Search Khmer Pali Blog

Breaking News
recent

ប្រែគាថាវិសុទ្ធិមគ្គ ១



                         ប្រែគាថាវិសុទ្ធិមគ្គ
            កម្មំ វិជ្ជា ច ធម្មោ ច         សីលំ ជីវិតមុត្តមំ
            ឯតេន មច្ចា សុជ្ឈន្តិ         ន គោត្តេន ធនេន វា.

ប្រែដោយសទ្ទត្ថន័យ
មច្ចា  រីនរជនទ.  សុជ្ឈន្តិ តែងបរិសុទ ឯតេន បញ្ចធម្មេន ដោយគុណធម៌ ៥ យ៉ាង នេះ  គឺ កម្មំ ច រីកម្ម ១ វិជ្ជា ច រីវិជ្ជា ១ ធម្មោ ច រីធម៌ ១ សីលំ ច រីសីល ១ ជីវិតមុត្តមំ រីឧត្តមជីវិត ១  ន សុជ្ឈន្តិ មិនមែនបរិសុទ គោត្តេន វា ដោយត្រកូល ឬ ធនេន វា ឬថា ដោយទ្រព្យ.
ប្រែដោយវោហារត្ថន័យ
នរជនទាំងឡាយបរិសុទដោយគុណធម៌ ៥ ប្រការនេះ គឺ  កម្ម  វិជ្ជា  ធម៌  សីល  និង ឧត្តមជីវិត មិនមែនបរិសុទដោយត្រកូល ឬ ដោយទ្រព្យទេ.
អធិប្បាយគុណធម៌ទាំង ៥ ប្រការ
កម្ម បានដល់ មគ្គចេតនា  គឺ ចេតនាដែលប្រកបនឹងមគ្គចិត្ត
វិជ្ជា បានដល់  បញ្ញាដែលប្រកបនឹងមគ្គចិត្ត គឺ សម្មាទិដ្ឋិ
ធម៌ បានដល់ អរិយមគ្គ គឺ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ និង សម្មាសមាធិ
សីល បានដល់ សម្មាវាចា និង សម្មាកម្មន្តៈ
ឧត្តមជីវិត បានដល់ សម្មាអាជីវៈ
Pdach Kar

Pdach Kar

No comments:

Post a Comment

Khmer Pali Center. Powered by Blogger.