា អាច បដិបជ្ជិតព្វោ មគ្គោ ផ្លូវដែលគេអាចទៅ [បតិ + បទ + តព្វ],
- បេសនត្ថ ប្រែថា ចូរ គន្តព្វោ ភវតា គាមោ ភូមិដែលលោកចូរទៅ
- អតិសគ្គត្ថ ប្រែថា គប្បី បាណោ ន ហន្តព្វោ សត្វដែលអ្នកណា ៗមិនគប្បីសម្លាប់ អទិន្នំ ន អាទាតព្វំ វត្ថុដែលម្ចាស់មិនឲ្យដែលអ្នកណា ៗមិនគប្បីកាន់យក
- បត្តកាលត្ថ ប្រែថា សមតែ, កត្តព្វោ ភវតា កដោ កន្ទេលដែលលោកសមតែធ្វើ
- អាវស្សកត្ថ ប្រែថា មុខតែនឹង គមនីយោ អភិសម្បរាយោ ភពមុខដែលបុគ្គលមុខតែនឹងទៅ
- អធមិណត្ថ ប្រែថា ត្រូវ,ត្រូវតែ,តោងតែ សតំ មេ ទាតព្វំ ភវតា លុយមួយរយដែលលោកត្រូវតែឲ្យដល់ខ្ញុំ
No comments:
Post a Comment